សារព័ត៌មានថៃរាយការណ៍ថា ក្រោយកើតរញ្ជួយដីយ៉ាងខ្លាំងក្លានៅមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងពេលទទួលបានព័ត៌មានរញ្ជួយដីកើតឡើងនៅប្រទេសជិតខាងថៃ ដោយសារមាន Aftershock កើតឡើងនៅថៃជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ភ្នាក់ងារតាមដានគ្រោះរញ្ជួយដីប្រទេសថៃរាយការណ៍ថា មានរញ្ជួយដីកើតឡើងនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ស្មើកម្រិត៦.៣រិចទ័រ ជម្រៅ៤៧គីឡូម៉ែត្រ ដែលមានចំណុចកណ្តាលស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តសាទូន របស់ថៃ ប្រមាណ៤៩២គីឡូម៉ែត្រ ធ្វើឱ្យពលរដ្ឋថៃបារម្ភពីស៊ូណាមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYNNq1g6qZxPJ_oVcR3WTPwsUu-gIWEIlDhzRv0Zfeq8xcGMn2PhXHLISOWvUvSfB2G3Ez0J5SkjhF8oc0syCft5-piWQ18FBeEp3GKNmbaS8ECQbVTNCWhlGOIzJ340cOse2_zF2efgCWFbnOGpHt-sS97GObDKv_jCf8zKi80YitG45LUISxFyMwp09u/s1280/image_2025-05-13_08-13-54.png

តាមការវាយតម្លៃបឋម រញ្ជួយដីនេះពុំបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសថៃទេ ប៉ុន្តែពលរដ្ឋរស់នៅខេត្តភាគខាងត្បូងជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តសុងក្លា សាទូន ភូកេត និងត្រាំង បានទទួលកម្លាំងរំញ័រដូចៗគ្នា ។ ទោះយ៉ាងណា នៅពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ និងមនុស្សស្លាប់ទេ ហើយភ្នាក់ងារតាមដានគ្រោះរញ្ជួយដីថៃ នឹងតាមដានស្ថានការណ៍ រួមទាំងពិនិត្យទិន្នន័យបន្ថែមទៀត ហើយបើទទួលបានព័ត៌មានបន្ថែម ភ្នាក់ងារនឹងជូនដំណឹងភ្លាមៗឱ្យពលរដ្ឋថៃបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifCl6R4oX5yyf9hJFGLQJ0PC0lW2Cv16ka4fUlWAOw7AK1iSBpQReSSwts9WYbXQnZwlVKLFmuA1Ki2Y0zc7OygMZ7FfSmcNea0QxTwmR9gWWm9nDu6nT95P_XhHVRNXhuXJPyeoJ2bnpyDJcC81LXtKMMW6GwO9dqIfXVKD3OYicWBTuECzNsltu0OiCK/s2048/image_2025-05-13_08-13-51.png

ពលរដ្ឋរស់នៅខេត្តភាគខាងត្បូងថៃ ដូចជា ៖ ភូកេត សុងក្លា និងត្រាំង រាយការណ៍ថា ពួកគេទទួលបានកម្លាំងរំញ័រដូចៗគ្នា ដោយសាររញ្ជួយដីកើតឡើងនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ៖

-នៅឃុំផៈវង់ ស្រុកមឿងសុងក្លា ខេត្តសុងក្លា ៖ ពលរដ្ឋរស់នៅអគារទី៤ មានអារម្មណ៍ថា ញ័រខ្លួន រីឯទឹកក្នុងធុងផ្អៀងទៅមក
-នៅឃុំហាតយ៉ៃ ស្រុកហាតយៃ ខេត្តសុងក្លា ៖ ពលរដ្ឋសម្រាកនៅមន្ទីរពេទ្យជាន់ទី៥ មានអារម្មណ៍ថា គ្រែរង្គើតិចៗ ។ រីឯពលរដ្ឋរស់នៅអគារជាន់ទី៦ មានអារម្មណ៍ស្រាលខ្លួន ហើយទឹកក្នុងធុងផ្អៀងទៅមក
-នៅឃុំកៈធូ ស្រុកកៈធូ ខេត្តភូកេត ៖ ពលរដ្ឋរស់នៅខុនដូជាន់ទី៤ រង្គើបន្ទប់ ចាប់ពី៣វិនាទី ទៅ៤វិនាទី និងរង្គើទូរសម្លៀកបំពាក់
-នៅឃុំតាឡាតយ៉ៃ ស្រុកមឿងភូកេត ខេត្តភូកេត ៖ ពលរដ្ឋរស់អគារជាន់ទី៣ ម្តុំស្ពានថ្ម ដែលសម្រាកលើសាឡុងមានអារម្មណ៍សាឡុងរង្គើ ខណៈភ្លើងនៅលើពិដានរំកិលតិចៗ
-នៅឃុំរ៉ាជឆាដា ស្រុកមឿងភូកេត ខេត្តភូកេត ៖ ពលរដ្ឋនៅអគារមន្ទីរពេទ្យខេត្តភូកេត មានអារម្មណ៍វិលមុខ ចង់សន្លប់
-នៅឃុំថាប់ថៀង ស្រុកមឿងត្រាំង ខេត្តត្រាំង ៖ ពលរដ្ឋនៅខុនដូជាន់ទី៩ រាយការណ៍ថា អំពូលភ្លើង វាំងនន និងសាឡុង រង្គើទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaCdJTg1t7Ob2HFke3rjKcNh1BxpactANxR3E1eP4YeJJFZhZdwRT0vAUo364APQ-ur1qn-JF64QiuJoC97swWzIMpZXm79UtcW2uGKCG2LtfSOKMmPQSOY3wlhVnb_E9YnjK4f3JqOmuMWcoXwbInbZUweYi-XZ4b-QgQ6LJdvNa2Dc-jLUmVBGGKfoV5/s1000/image_2025-05-13_08-13-50.png

ភ្នាក់ងារតាមដានគ្រោះរញ្ជួយដីប្រទេសថៃរាយការណ៍ថា ក្រៅពីប្រទេសឥណ្ឌូណេស៊ី រញ្ជួយដីបានកើតឡើងនៅថៃ និងប្រទេសជិតខាងជាញឹកញាប់ ។ ជាក់ស្តែង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មានរញ្ជួយដីកើតឡើងមានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា ចំនួន១៦លើក និងចំណុចកណ្តាលនៅប្រទេសថៃ ចំនួន១លើក ដែលមានកម្រិតស្រាល និងគ្មានផលប៉ះពាល់ប្រទេសថៃទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyrl0aOIJfxx0SR-8qtTDpUrFi5b0wddD4dQfxvHJiiI7MKllxbY_WN74SqV4fL_rA2BG9WzjoX3UJrAnUt4u9XTicKhJya4TU95BbeHruYfoc9bqEXNOV2Q5n-SxaDkCbfCJmmebBYrLepKi3UT6KpMdE7xhGWImQ9oini15RY7JFYNyS9GMdtnOLVFIt/s1080/image_2025-05-13_08-13-50%20(2).png