ប្រទេសហ្វីលីពីន ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីវេលាម៉ោងជាង២ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មនៅប្រទេសហ្វីលីពីន បានផ្ទុះឡើងម្តងទៀតយ៉ាងខ្លាំងរយៈពេល៥នាទី ។ ការផ្ទុះលើកនេះ វាបានបា.ញ់ផ្សែងផេះឡើងលើមេឃរហូតដល់ជាង៣គីឡូម៉ែត្រ និងគ្របដណ្តប់លើលំនៅឋានពលរដ្ឋនៅក្បែរ ព្រមទាំងបញ្ចេញថ្មភ្នំភ្លើងធំៗនៅជុំវិញមាត់រណ្តៅភ្នំភ្លើង ។ អាជ្ញាធរហ្វីលីពីនបានប្រកាសអាសន្នត្រឹមកម្រិត៣ ខណៈកម្រិត៥ គឺគ្រោះថ្នា.ក់ខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxkO5Xy5-i19poowvsdpA6MKN5IzsONvy-UrQwkzne5T6bJ2RiZejPK2kc3UvDlsrKuyJ9dtwKOnkD-u-vyhG7RPTeKHdAPXVlikg3prXWUB04mUEoh5u-B9uVJwsnzNoDZFXRKxhDYvR9S0tVrlLLm-ESimujoEXcrj-cxQ5Ed1FJNEaq0jA391s8VYVZ/s2048/image_2025-04-08_13-18-09.png

នេះជាការផ្ទុះលើកចុងក្រោយបង្អស់របស់ភ្នំភ្លើង Kanlaon ខណៈវាបានផ្ទុះជាបន្តបន្ទាប់លើកចុងក្រោយ គឺនៅថ្ងៃទី៣ ខែមិថុនា និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រួមទាំងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។ អាជ្ញាធរបានជម្លៀសពលរដ្ឋដែលរស់នៅតំបន់ជុំវិញភ្នំភ្លើងប្រមាណ៦គីឡូម៉ែត្រ និងហាមឃាត់ពលរដ្ឋចូលមកក្បែរតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxNjlEgY3poDAnn34CFjV03KQNwLIiJdyaHMVvK6BfIwX_7ebGPPPHUtje85L9hJyN7g3XuLozXmcf6p66zS7RwaH9GiXTUSbTgtoYsiEAYpz-a2ZYDrhoV3osOQCGs4BVLhKGUIb4Q4aXu45Jw8fWt_CjIe9d2exk9seVIwhnui0ULLMmwf-0FAs5_Ao/s960/photo_2025-04-08_11-57-27%20(2).jpg

វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរគ្រោះរញ្ជួយដីប្រទេសហ្វីលីពីន (PHIVOLCS) រាយការណ៍ថា ភ្នំភ្លើង Kanlaon បានផ្ទុះកាលពីវេលាម៉ោង២និង៥៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែឧសភា រយៈពេល៥នាទី ហើយកម្លាំងផ្ទុះបានបង្កើតជាផ្សែងផេះអណ្តែតទៅទិសខាងលិច ។ ក្រៅពីនេះ ក៏មានដុំថ្មធំៗខ្ទាតចេញពីមាត់រណ្តៅភ្នំភ្លើងស្មើចម្ងាយរាប់រយម៉ែត្រ និងបង្កជាភ្លើងឆេះព្រៃជុំវិញកំពូលភ្នំ ។ ប៉ុន្តែអាជ្ញាធរហ្វីលីពីនពុំបានប្រកាសអាសន្នពីកម្រិតគ្រោះថ្នាក់ខ្លាំង កម្រិត៥ទេ គឺនៅរក្សាត្រឹមកម្រិត៣ មានន័យថា ភ្នំភ្លើងនេះប្រឈមនឹងការផ្ទុះខ្លាំងរយៈពេលខ្លី និងអាចធ្វើឱ្យពលរដ្ឋស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihcSka-0cbdaqOk3heRO_2xP0zkwiW85_pePwKr9yq8VegvkaD95cpY3gCZgunWbodM2M7dHunMI4ptLcKcVACNGQ2DeboIJqVWCPFd0Wdge-Nc2XzSl9K8kQtr2Y8kcJ3w4BKj3ZTrikJwDDs81TLtbt9tucju1Kx2dkfFC6eecwQCxx2VUeY9RWbRX4g/s960/photo_2025-04-08_11-57-27.jpg

ភ្នំភ្លើង Kanlaon មានទីតាំងស្ថិតនៅលើកោះ Negros និងស្ថិតក្នុងចំណោមភ្នំភ្លើងសកម្ម ចំនួន២៤ របស់ប្រទេសហ្វីលីពីន ដែលនៅតែផ្ទុះជាបន្តបន្ទាប់ ។ វាធ្លាប់ផ្ទុះខ្លាំងជាច្រើនលើក ក្នុងនោះការផ្ទុះខ្លាំងបំផុត ស្មើ២លើក គឺនៅខែសីហា ឆ្នាំ១៩៩៦ ដែលបណ្តាលឱ្យដុំថ្មក្តៅចេញពីភ្នំភ្លើងសម្លាប់អ្នកឡើងភ្នំអស់៣នាក់ ដោយសារនៅក្បែរកំពូលភ្នំ និងនៅឆ្នាំ១៩៩១ ដែលបានសម្លាប់ជីវិតពលរដ្ឋហ្វីលីពីនអស់ជាង៨០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwg1_oRk693JeoKOKjkuYNhbb-rZGeqAP6F9MqcvHaHlHlMYaJTrHO1ekqx3GSRnxEge_TUcXx5AYEogf_syT7X7IzJLG0OTS1qmT1jp5Y1slL6EtvNJ69hJ_yK7wq4jaRRBHXSkFTsVkWlIIcIn-AA2du9MwpeX-V7Lws9VVLKaWrbcZng-92XdgpCBZP/s960/photo_2025-04-08_11-57-27%20(3).jpg

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនតែងតែមានភ្នំភ្លើងផ្ទុះ និងគ្រោះរញ្ជួយដីកើតឡើងជាបន្តបន្ទាប់ ដោយសារមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់ភ្នំភ្លើង និងរញ្ជួយដីសកម្មបំផុតក្នុងពិភពលោក ។ បើទោះជាការផ្ទុះលើកនេះគ្មានកំអែភ្នំភ្លើង ប៉ុន្តែអ្នកជំនាញបានតាមដានស្ថានការណ៍យ៉ាងដិតដល់ ៕