ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសពីគម្រោងផ្តល់ទិដ្ឋាការមាស (Golden Visa) ឱ្យជ.នបរទេសអាចស្នាក់នៅប្រទេសវៀតណាម រហូតដល់១០ឆ្នាំ ដើម្បីទាក់ទាញវិនិយោគិន ភ្ញៀវទេសចរ និងអ្នកជំនាញបច្ចេកវិទ្យាបរទេស ហើយរដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅផ្លាស់ប្តូរប្រទេសពីគោលដៅទេសចរណ៍រយៈពេលខ្លី ទៅជាមជ្ឈមណ្ឌលទេសចរណ៍យូរអង្វែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFvnfHmbVGLhjnYB0M9mjLWlYCQfeyBiaWHChK9TAQOhA29S0cx0mjKSvCUY_6sbUfLNV8gdQxq76XwPZ3aXZmGyKb6iJ65kW_63ZJKDn0YqNbcqyYor-AOzUY9Prl9_pXZAfZXRGhZayguqwHf1A5209YnkfUWmexsxvwnyxFCtGQanzELm7MDKmaRFNf/s1280/photo_2025-05-09_12-21-40.jpg

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរឥណ្ឌាដែលធ្វើដំណើរមកប្រទេសវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារវៀតណាមបង្កើនជើងហោះហើរត្រង់ពីទីក្រុងធំៗរបស់ឥណ្ឌា ដូចជា ៖ ទីក្រុងញូវដេលី, ម៉ុមបៃ និងជេនណៃ ។ ដូច្នេះ ធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ងាយស្រួលសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស និងជាប្រទេសគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDkl-fF_pVDvrkmpqTIfJPyBXEf1eWjmOZmMnD1JIiLhlWgZ3hyphenhyphenA9uZclQ0RlsK_q6jqV-mcRqCBMOb8nLLOZ9MbfxjFIJ5QFLh1uMg_72uqwamIC2vLqpigS2Wc8UBywu6DxX_1CMZwdrpabH0awYSp_xfULfkfp0R_jt1T9mpAu02-Bt8sm3E2ZHhsUt/s770/photo_2025-05-09_12-21-39.jpg
សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងការចាយវាយប្រចាំថ្ងៃសមរម្យបានធ្វើឱ្យវៀតណាមក្លាយជាគោលដៅថ្មីទទួលបានការពេញនិយមពីបណ្តាក្រុមហ៊ុនបរទេស និងវិនិយោគិនឥណ្ឌា ជាពិសេស ក្រុមជំនាញបច្ចេកវិទ្យា (IT) ថាមពលកកើតឡើងវិញ និងក្រុមហ៊ុនទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGrCttOXk80HlwIM61uSqA4kDxxMf6QcTOy3T7icGM-YNMoTCqZ_Uv2Rdxw78dduTa7cs65lujsj39vRBqfmMcKAyHWHKrNTgeTpCdtr73Sj08c4E53Hosu554lTh3TcQvWSydFKCf-nDosshyphenhyphenUC7ddH-RRHYmCneb7atP1Oz3oJindePPKf_S12nm9gMM/s660/photo_2025-05-09_12-21-41.jpg

វៀតណាមអនុញ្ញាតឱ្យជនបរទេសអាចស្នើសុំទិដ្ឋាការស្នាក់នៅតាមប្រព័ន្ធឌីជីថល ជាពិសេស ជនជាតិឥណ្ឌា ព្រមទាំងផ្តល់នូវរបៀបរស់នៅតាមវប្បធម៌ប្រពៃណីរួមបញ្ចូលជាមួយសម័យទំនើប ។ វៀតណាមនឹងធ្វើឱ្យទីក្រុងធំៗ ដូចជា ៖ ទីក្រុងហូជីមិញ ហាណូយ និងដាណាង ក្លាយជាទីក្រុងមានសុវត្ថិភាព ងាយស្រួលធ្វើដំណើរ និងគួរឱ្យរស់នៅសម្រាប់ជនបរទេស ។ ក្រៅពីនេះ វៀតណាមក៏បានបង្កើតសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្ទះស្នាក់នៅតាមតំបន់ភ្នំ និងឆ្នេរសមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb1NekmbY4c50CnYtSr7_oAe5FJcB2IKGqYA9D7YYi66lW7IlMWec5ILW48UoOcvyWmCusgpnDs-Rftqvay4Rl_ST4_E8s638W89GyvthZv-qg9HZM0vXaPas59DEEf1pML0g5Vw9-3o-GWq0ZkXTqmQYZ_GIRMsrs6-W5zjoZG3VsyS_f5SRe4AVD5_A/s1536/image_2025-05-10_14-32-39.png
ការផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសរយៈពេលវែង គឺរដ្ឋាភិបាលវៀតណាមមានគោលបំណងផ្លាស់ប្តូរពីការកម្សាន្តនៅវៀតណាមរយៈពេលខ្លី ទៅជារយៈពេលវែង ដោយផ្តល់សិទ្ធិឱ្យជនបរទេសអាចសុំបន្តសុពលភាពទិដ្ឋាការរយៈពេលវែងបាន សម្រាប់ជនបរទេសធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ការច្នៃប្រឌិត និងសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7JF2ZN9GnI5bz4OoYhyphenhyphendrdsCxwiHmFntZ1n-2wAkpn90WnzUHmjO43E3mVzJbXPxBnUGjRiOdXn37wtRf3CoUA5kGcwjnAKd0jBCrO5pKgiLa1DWK4gKCK0hMV0FmJ5YN3aDQ31YyrYFXb9dnDaqERL3US9xLklIbfxWGEExYW2wO6UMpX9uZj0Ue4bVy/s1280/photo_2025-05-09_12-21-39%20(2).jpg

តាមរបាយការណ៍របស់ការិយាល័យទេសចរណ៍វៀតណាមកាលពីថ្ងៃទី៦ ខែឧសភា គឺវៀតណាមទទួលបានភ្ញៀវទេសចរបរទេសជាង៧លាននាក់ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ កើនឡើង២៣.៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ភ្ញៀវទេសចរមកលេងវៀតណាម រួមមាន ៖ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក ជប៉ុន កម្ពុជា អូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ និងថៃ ៕