ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ថាតារាសម្តែង Huang Xiaoming ស្ថិតនៅក្នុងបញ្ជីបេក្ខជនដើម្បីចូលរួមក្នុងវគ្គសម្ភាសន៍ថ្នាក់បណ្ឌិតនៃបណ្ឌិតសភាល្ខោនសៀងហៃ។ តារាសម្តែងរូបនេះបានដាក់ពាក្យចូលរៀនជំនាញគ្រប់គ្រងសិល្បៈ/ផែនការ សិល្បៈ ប្រឡងជាប់ជុំទី១ និងបន្តប្រឡងលើកទី២ក្នុងខែមិថុនាដើម្បីក្លាយជានិស្សិត បញ្ចប់ការសិក្សា។

ព័ត៌មានអំពី Huang Xiaoming ទទួលបានប្រតិកម្មវិជ្ជមានពីមតិសាធារណៈ។ ទស្សនិកជនភាគច្រើនវាយតម្លៃខ្ពស់ចំពោះស្មារតីសិក្សារបស់តារាប្រុសរូបនេះ។ ទោះបីជាលោកមានអាយុ ៤៨ ឆ្នាំក៏ដោយ ប៉ុន្តែលោក Huang Xiaoming នៅតែចង់រៀន និងជាកម្លាំងចិត្តសម្រាប់ក្មេងជំនាន់ក្រោយ។ ជាមួយគ្នានេះ ប្រធានបទ «ល្បឿនវាយអក្សររបស់ Huang Xiaoming» ក៏បានបង្កភាពចលាចលនៅលើ បណ្តាញសង្គម ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ នៅលើ Weibo ពាក្យគន្លឹះទាក់ទងនឹងតារាសម្តែងរូបនេះត្រូវបានពិភាក្សាយ៉ាងខ្លាំង។
ខុសពីការសិក្សាថ្នាក់បណ្ឌិតរបស់លោក ល្បឿនវាយអក្សររបស់ Huang Xiaoming ត្រូវបានទស្សនិកជនបញ្ចេញមតិបែបកំប្លែងជាច្រើនជាមួយនឹងចំនួនអ្នកចូលមើលច្រើនជាង ៣០០លានដង និងមានការបញ្ចេញមតិបែបកំប្លែងជាច្រើនដូចជា៖ «ជាមួយនឹងល្បឿនវាយអត្ថបទនេះ គាត់ត្រូវចំណាយពេល ១០ ឆ្នាំដើម្បីបញ្ចប់និក្ខេបបទ របស់គាត់។ «វាមើលទៅដូចជាលើកទីមួយដែលប៉ះកុំព្យូទ័រ កាយវិការវាយអក្សររបស់ Huang Xiaoming ប្រៀបដូចជាអ្នកទើបចេះវាយអក្សរដំបូង…»។
Huang Xiaoming កើតនៅឆ្នាំ ១៩៧៧ នៅទីក្រុង Qingdao ខេត្ត Shandong ប្រទេស ចិន។ លោកបានសិក្សាក្នុងថ្នាក់តែមួយជាមួយ Zhao Wei ហើយបានបញ្ចប់ការសិក្សាពី បណ្ឌិតសភាភាពយន្តប៉េកាំង។ មិនអន់ជាងមិត្តភក្តិរបស់ខ្លួនលោកមានអាជីពល្បីល្បាញជាមួយនឹងស្នាដៃដែលត្រូវបានគេវាយតម្លៃខ្ពស់ជាច្រើន។ ជាមួយនឹងបទពិសោធន៍ ដែល លោកទទួលបានតារាប្រុសរូបនេះបានវិនិយោគលើវិស័យជាច្រើនហើយបានក្លាយជាអ្នក ជំនួញដ៏ជោគជ័យម្នាក់។
Huang Xiaoming បានរៀបការជាមួយតារាសម្តែង Angelababy មានកូនប្រុសអាយុ ៨ឆ្នាំ ហើយបានលែងលះគ្នានៅឆ្នាំ ២០២២។ កាលពីឆ្នាំមុន តារាសម្តែងរូបនេះបាន ប្រកាសចំណងស្នេហ៍ជាសាធារណៈជាមួយនឹងតារាម៉ូដែល Ye Ke ហើយជីវិតឯកជន តារាប្រុសរូបនេះរងនូវភាពចម្រូងចម្រាសជាច្រើនជាមួយនឹងដៃគូថ្មីនេះ៕










