កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២រសៀល មានករណីបុករះនៅបណ្តោយផ្លូវព្រះនរោត្តម ចំណុចមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅមុខក្រសួងមហាផ្ទៃ បណ្តាលឱ្យមនុស្ស ១នាក់ស្លាប់ និង៥នាក់រងរបួស។
ហេតុការណ៍នេះ បង្កឡើងដោយ ឈ្មោះ ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចេញមកបញ្ជាក់ច្បាស់ៗថា៖”ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា។ ចំពោះ បុគ្គល ឈ្មោះ ហ៊ុន ហេង សមត្ថកិច្ចកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៧ ខែឧសភានេះ ព្រមទាំងអនុវត្តនៅបទវិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណ្ឌផងដែរ”។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ុន ហេង បានបើកបរក្នុងស្ថានភាពស្រវឹងមានកម្រិតជាតិអាកុល ០.៣៥មីលីលីត្រ៕










