សហរដ្ឋអាមេរិក ៖ មតិរបស់ពលរដ្ឋអាមេរិកជាច្រើនបានលើកឡើងថា សកម្មភាពប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងរដ្ឋាភិបាលរបស់លោក បាននិងកំពុងតែលុបបំបាត់នូវអ្វីៗដែលអ្នកដឹកនាំប្រទេសពីមុនជាច្រើនជំនាន់ខិតខំបង្កើតឡើងអស់ក្នុងរយៈពេល ២៥០ឆ្នាំកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihs-FZxOq_JagqVq4khyFmKxUwwqV6GbtsDbSykAo4phwK6j8-47L06BhbBEOgp1kkkTjfQ3LJ65SqmTUBuMFnFqF1O-muHtYrJ6Amwj6vlhbpGvfw0GdIE9xovzsTnkcFb9qTC9rHhqJQOXXxaaNGF-emaJ3ab64_xHhgE_eDP1cKCZ0mReBIxxrT3Mul/s1480/image_2025-05-12_08-25-17.png

យោងតាមសារព័ត៌មានបរទេស CNN កាលពីថ្ងៃសុក្រនេះ ទ្រឹស្តីដែលបានលើកឡើងខាងលើកំពុងត្រូវបានគេយកទៅពិភាក្សាយ៉ាងក្ដៅគគុក និងមានការមិនពេញចិត្តជាខ្លាំងពីសំណាក់ពលរដ្ឋអាមេរិកជាច្រើន។ ពួកគេអះអាងថា សហរដ្ឋអាមេរិកកំពុងតែអនុវត្តសកម្មភាពជាច្រើនដែលវារចាកពីច្បាប់ដើមដែលមានដូចជា ៖ លទ្ធិប្រជាធិបតេយ្យ, ទំនាក់ទំនងល្អជាមួយអន្តរជាតិ, ការឯកភាពជាតិ, ស្ថាប័នផ្ដល់សេវាដល់ជនស៊ីវិល និង និន្នាការដឹកនាំប្រទេសបែបសេរីនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqwsSZzyE1p3fPTiv9hTtprydcIwiRlfTHaJJptzjTqO0v9C6eoJuHgrjHVcCIQt-LZsygWHwYB33HvWrjQN-F5o-GnkRkPaSVVxw8L1hnESYVmiFDmB9GMKe2kqKcm8cqHRRJYGipkmvXEG2IrqIOW3M5QFRvwvb20m9fvP1Sh8E_3SIVX-2iauqxxYu/s767/image_2025-05-12_08-25-18.png

អ្នកជំនាញវិភាគបានលើកឡើងថា ចាប់តាំងពីរបបដឹកនាំប្រទេសពីប្រធានាធិបតីលោក Benjamin Franklin បន្ទាប់មកលោក John F. Kennedy លោក Richard Nixon និងមកដល់លោក Barack Obama សហរដ្ឋអាមេរិកបានបង្កើតនូវប្រវត្តិសាស្រ្តដឹកនាំជាច្រើន ដែលបច្ចុប្បន្នលោក Donald Trump កំពុងព្យាយាមបំបែកធ្វើជាឯកជនភាវូបនីយកម្ម និងកំណែទម្រង់ឡើងវិញ។ ទាំងអស់នេះ មិនរាប់បញ្ចូលចំពោះកំណែទម្រង់មួយចំនួនទៀត ដែលគាត់គ្រោងបង្កើតសម្រាប់កម្មវិធីដូចជា សន្តិសុខសង្គម និង ការថែទាំសុខភាព (Medicare) ដែលគាត់ធ្លាប់និយាយមុនពេលជាប់ឆ្នោត គឺពោរពេញទៅដោយការក្លែងបន្លំ និងមិនបានអនុវត្តវាតាមការសន្យាបាននៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbmvd7Qe1fLWMIq0a3lPtvIJzAs6Mb99zuwdBS_zBMiiJUJjt8jlQqzG0ToKYF3jdRslU3JFnb7Tal1I8Me4TPunDjokAerqSymC3GRuW_rFNccN5dylEAuqNOUinaA0OmEZvMvEnj6eYYGWKrlaORKJyHWScs2AG1baAuDb3CsRWzC1lO_NsY0ICVe4SO/s1200/image_2025-05-12_08-25-16.png

ផ្អែកលើការប្រៀបធៀបរវាងមុនពេល និងកំឡុងពេលដែលលោកTrump កាន់អំណាច គេបាននិយាយថា ៖ នៅមុនឆ្នាំ២០១៧ដែលលោកTrumpបានកាន់អំណាចជាលើកដំបូង អាមេរិកមានសម្ព័ន្ធភាពរឹងមាំជាអន្តរជាតិរួមមាន ជាមួយអង្គការ NATO និងសន្ធិសញ្ញាទីក្រុងប៉ារីសជាដើម។ ក្រៅពីនេះ ក្រោមលទ្ធិប្រជាធិបតេយ្យ មានស្ថាប័នអាមេរិកជាច្រើនដែលកាន់កាប់អំណាចផ្ទាល់ខ្លួនដោយសន្តិភាព មានកម្មវិធីដូចជា DACA ដែលការពារសិទ្ធិជនអន្តោរប្រវេសន៍ផងដែរ។ លើសពីនេះ បន្ទាប់ពីវត្តិសេដ្ឋកិច្ចជាសកលកាលពីឆ្នាំ២០០៨ អាមេរិកបានងើបឡើងវិញយ៉ាងខ្ពស់ រីឯប្រធានាធិបតីភាគច្រើន គឺមានអកប្បកិរយាល្អ មានទំនាក់ទំនងល្អជាមួយស្ថាប័នគ្រប់ជាន់ថ្នាក់ប្រកបដោយវិជ្ជាជីវៈ និងផ្ដោតលើគោលនយោបាយដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើនបែបសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgApelh8wgXkon1Lc43HVW1V-9FhQBRcAgbuGJnqwdP4MTdaex8fm6mvs5MgV0L8ykurZgQ_rUSgkXleBdmPhSBTzoCJhXx6yNUoHOuupgDqa9fX5KKxmuX9iagNwq7n0Bwl0sHW4zLnqhNh68f9Qa1nRP-Nk6TyJhlSQUz-oPkjZ5-XjQELa2jWfi5XZg3/s2399/image_2025-05-12_08-25-21.png
ដោយឡែកសម្រាប់ ចាប់តាំងពីអណត្តិលោក Trump ២០១៧-២០២១ និងបច្ចុប្បន្ន អាមេរិកបានបោះបង់សន្ធិសញ្ញាអន្តរជាតិ និងមានទំនាក់ទំនងសម្ព័ន្ធភាពខ្សោយ។ ជាងនេះទៅទៀត ការតវ៉ាប្រឆាំងពាក់ព័ន្ធនឹងការបាត់បង់បន្តិចម្ដងនៃលទ្ធិប្រជាធិបតេយ្យតែងកើតមាននៅក្នុងប្រទេស។ ការបង្កើតច្បាប់តឹងរឹងលើអង្គការ DACA និងជនអន្តោរប្រវេសន៍ បាននាំឲ្យមានការបែងចែកយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCH8KCTU5dbhbOBmBVgQE-g2Xxfn-LNVxE2HXNcAMRnYsTe2nbyZfb2UvM6mduRzLgjd_koh2uc8nsHlLhOdQksHiaAz_5sgiDRlWkZ1nP_ZZa75vG5j_yMq-fZdL4bKn-Fie9-rhAyIKOM6fOfgB69QQL59XTiOUhsJh5_EihHbx3L00Q57bRGA7XJVl2/s2560/image_2025-05-12_08-25-19.png
បើតាមរបាយការណ៍ដែលប្រមូលបាន មានប្រជាជនអាមេរិកសរុបចំនួន ៤៧%ដែលនៅគាំទ្រលោក ខណៈ ២%កំពុងស្ថិតក្នុងពិចារណា និង៥១% ទៀតសម្រេចថានឹងមិនបោះឆ្នោតគាំទ្រលោកឡើយ ប្រសិនបើលោកឈរឈ្មោះនៅអណត្តិក្រោយនេះម្ដងទៀត៕