ប្រទេសអាហ្វ្រិកខាងត្បូង ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា សត្វមាន់រាប់សែនក្បាលក្នុងកសិដ្ឋានមួយកន្លែងនៅប្រទេសអាហ្វ្រិកខាងត្បូង ឃ្លានចំណីយ៉ាងខ្លាំងដោយសារពុំបានស៊ីចំណីអស់ជាង១សប្តាហ៍ រហូតដល់ពួកវាចាប់ផ្តើមចឹកស៊ីគ្នាឯង ។ ហេតុនេះ បុគ្គលិកកសិដ្ឋានក៏សម្រេចចិត្តសម្លា.ប់ មាន់ទាំងអស់ចោលដើម្បីកម្ចា.ត់ មេរោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb6_YgJHT2BM-MhRn1XmlEjqDsRU_7cx3UyAI8lW2vHvKYlCRD2XnGEv3Qgj22Oe57NeqRt5YG8SxkyJhZKw6kuMTS8HBV9qxDQYXCfIb9Tt6s1fEuw6bCcIbaTprl3t_6zVnxQi6t7jDMAfE5gxMNfBRQbEx8pBRB9is8vhSsUy_xcoFfT4e6Wnftq5E_/s1024/image_2025-05-12_15-08-01%20(2).png
បើតាមការលើកឡើងរបស់បុគ្គលិកកសិដ្ឋាន គឺពួកគេត្រូវតែសម្លាប់មាន់ជាង៣សែន៥ម៉ឺនក្បាលដើម្បីសម្លាប់មេរោគ ក្រោយពួកវាចាប់ផ្តើមចឹកស៊ីគ្នាឯងដោយសារការស្រេកឃ្លានខ្លាំងពេក ។ ក្រុមហ៊ុនចិញ្ចឹមមាន់ Daybreak Foods ដែលគ្រប់គ្រងដោយរដ្ឋ ប្រឈមនឹងបញ្ហាខ្វះខាតប្រាក់ទិញចំណីមាន់ ទើបក្រុមហ៊ុនពុំបានផ្តល់ចំណីឱ្យមាន់ស៊ីអស់ជាង១សប្តាហ៍ ។

អ្នកស្រី Nokwazi Ngcongo អ្នកតំណាងក្រុមហ៊ុន Daybreak Foods បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «មាន់រាប់សែនក្បាលគ្មានចំណីស៊ីជាច្រើនថ្ងៃ ដោយសារបញ្ហាហិរញ្ញវត្ថុបណ្តាលឱ្យប៉ះពាល់ដល់ការបញ្ជូនចំណីមាន់ ហើយក្រុមហ៊ុនព្យាយាមយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD-zcoNqDSC2p3LRiTZKPSNn-dBYi1bd9nCZiJ1Aa42sX09zkjSwF4KlBA37bkgFW33d0owUh35RN8h52pMYJ30U_Od7xx_V5nPQ4G2TX21Oy5oGlr9SnuvI-3v3z7vtn5T-t17HolqkX-hb-B0q6uCcX2jKCHzMZrW2YjGdzc0oV6DGmm9vtqxmiv_wob/s1024/image_2025-05-12_15-08-01%20(3).png

ដោយឡែក មន្ត្រីអង្គការជាតិការពារសត្វនៅអាហ្វ្រិកខាងត្បូង (NSPCA) ពុំអាចបញ្ជាក់ពីចំនួនមាន់ងាប់ក្នុងកសិដ្ឋានទេ ពីព្រោះមាន់ជាច្រើនក្បាលឃ្លានចំណីខ្លាំងពេក ក៏ចឹកស៊ីគ្នាឯងគួរឱ្យសង្វេក ។ អង្គការនេះនឹងប្តឹងក្រុមហ៊ុនចិញ្ចឹមមាន់ ករណីពុំបានបំពេញតួនាទីថែទាំមាន់ឱ្យបានល្អ ដែលទង្វើនេះផ្ទុយនឹងច្បាប់ការពារសត្វ ។

កាលពីថ្ងៃទី៣០ ខែមេសា មន្ត្រីអង្គការ NSPCA ទទួលបានសេចក្តីរាយការណ៍ឱ្យទៅត្រួតពិនិត្យកសិដ្ឋានមួយកន្លែង ហើយបន្ទាប់ពីការត្រួតពិនិត្យរួចមក ឃើញថា កសិដ្ឋាន៥កន្លែងទៀតនៅភាគខាងជើងអាហ្វ្រិកខាងត្បូង ក៏ទុកឱ្យមាន់ងាប់ដោយសារគ្មានចំណីដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnOfo2y490WgRzOJ62m_noC-myz65uupp8X9W0SYLjVyphm98y4GQC-_aUDfzWdEVskYK84rgih81-Scg4G-HtwItnyoQpyks9ci-wAp4Koa3DauEZ8UGqyXX56RIS96XO2diP2B_Lay-qdkNTk2iIpvAHbDKmeY1YnfNBEPsA1d6O4-3LXuEF9Q6K9X1A/s1080/image_2025-05-12_15-08-01.png

អង្គការ NSPCA បានជួយសង្គ្រោះមាន់ចេញពីកសិដ្ឋានរបស់ក្រុមហ៊ុន Daybreak Foods ជាង៥សែនក្បាល ប៉ុន្តែមាន់ទាំងនេះស្គមនៅសល់តែឆ្អឹង ។ ក្រុមហ៊ុន Daybreak Foods ដែលផលិត និងចែកចាយមាន់ដ៏ធំបំផុតនៅអាហ្វ្រិកខាងត្បូង គឺគ្រប់គ្រងដោយរដ្ឋក្រោមគម្រោងឈ្មោះ «Public Investment Corporation (PIC)» ។

លោក Nazareth Appalsamy នាយកអង្គការ NSPCA និយាយថា មាន់ជាច្រើនក្បាលត្រូវបានកំទេចចោល ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ។ បច្ចុប្បន្ន រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានចរចាជាមួយនាយកក្រុមហ៊ុន Daybreak Foods អំពីបញ្ហាហិរញ្ញវត្ថុដែលក្រុមហ៊ុនកំពុងខ្វះខាត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvKN9K18boq6dr8_0sesALziqeizOABmorHTp-A3ZxIlBIs2leIf1A2p-kR-Hp89QdktpBt0x8CHV2wXm5KvJBPXDTVNa8CLHm1Xaj1x3RltFKnTo3paNTCzA2TjZNPcUaYfeMAagDDaq_IszwtrVBVYJ_lCCxbY6CtJv5AahcgOowwUNfaF7VyQf_DM4B/s1200/image_2025-05-12_15-08-02.png