Zhao Lusi ត្រូវបានគេស្គាល់ថាជាតារាសម្តែងចិន ប៉ុន្តែបន្ទាប់ពីមានបញ្ហាសុខភាពនៅពេលវិលត្រឡប់មកវិញនាងលេចមុខជាតារាចម្រៀងក្នុងវិស័យមួយដែលនាងតែងតែតស៊ូក្នុងសិល្បៈប៉ុន្តែទទួលបានមតិចម្រុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-GP6ImoI9kXMVc2TQaRhhEx69FmMcChSycIcJ32jEh-Ue222WwSPaaWDQ1-eYdSSN5I8q9K0egXEPv_s9DygFHSXAFpuFkiIP2J1rY0yt1g-HeYP3FUXFa7l48C454ySbHsNCH6rUmqFcubWNiQmOqIHFUabX-avjeXQqLW5GBdY05FU1YLjORNUmbFZc/s1393/image_2025-05-07_15-59-17.png
ថ្មីៗនេះ តារាស្រី Zhao Lusi បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលដែលនាងបានបង្ហាញខ្លួននៅលើឆាកតន្ត្រីក្នុងកម្មវិធីមួយធ្វើឡើងនៅទីក្រុង Chuzhou ប្រទេសចិន។ នាងបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលពេលនាងបង្ហាញខ្លួនជាតារាចម្រៀងសម្តែងផ្ទាល់នៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGGbsios_1uJFK7MS94zRQ-q9e7nun8H8ARVH4tWDS-p7B7ILZnsVS06NCcMdJkZdwPkVRUfe771vlktDPUqSfVpgU_I6icSDSAsxIyrAFmRbLClYuOwnVHDCtCUdNLF-lnZUDv25S6l9RKxBkyqxkIQXCkkDau7wNwmWlt4FyajZNFW2_aTCXCZwWn669/s1461/image_2025-05-07_15-59-19.png
Zhao Lusi ត្រូវបានគេស្គាល់ដោយសាររូបភាពស្លូតត្រង់ និងគួរឱ្យស្រលាញ់របស់នាង ហើយជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹងក្មេងស្រីត្បូងពេជ្រនៃភាពយន្តចិន។ Zhao Lusi បានបង្ហាញបំណងចង់សាកល្បងតន្ត្រីម្ដងហើយម្ដងទៀត បើទោះជានាងមិនត្រូវបានគេចាត់ទុកខ្ពស់ចំពោះសមត្ថភាពច្រៀងក៏ដោយ។ យ៉ាងណាមិញ តារាស្រីរូបនេះ នៅតែប្រកាន់ខ្ជាប់នូវចំណង់ចំណូលចិត្តមួយនេះ និងចូលរួមយ៉ាងសកម្មក្នុងឆាកធំ និងតូច។ លើសពីនេះ អ្នកគាំទ្រមួយផ្នែកនៅតែនិយាយការពារតារាស្រីរូបនេះថា សមនឹងទទួលបានការលើកទឹកចិត្តដែលហ៊ានដើរចេញពីតំបន់សុខស្រួល និងប្រជែងខ្លួនក្នុងវិស័យថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgBf7ymUzlFxlsjPHg8r_zY_sqmOTycNKxSkJZLUQ14pwfMC2DwGSsoIEOcwGDlKhrqTwmcDWXOaWd-5TymM5nwRWW2vNuBUvok1Mq-LbN_6n5C1oyrUF2goFU5SU7nVl5RMe_K0qClRMQsdJP1HYyQqa67dVI6MF0v2QP3_mKyX8uvg4aFu7dSVXf4xVX/s1432/image_2025-05-07_15-59-20.png
ទោះជាយ៉ាងណាក៏ដោយ រលកនៃភាពចម្រូងចម្រាសជុំវិញតារាស្រីរូបនេះក្នុងការច្រៀងដោយគ្មានសមត្ថភាពពិតប្រាកដ នៅតែបន្តក្លាយជាប្រធានបទក្តៅនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។

នៅក្នុងព្រឹត្តិការណ៍នោះ Zhao Lusi បានសម្តែងបទចម្រៀងជាភាសាអង់គ្លេសមួយចំនួនដូចជា «You R» និង «Look Yourself» ។ ថ្វីដ្បិតតែការសម្តែងបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនិយមលេងអ៊ីនធឺណិតក៏ដោយ ប៉ុន្តែនេះមិនមែនមកពីគុណភាពនៃតន្ត្រីនោះទេ ប៉ុន្តែភាគច្រើនគឺទាក់ទងនឹងភាពចម្រូងចម្រាសអំពីថាមពលនៃការច្រៀងរបស់នាង។ មតិជាច្រើនលើកឡើងថា សំឡេងរបស់នាងខ្វះបច្ចេកទេស និងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការសម្ដែងផ្ទាល់លើឆាកធំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr7gjlT4JYoiii_mDBs0Kzsdbp3kKc1IxFOtMCjTdxahnQ-3YoikcEW-KGTs0CR5CfMiePMcDwNwgNwizqHJjGYAcTEzrOV5Aru7flAgD58DaDcpjZFBrlyC8jqbDLDIrq5-kV-6BPB7Pe3MAULAKpg6utikR0EAyhpxzDZ_GfH7DM_0Vk772uG5CYVpKz/s961/image_2025-05-07_15-59-24.png

ទោះជារងនូវភាពចម្រូងចម្រាសអំពីសមត្ថភាពច្រៀងរបស់នាង Zhao Lusi នៅតែបង្ហាញភាពជឿជាក់ និងស្នាមញញឹមដ៏ភ្លឺស្វាង។ នាងបានសម្តែងដោយស្មារតីសុទិដ្ឋិនិយម បញ្ចេញថាមពលវិជ្ជមាន បង្ហាញពីភាពធ្ងន់ធ្ងរ និងការខិតខំប្រឹងប្រែងរបស់នាងក្នុងការបន្តអាជីពតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HVFyGQ6gVSMlwyLZGZnJFoDZCKw-eA4stE2B01fSNPZroQXUN2lR-pUTc2Fa9GzIpfqvn3XpQZpgXMNaL050S_in5yojZX-j8TLOuRUUUtJWhlmmIPl-pZxVk8HMdfmi9doGm4KF4XAEKR7aJ-zB83JIuWd5uW2vMBy3LU0erFaTtgJYP8N98ilqMQ15/s1620/image_2025-05-07_15-59-23.png

គួរកត់សម្គាល់ថា នេះក៏ជាការវិលមកវិញលើកដំបូងរបស់ Zhao Lusi បន្ទាប់ពីបាត់មុខមួយរយៈដោយសារហេតុផលសុខភាព។ កន្លងមក តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ ដោយសារតែនាងបន្តលុបចោលកម្មវិធី និងដាក់កម្រិតលើការបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះហើយ ការត្រឡប់មកវិញនេះ មិនត្រឹមតែជាចំណុចរបត់មួយក្នុងអាជីពរបស់នាងប៉ុណ្ណោះទេ ថែមទាំងក្លាយជាឱកាសពិសេសសម្រាប់អ្នកគាំទ្រដែលតែងតែតាមដាន និងគាំទ្រនាងផងដែរ៕