ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនអាចនាំចូលយន្តហោះអាមេរិក Boeing ឡើងវិញ ក្រោយប្រទេសទាំងពីរឯកភាពផ្អាកសង្គ្រា.មពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន ។ រដ្ឋាភិបាលចិនបានហាមឃាត់ក្រុមហ៊ុនទេសចរណ៍នានាទិញយន្តហោះអាមេរិក Boeing អស់រយៈពេល១ខែ ដោយសារចិន និងអាមេរិកដំឡើងពន្ធទំនិញខ្ពស់ទៅវិញទៅមក ដែលធ្វើឱ្យយន្តហោះ Boeing ហោះត្រឡប់ទៅអាមេរិកវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNtbwJuTSj6mykK0wuInFktlNYyCGXDjVTy92taOLVQ2jEpwDFvCMN_wUpnBQXAbAs8lOY-SD9NvDDHXIliswi9S7ciW3YCAfVAQdmDSYmwa-wqSJuwa2Fq16gW3gg291bnwZ7ff__29QLoRntynrNoFYgOOdMdBUvFnXKUG2sqxfGUaV9Pe6ePJDSqlrp/s1480/image_2025-05-17_08-29-24%20(2).png
កាលពីថ្ងៃទី១៣ ខែឧសភា រដ្ឋាភិបាលចិនបានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍នានាអាចទិញយន្តហោះដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុនអាមេរិក ក្រោយពីរដ្ឋាភិបាលបានលុបចោលបម្រាម ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ត្រូវអនុវត្តដោយប្រុងប្រយ័ត្នទាក់ទងនឹងរយៈពេល និងលក្ខខណ្ឌការទទួលយកយន្តហោះ ។ ការលុបចោលបម្រាមនេះ គឺ១ថ្ងៃក្រោយប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរសម្រេចផ្អាកដំឡើងពន្ធទំនិញរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធមកនៅកម្រិតទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXI8aqbZD8CcVVzm27XzAuCAG1R6wHc02TVaBH-UZ08iSpeRn6uI5O4Stj8KJ0oNlSaKU3nNJkSR6DMWUgZ9O7jr0RnESLtSJd3kpWSNfACv117CF2hux3wxP6DrbBBYQ4mhnWk6PgIiL6ubk-vH4wu77YtM9mH8RHY4uuBlVUq3iYyBMWA0CSOxy86vKE/s1200/image_2025-05-17_08-29-24.png

មុននេះ ចិនបានដំឡើងពន្ធទំនិញអាមេរិក ស្មើ១២៥% ខណៈអាមេរិកដំឡើងពន្ធទំនិញចិន រហូតដល់១៤៥% ហើយការដំឡើងពន្ធទៅវិញទៅមកនេះធ្វើឱ្យប្រទេសទាំងពីរមានសង្គ្រាមពាណិជ្ជកម្ម និងរាលដាលទៅប្រទេសផ្សេងៗ ។ ការលុបចោលបម្រាមនាំចូលយន្តហោះអាមេរិក Boeing ហាក់ដូចជាដំណឹងល្អសម្រាប់ក្រុមហ៊ុនអាមេរិក ប៉ុន្តែវាអាចពុំយូរអង្វែង បើការដោះស្រាយសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ របស់ប្រទេសទាំងពីរបរាជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuCbvnb2DGLFKxVssKIpBLwOw-I24lTVVz2gb5zBvDJvIdpdcak1IvNG8bTL7kFizY9C5xoakkbL20XcLKscXXRbrCuP6AywRq62e3LF6mJ9ynt9j6xGjD5J9UeNLnRBqm5Fs8z8ncU0rSDgoWA3_piKG17eKTe4hvbwg74ROqje2qpyot2DaxxMtY9ugR/s1360/image_2025-05-17_08-29-25%20(2).png
នៅចុងខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ចិនបានបដិសេធពុំទទួលយកក្រុមហ៊ុន Boeing ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ធ្វើឱ្យរដ្ឋាភិបាលចិនបញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍ផ្អាកទទួលយកយន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក ដែលធ្វើឱ្យយន្តហោះ Boeing ជាច្រើនគ្រឿងត្រូវហោះត្រឡប់ទៅអាមេរិកវិញ ។ ក្រោយមក ក្រុមហ៊ុន Boeing បានស្វែងរកអតិថិជនថ្មី គឺក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាបានស្នើទិញយន្តហោះ Boeing ១០គ្រឿង ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនពុំទទួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrJJRqkSJyP6xG22tVYq-zSN0GKNCRI8adbtyyqPNOXYFY7Be1TNZeeLkTV2OYgnbu5imZlNsNdrCPGDH2YAhxOmh0DyZQw1ap3spXVuzrjK8oFlqyfjr3aRrvfMkJlMw-p4L5Yy-AXBDzLkPeivbF1Cpk2fTchMnjwsXEa9vhGG3g1_CzY6TkJU4AQSt2/s1280/image_2025-05-17_08-29-25.png

កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញនាំចូលអាមេរិកពីជាង១០០ប្រទេស ក្នុងនោះក៏មានទំនិញចិន ឥណ្ឌា និងជប៉ុន ផងដែរ ។ វាធ្វើឱ្យប្រទេសផ្សេងៗស្វែងរកការចរចាពាណិជ្ជកនហនជាមួយអាមេរិក ប៉ុន្តែចិនពុំចរចាជាមួយអាមេរិកទេ បែរជាដំឡើងពន្ធទំនិញអាមេរិកខ្ពស់វិញ ព្រមទាំងហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនផ្អាកទិញយន្តហោះអាមេរិក Boeing ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhavcNNJH5EBjheKb_xeM4hou4gJLcdQ-7wgIpP2A684AhN866kG0uXkfESihces1TTbXU5ewrq8lQVuNRAMP3xxutvcjWCZKzh2owk2rWnad7yo1U1Dtysq3Vz0YB5m2s8ClXyqamlcAMLoa7HOs8HZS-Yt9G5OVEnO_imDd8_E3Qr00Y5pg0fshBlcXa4/s3699/image_2025-05-17_08-29-26.png

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺប្រទេសទាំងពីរបានឯកភាពផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន គឺអាមេរិកទម្លាក់ពន្ធទំនិញចិន ពី១៤៥% មកនៅត្រឹម៣០% ខណៈចិនទម្លាក់ពន្ធទំនិញអាមេរិក ពី១២៥% មកនៅត្រឹម១០% ៕