ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា លោកយាយជនជា.តិអង់គ្លេស ឈ្មោះ Ethel Caterham អាយុ១១៥ឆ្នាំ បានជាប់កំណត់ត្រាពិភពលោក គឺជាមនុស្សមានអាយុវែងបំផុតលើពិភពលោក ដែលកត់ត្រាដោយ Guinness World Records ។ បើគិតមកដល់ខែឧសភា ឆ្នាំ២០២៥នេះ លោកយាយមានអាយុ១១៥ឆ្នាំ និង២៥២ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy64LUyTNRPZkbOadivX1Uy6EZZEczC2uErx2bFdu7V4ZeVgU6XNCmli5CtFsYu4rkEMOJMG4CkYSUn8c7xDmD-Pc1t5Gx0or50eH49z5IdFw1EtusrXHqjfLh_jhXffCohyphenhyphenw8vWtIFSJQnePsEiUEZ73M3C-Jpn3S6bnYeCeja57yw8g4Oo4DsShCVliQ/s995/image_2025-05-09_08-14-39%20(3).png
លោកយាយ Ethel Caterham បានកាន់តំណែងជាមនុស្សអាយុវែងបំផុតលើពិភពលោក បន្តពីលោកយាយ Inah Canabarro Lucas ជាដូនជីជនជាតិប្រេស៊ីល ដែលជាម្ចាស់កំណត់ត្រាពិភពលោក នាពេលមុននេះ ។ ដូនដី Inah Canabarro Lucas បានស្លាប់នៅអាយុ១១៦ឆ្នាំ ដោយលោកយាយបានទទួលតំណែងជាមនុស្សអាយុវែងបំផុតលើពិភពលោក កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រោយការស្លាប់របស់លោកយាយ Tomiko Itooka ជនជាតិជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHh6ABsQ6QyQUtDxAHPSg_K1oXWawo3DDQAN7hSupdVOPzzIum8IX4OhxRBoy0AeBR1R-cpZLpHNoz3s931p5kbJ4o3PEeI45NEuo-eNmd6zYxKD1b5biXNDHy_d1yQ9lP48MWQuFn8WMH4i6VEKQ77UovPxl_hvfFM4ZjRLvm0jLXJF9tPxb1uL_AM7Z1/s922/image_2025-05-09_08-14-39.png

ចំណែកលោកយាយ Ethel Caterham ជាម្ចាស់កំណត់ត្រាពិភពលោកបច្ចុប្បន្ន គឺរស់នៅតំបន់សឺរេ ប៉ុន្តែលោកយាយមានស្រុកកំណើតនៅភូមិស៊ិបតាន់ ប័លីងជឺ តំបន់ឃ្វេមហេមឈៀ ប្រទេសអង់គ្លេស ដែលនៅទីនោះ មានមនុស្សរស់នៅប្រមាណ ១,៥០០នាក់ ។ លោកយាយកើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩០៩ លោកយាយជាជនជាតិអង់គ្លេសតែម្នាក់គត់ដែលកើតមុនឆ្នាំ១៩១៣ ហើយនៅរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirNDGtPnTila4XpMt5fZoxNsdS5ezSAGysx1Asm9xaUF30L55LoFqqP4o6abJIgeZGg1iY_RZ-o1uWFmYfYPSQPM7Ww09QtYA34icwdrNUb7cxxiLfFE8Oky1ZGXoFaJFCcmAWkcrNGEmfWGtrY7SA1XD5Qf5hdKOpWZ9x6Tzx6hJpS2eybzp2f5RP5anm/s1655/image_2025-05-09_08-14-40%20(2).png
លោកយាយមានបងប្អូនចំនួន៨នាក់ ហើយបងស្រីម្នាក់របស់លោកយាយ គឺមានអាយុរហូតដល់១០៤ឆ្នាំ និង៧៨ថ្ងៃ ប៉ុន្តែបានស្លាប់នៅឆ្នាំ២០០២ ។ ចំណែកជីវិតគូ គឺលោកយាយបានជួបលោក Norman Caterham ត្រូវជាស្វាមី កាលពីឆ្នាំ១៩៣១ ហើយអ្នកទាំងពីរក៏បានរៀបការជាមួយគ្នារយៈពេល២ឆ្នាំក្រោយ ។ លោកយាយ និងស្វាមី មានកូនស្រី២នាក់ ប៉ុន្តែស្វាមីលោកយាយ បានស្លាប់កាលពី៤៩ឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDHfOXAeKvBc8khVS2Fg8-K7I47teL2AEQQrmlbo40foyS4cXQGUAKL7Ky2MWHc2vyaQQrX38UwUNZopptbd_aDpUuIU4yO-T6SdgdCWK3uKSCg7st5Im11wlaDiUHeClo0rj7SbRuZ1mhiUg70_ZzT6vhaBHjQbfvfSVE5gujieLDvX4Jq3G8VpzMyU6z/s605/image_2025-05-09_08-14-40.png
លោកយាយបានរស់នៅលើពិភពលោកនេះអស់រយៈពេលជាង១សតវត្សរ៍ និងជួបហេតុការណ៍ប្រវត្តិសាស្ត្រជាច្រើន តាំងពីសម័យការផលិតយន្តហោះលើកដំបូង រហូតដល់សម័យប្រើប្រាស់អ៊ីនធើរណេត ។ រីឯកូនស្រីទាំង២នាក់របស់លោកយាយ បានស្លាប់មុនម្តាយ ប៉ុន្តែលោកយាយនៅមានក្រុមគ្រួសារជាទីស្រឡាញ់ និងបារម្ភពីលោកយាយជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnpkeeJ2khaICIUqtvxiUbBt5fDm5vCgg3pZEj47wyhmXFRgcP5QiKxG9zoNcHvpV61VHHvDf1oeFWuY_J5QmKvkjyEKSDkYXQC-qzd6NH7ylIMjKk_xduBVMdXGK24JopKMxS_Cf2rsR-XKj7CYxE3R_HBXVAkM2t2G-7bNMuKYAyEnJ0Cr63fFeLfdbQ/s333/image_2025-05-09_08-14-39%20(2).png

បច្ចុប្បន្ន លោកយាយមានចៅ៣នាក់ និងចៅទួត៥នាក់ ដែលតែងតែមកសួរសុខទុក្ខលោកយាយជានិច្ច ហើយពួកគេបានផ្តល់ក្តីស្រឡាញ់ និងស្នាមញញឹមយ៉ាងកក់ក្តៅដល់លោកយាយ ។ ក្នុងជីវិតនេះ លោកយាយពុំត្រឹមតែមានអាយុច្រើនប៉ុណ្ណោះទេ ប៉ុន្តែលោកយាយបានរស់នៅដោយភាពអត់ធ្មត់ ទន់ភ្លន់ ព្រមទាំងរស់នៅយ៉ាងមានតម្លៃ ៕