សហរដ្ឋអាមេរិក ៖ អនុប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក JD Vance បានដាស់តឿនរដ្ឋាភិបាលឥណ្ឌា កុំធ្វើឱ្យការសងសឹកប៉ាគីស្ថានក្លាយជាសង្គ្រា.មក្នុងតំបន់ ដោយសារឥណ្ឌាគិតថា ប៉ាគីស្ថាននៅក្រោយខ្នងការបា.ញ់ ប្រហា.រភ្ញៀវទេសចរស្លា.ប់ជាច្រើននាក់នៅតំបន់កាស្មៀ ។ អាមេរិកជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថានរក្សាសន្តិភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrgcPMWC4WARephRU-TdpPHvPRJd_JRTXT3_4YyekOkWgjkO31-dCKKqmpJMdoWdF01pNwkjNtvyGyiJ8mA9XIMiliVg-oInr3MYIJvEw3UXt2k88XR8vo6CjUVeRhzW7WXw5hkgHvKhPB3IUTSuQbNSErU_r5UcEgcTfYXyY13NtB_48UbfBbf4EweocR/s1199/image_2025-05-05_10-09-11.png
តាមបទសម្ភាសន៍របស់លោក JD Vance ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ គឺអាមេរិកសង្ឃឹមថា ប៉ាគីស្ថាននឹងសហការជាមួយឥណ្ឌាស្វែងរកក្រុមប្រដាប់អាវុធមូស្លីមនៅប៉ាគីស្ថានមកដាក់ទោស ក្រោយពីពួកគេបានបា.ញ់ភ្ញៀវទេសចរស្លា.ប់ ២៦នាក់ នៅតំបន់កាស្មៀ របស់ឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ។ អាមេរិកចង់ឱ្យការចាត់វិធានការរបស់ឥណ្ឌាទៅលើក្រុមប្រដាប់អាវុធមូស្លីម នឹងពុំរាលដាលក្លាយជាជម្លោះកាន់តែខ្លាំងក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrZCF5qIv1jhQMJVFCA4wvWD_jFijU4BEC9kwWjeyTRcO6YYQFdoTJGNVP7341EaH0C0eA9hKhbkGH2Gk8Afw3UImf68GD05lbgLMvfjKcPkJhwFWOLUsgKTcpkOT_UsNilfhKARnYbqfMjO2ueH1J9l2EzF0ivsiTE-ewonav568f4wI__ghmie4uJYjR/s1600/image_2025-05-05_10-09-07.png

លោក Marco Rubio ដែលទើបឡើងកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីថ្ងៃទី៣០ ខែមេសា ដើម្បីអំពាវនាវឱ្យប្រទេសទាំងពីររក្សាសន្តិភាព និងសន្តិសុខនៅអាស៊ីខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcXSYOC0n5R6K7b16bkq2IfbpLQpxapkaLgXvJBl4eEPhVTUiWECIkSL7mRnadHv7oq97CgJpunWsV0lsnY_6El6UyJAeRfarfVv5YvkBJFnQ1Hcmdbj_8Y5Uq6ot-q_BVCSAJcD9y_MddtoDOKVzsL_3RxVfuSdGfnWnc74O4c9vyj0rYvn_jPqqXOzt/s770/image_2025-05-05_10-09-08.png

ការពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif គឺលោក Rubio បានសំណូមពរឱ្យប៉ាគីស្ថានថ្កោលទោសក្រុមប្រដាប់អាវុធបាញ់សម្លាប់ភ្ញៀវទេសចរនៅតំបន់កាស្មៀ និងស្នើឱ្យប៉ាគីស្ថានសហការជាមួយឥណ្ឌាស៊ើបអង្កេតរកជនល្មើស ។ ប៉ុន្តែការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍ក្រោយមេដឹកនាំប៉ាគីស្ថានជួបអាមេរិក ដោយចោទប្រកាន់ឥណ្ឌាព្យាយាមទម្លាក់កំហុសលើប៉ាគីស្ថាន និងស្នើឱ្យអាមេរិកដាក់សម្ពាធឥណ្ឌាឱ្យកាត់បន្ថយអំពើហិង្សា និងប្រព្រឹត្តដោយការទទួលខុសត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbThpSUD1E2WxIIK7BBVZG2C_4YCHMea9CeDagAnf90Vd3F5JVPsEI2yJws5P8u55LIUAt6rcgCxLZMRnK_1p8zqYlpU8LRLEECJPLTNQtLvLU_w97XQf4kKvZhmGeKCDPJOm2s7H6DZBKO9UhuuUhRQOnh98Bfsq0qGFaCZz54KF3psnD15_C4BlTzbX6/s1200/image_2025-05-05_10-09-09%20(2).png

ឥណ្ឌាបានបិទដែនអាកាសពុំទទួលយន្តហោះប៉ាគីស្ថានទាំងអស់ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសចាត់ការក្រុមប្រដាប់អាវុធបាញ់ភ្ញៀវទេសចរនៅតំបន់កាស្មៀ ។ ឥណ្ឌានឹងដាក់ទោសអ្នកនៅពីក្រោយខ្នង និងអ្នករៀបផែនការ ហើយកងទ័ពជើងទឹកឥណ្ឌាគ្រោងធ្វើសមយុទ្ធនៅសមុទ្រអារ៉ាប់ នៅឆ្នេរសមុទ្ររដ្ឋ Maharashtra និងរដ្ឋ Gujarat ខណៈរដ្ឋ Gujarat មានព្រំដែនជាប់ប៉ាគីស្ថាន ក្រោយកងទ័ពជើងទឹកឥណ្ឌាទើបធ្វើសមយុទ្ធបាញ់មីស៊ីល កាលពីថ្ងៃទី២៧ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEiYry72uFYdoB9PFf_UhH48wQeqetIVXSlvbkkoY1EetOpv68fINtMxDSjTCheNG3hBe7BOu_urr43SNXDs3Ah9-GjjqSVosdfUiLlLDk_oGaK1OU-BNb0k47SpuSScZ2nER98ZQUaPyGVAk3PUW9bPQ76C9DJ8SaKS6bO8El7ZMdpvirtaCKtbbOGafI/s1024/image_2025-05-05_10-09-09.png

ចំណែកកងទ័ពជើងគោកប៉ាគីស្ថានបានបង្ហាញរូបភាពធ្វើសមយុទ្ធនៅទីវាលបាញ់កាំភ្លើង កាលពីថ្ងៃទី១ ខែឧសភា ដោយមានលោក Syed Asim Munir មេបញ្ជាការកំពូលកងទ័ពប៉ាគីស្ថាន ចូលរួមទស្សនាការធ្វើសមយុទ្ធ ។ កាលពីថ្ងៃទី៣០ ខែមេសា រដ្ឋាភិបាលប៉ាគីស្ថានទទួលបានព័ត៌មានសម្ងាត់ថា ឥណ្ឌានឹងវាយប្រហារប៉ាគីស្ថាន រយៈពេល២៤ម៉ោង និង៣៦ម៉ោង ប៉ុន្តែរយៈពេលនេះបានកន្លងផុតហើយ ខណៈវិភាគបារម្ភពីសង្គ្រាមកើតឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន ៕