ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម ឈ្មោះ «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក យ៉ាងសន្ធោសន្ធៅគួរឱ្យភ័យខ្លា.ច ចាប់ពីល្ងាចថ្ងៃទី១០ ឈានចូលរំលងអធ្រាតថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ រថយន្តពន្លត់អគ្គិភ័យត្រូវបានបញ្ជូនមកកាន់កន្លែងកើតជាបន្តបន្ទាប់រហូតដល់៣០គ្រឿង ប៉ុន្តែពិបាកគ្រប់គ្រងស្ថានការណ៍ ដោយសារអគ្គិភ័យឆាបឆេះខ្លាំងពេក ហើយភ្នាក់ងារពន្លត់អគ្គិភ័យបានឃើញស្នាមប្រេះលើឥដ្ឋ និងឮសំឡេងខ្លាំង ទើបសម្រេចចិត្តដកថយកម្លាំងមកគ្រប់គ្រងស្ថានការណ៍នៅបរិវេណជុំវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN9j7pT12U8kywhHkC8jm7njDSwMT_aK2Jg0I26y70bMv8mZFqmyuMaqWZ6WcrELHU4dfqU7oV6pnGkAU4bN5xrV6l8-4eE1L5_EuiMg773LGXbvqQoXZlFfODmE0D4tAw7XHNWzvrvs6JJ6u2jGXD3Y7SJ_-MEd0m38N6lLFwgaam_fbglWa8yne-X1ZR/s960/photo_2025-05-12_09-22-48%20(2).jpg
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហោះហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក ហើយក្រោយពីទទួលដំណឹងនេះ ស្ថានីយវិទ្យុព្រះរ៉ាម និងស្ថានីយវិទ្យុអ៊ុរុផុង ក៏បានទំនាក់ទំនងទៅកាន់ភ្នាក់ងារពន្លត់ភ្លើងតំបន់ឡាតក្រាបាំង មកជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbns8otl2pZLPYVByMtjfAupxwwPd8Z93sBljIyibdDHqaPw9worjhchf-rMdKSe0aA4YIQc56e2GbqluTBZo038z5YEyHNXLetha9dypiUFjdT3d0_x2PIdQWqmRWF8ICJ2BsIIGm-z8i5EBkwgRvPT40Pbr9gbGF9e4mcsg034VY66A7WCsrO-TGVKzf/s1280/photo_2025-05-12_09-22-48.jpg
ការត្រួតពិនិត្យជំហ៊ានដំបូង គឺរោងចក្រផលិតគ្រឿងសង្ហារិមនេះមានឃ្លាំងទុកគ្រឿងសង្ហារិម សម្ភារៈផ្ទះបាយ និងផ្លាស្ទិកយ៉ាងច្រើន ហើយអគ្គិភ័យបានឆេះខ្លាំងបណ្តាលឱ្យមានផ្សែងពណ៌ខ្មៅឡើងទៅលើ ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាយមគ្រប់គ្រងស្ថានការណ៍ ។ បន្ទាប់មក ភ្នាក់ងារពន្លត់អគ្គិភ័យរាយការណ៍ថា អគ្គិភ័យបានឆេះរោងចក្រយ៉ាងខ្លាំង ទើបពួកគេដកថយកម្លាំងមកគ្រប់គ្រងនៅបរិវេណជុំវិញដើម្បីសុវត្ថិភាព ដោយសារមានស្នាមប្រេះលើឥដ្ឋ និងឮសំឡេងខ្លាំង ហើយពួកគេក៏សុំរថយន្តបាញ់ទឹកបន្ថែមទៀត សរុបចំនួន៣០គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWD1awA0E4dVNwv7XW37Ym851OmdK5tlPAhbScdShkiQ1E84XjTU2oUI2B5yXIt0URA9qhZUDmPu-vN2z5XxlsLSDQxaufc8RWN5beC4gtZvsVBokure88Rdfwm-wmvO82kVFau0XauYTMzJr1H8Ip5S-iICg6AV3RkJyhfsFYSjUQEXgEpKAPlJZRhfh1/s1280/photo_2025-05-12_09-22-49%20(2).jpg

តាមការលើកឡើងរបស់អាជ្ញាធរទីក្រុងបាងកក គឺពុំទាន់ដឹងពីមូលហេតុបណ្តាលឱ្យអគ្គិភ័យឆាបរោងចក្រនេះទេ ប៉ុន្តែដោយសារមានផ្សែងខ្មៅខ្លាំងពេក អាជ្ញាធរត្រូវប្រើប្រាស់បន្ទះស្នោលាយជាមួយទឹកគ្រប់គ្រងស្ថានការណ៍ ។ សំណាងល្អ ដែលអគ្គិភ័យកើតឡើងនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ទើបគ្មានមនុស្សជាប់នៅខាងក្នុង ឬមានមនុស្សរងរបួស ឬស្លាប់ ។ រោងចក្រនេះផលិតគ្រឿងសង្ហារិមសម្រាប់នាំចេញ ព្រមទាំងមានឧបករណ៍សម្រាប់ផលិត, ឈើ និងសម្ភារៈផ្លាស្ទិកជាច្រើនជាហេតុធ្វើឱ្យអគ្គិភ័យឆាបឆេះយ៉ាងរហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGB3YgLgMrX86y0mi0COVbnoFU5Za-ZM6Ree3b2PsxZka153fzm1boWN7yrrFVL0jlCC87rUDaT-8lHqA-YYcQbCu9miRMoGAtZO3vXAT8NpgNLw4VQ7rdpecA2qyta72nHVUVaK93W7bnWDtb7udCmcDH4_UmZEcAYp2cVjaCNoIuE26fNTg6diUb687J/s1280/photo_2025-05-12_09-22-49%20(3).jpg

អគ្គិភ័យនៅតែបន្តឆាបឆេះអគាររបស់រោងចក្រយ៉ាងខ្លាំង ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យបង្កើនកម្លាំងជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ រោងចក្រនេះមានកម្ពស់២ជាន់ និងមានបន្ទប់ក្រោមដីសម្រាប់ទុកសម្ភារៈផ្សេងៗ ប៉ុន្តែភ្នាក់ងារពន្លត់ភ្លើងពុំអាចចុះទៅបន្ទប់ក្រោមដីបាន ដោយសារមានផ្សែង និងក្តៅខ្លាំងពេក ហើយត្រូវប្រើប្រាស់ឧបករណ៍ពិសេស និងពាក់ម៉ាស់អ៊ីស៊ីសែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2R8ywWr1fBf43pwHlGYYgjpyrMZnej8MtumAQ0hj-Zt25uc02uVKutisYKn8-ptUS5txWnchgmWRWXUz_RL7dhG7efKEB9LW05j33g9z50mXM5qaqC_d0G0oobxW8nQCeWcAjMaYPYp2iDqr4BV1Cdkf5UNqLXdD6hE2PdiWOaJIMkggVvs1-K9C8rNN/s960/photo_2025-05-12_09-22-49.jpg

អភិបាលក្រុងបាងកក លោក ឆ័យឆាតិ សិទ្ធិផាន់ បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យនៅកន្លែងកើតហេតុ ព្រមទាំងបង្កើតទីតាំងបញ្ជាទៅកន្លែងកើតហេតុ ។ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែឧសភា អាជ្ញាធរពុំអាចវាយតម្លៃការខូចខាតនៅឡើយទេ ត្រូវរង់ចាំឱ្យហេតុការណ៍ធូរស្រាលសិន ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយ ភ្នាក់ងារពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានខ្លះហើយ ប៉ុន្តែនៅតែមានផ្សែងយ៉ាងច្រើន ៕