ក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio នៅទីក្រុងញូវយ៉ក បានបំផុសគម្រោងសាងសង់វែងជាងគេបំផុតលើពិភពលោក ដែលមានឈ្មោះថា “Big Bend” ។

អគារនេះ មានរៀងជាអក្សរ “U” បញ្ច្រាស់ ដែលមានប្រវែងសរុប១ ២២០ម៉ែត្រ ត្រូវបានបត់ជា ២ ចេញជាអគារភ្លោះ មានកម្ពស់ម្ខាង ៦១០ម៉ែត្រ។.png)
Big Bend មានគម្រោងសាងសង់នៅភាគខាងត្បូង Central Park សង្កាត់ Manhattan នៅក្បែរនឹងអគារ One57 និងអគារ Steinway Tower។
ចំពោះគំនិតរចនាប្លង់អគារចេញជាអក្សរ U បញ្ជ្រាស់ចុះក្រោមនេះ គឺជាគំនិតរច្នៃប្រឌិតដ៏ឆ្លាតវៃ ក៏ព្រោះតែ ច្បាប់សាងសង់អគារនៅទីក្រុងញូវយ៉កមានភាពតឹងរឹង មិនអនុញ្ញាតឱ្យសាសង់នៅលើផ្ទៃដីធំពេកនោះទេ។

គួរបញ្ជាក់ថា អាគារនេះ ត្រូវបានក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio រចនាឡើងតាំងពីឆ្នាំ២០១៧ តែគិតមកទល់ពេលនេះ មិនទាន់ចេញជារូបរាងជាផ្លូវការនៅឡើយ ដោយមានតម្រូវការថវិកាច្រើនរួមជាមួយ បច្ចេកទេសសាងសង់ទំនើបបំផុត៕










