ប្រទេសបូលីវី ៖ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា យន្តហោះ១គ្រឿងមានអ្នកដំណើរ ព្រមទាំងអាកាសយានិក សរុបចំនួន៥នាក់ ដែលបានធ្លាក់ចូលបឹងពោរពេញដោយសត្វក្រពើក្នុងតំបន់អាម៉ាហ្សូន ប្រទេសបូលីវី (Bolivia) អស់រយៈពេលជិត២ថ្ងៃ គឺទទួលបានការជួយសង្គ្រោះហើយពីក្រុមកងទ័ពអាកាសបូលីវី ។ ពួកគេនៅរស់រានមានជីវិតដោយសារបរិភោគសូកូឡា និងម្សៅដំឡូងមី ហើយក្រពើពុំហ៊ានចូលក្បែរ ព្រោះវាធុំក្លិនប្រេងឥន្ធនៈចេញពីយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEXl-oKXvjVKRPfoW6cWm2n1_JYfQC-NSc_karC2-6bLJtSWYHkGzQCO5ShshhLlzZB7OgPZ-nmg76RCVxJkrQ3sEpfhOeTAAHnhoj5Fx8kBNTB-J-AVYraUX7L8PC3Qh730JVJ8Wem4FzFwaDvbHCQxtkos6mgp__qtK0EhQ8l7ZpAbMkGkBGtCLeWMB6/s768/image_2025-05-05_16-46-06.png

មន្ត្រីក្រសួងការពារជាតិប្រទេសបូលីវី និយាយថា យន្តហោះតូច១គ្រឿង ដែលមានអាកាសយានិក រួមទាំងអ្នកដំណើរស្ត្រី៣នាក់ និងកុមារម្នាក់ បានចុះចតបន្ទាន់ក្នុងបឹងក្រពើ ព្រៃអាម៉ាហ្សូន កាលពីថ្ងៃទី៣០ ខែមេសា កន្លងមក ហើយពួកគេជាប់ក្នុងយន្តហោះរហូតដល់ព្រឹកថ្ងៃទី២ ខែឧសភា ទើបទទួលបានការជួយសង្គ្រោះ ។ គ្មានអ្នកណាម្នាក់រងរបួសធ្ងន់ទេ មនុស្សទាំងអស់នៅរស់រានមានជីវិតដោយសារបរិភោគសូកូឡា និងម្សៅដំឡូងមី រយៈពេល២ថ្ងៃជាប់ៗគ្នា។

យន្តហោះជួបគ្រោះថ្នាក់នេះបានធ្វើដំណើរចាកចេញពីទីក្រុងបៅរេស នៅភាគខាងជើងប្រទេសបូលីវី សំដៅទៅទីក្រុងឌ្រីនិឌេត ប៉ុន្តែក្រោយពីធ្វើដំណើរបាន១ម៉ោង ស្រាប់តែអាកាសយានិកឈ្មោះ Pablo Andres អាយុ២៧ឆ្នាំ ប្រាប់ថា យន្តហោះមានបញ្ហាបច្ចេកទេស ហើយប្រព័ន្ធទំនាក់ទំនងទាំងអស់លើយន្តហោះត្រូវបានកាត់ផ្តាច់ ។ បន្ទាប់មក អាកាសយានិកក៏សម្រេចចិត្តចុះចតយន្តហោះបន្ទាន់ក្នុងបឹងក្រពើ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia5uZEXykYk_hakJ0fmvr2jB5_Tqab2sZYeja409my1cjupsE8AYmChf6bU9Txce4VuzP1RcVpTAiW8PwSd4myf-GT-5jP-LvFEzAZZVWFcw5Rp4xQVbNEXEyAELFM-v5tGMBF4ZUdkiDqCxovt4esunVQ2dy8fmwaArsuMb_Apt2h_BOVD6FoxikT0Evu/s615/image_2025-05-05_16-46-07%20(2).png
អាកាសយានិកនិយាយមកកាន់សារព័ត៌មានថា ៖ «យើងចុះចតយន្តហោះភ្លាមៗក្នុងបឹងក្រពើ ប៉ុន្តែដោយសារប្រេងឥន្ធនៈហូរចេញពីយន្តហោះបានធ្វើឱ្យទឹកបឹងលាយឡំជាមួយប្រេងឥន្ធនៈ ។ ក្លិនប្រេងឥន្ធនៈធ្វើឱ្យក្រពើខ្លាច ប៉ុន្តែពួកវាមិនមែនខ្លាចខ្លាំង រហូតពុំហ៊ានចូលក្បែរយើងទេ» ។

ស្ត្រីអ្នកដំណើរម្នាក់ស្ទើរតែមិនជឿថារូបនាង និងអ្នកដំណើរផ្សេងទៀតរួចផុតពីសេចក្តីស្លាប់ក្នុងហេតុការណ៍នេះប្រាប់ថា យើងរំភើបខ្លាំងរហូតដល់ស្រក់ទឹកភ្នែក ដោយសាររួចផុតពីមាត់ក្រពើ ។ នាងក៏បានអរគុណទេវតា និងអាកាសយានិកមានភាពឆ្លាតវៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqNUN5lFSsHEXtl8Vqzw7-R5yxBCSaqbvn1qoihAYGfJ7MyS23RlQDOziSL1aPrC15uArRz06EP6NpzTnh9exYHhSEIyI9SbQrmYvzEwED_r6RTJVhz38T9vWjNENCm2F63IcT-x2pH_uub1TLFdEfoNPBx1-H_dZhAr4GX1tofrHkR26JvTZX-R0JxDQL/s1080/image_2025-05-05_16-46-07.png

ក្រសួងការពារជាតិ និងក្រសួងការពារជនស៊ីវិលបូលីវី បានចាប់ផ្តើមស្វែងរកយន្តហោះជួបគ្រោះថ្នាក់ ប៉ុន្តែអាកាសធាតុពុំអំណោយផលក្នុងរយៈពេល៤៨ម៉ោងដំបូង ។ អ្នកដំណើរបានរួចពីផុតពីការស្លាប់ដោយសារអាកាសយានិកយកអាហារឱ្យបរិភោគ ហើយនៅព្រឹកថ្ងៃទី២ ខែឧសភា ទើបអ្នកនេសាទប្រទះឃើញ បន្ទាប់មក ភ្នាក់ងារសង្គ្រោះរបស់កងទ័ពអាកាសបូលីវី ក៏បានដឹកមនុស្សទាំងអស់តាមឧទ្ធម្ភាគចក្រទៅទីក្រុងឌ្រីនិឌេត ។

ប្រធានាធិបតីបូលីវី លោក Luis Arce Catacora បានអរគុណដល់ការបំពេញការងាររបស់ក្រុមជំនាញ ដែលបានជួយសង្គ្រោះមនុស្សទាំងអស់ក្នុងយន្តហោះ ដោយលោកថ្លែងថា ក្រុមជំនាញបានព្យាយាមនាំមនុស្សទាំងអស់ទៅកន្លែងមានសុវត្ថិភាព និងព្យាបាលបើពួកគេត្រូវការ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Nv_48uz9c3WQnJiuPGKvK7e-K59Vf4d5eKbZupiZ0-CaHzTAIyphMUrxMcAhxr6BuJPCzJjnhwQ6bSt6ua8cpQCLFKNwMureOSwga4WpUdNHOYHqBz2JChlYSFpKpQ3wfcSaFsnMICBNaFjVjFDOTP_JU6aP9zTTtdA13SprT0Z7UyAF__GWwXnHttJU/s720/image_2025-05-05_16-46-08.png