ការសិក្សាថ្មីមួយបានរកឃើញថា ក្មេងជំទង់ដែលចាប់ផ្តើមជក់បារី បន្ទាប់ពីរៀននៅវិទ្យាល័យទំនងជាញៀនខ្លាំង បើធៀបនឹងអ្នកដែលចាប់ផ្តើមនៅក្មេង។ តើការសិក្សាបានរកឃើញអ្វីខ្លះ? អ្នកស្រាវជ្រាវបានរកឃើញថា ក្មេងម្នាក់ក្នុងចំណោមមនុស្សវ័យជំទង់ ៥ នាក់ដែលជក់បារីបន្ទាប់ពីបញ្ចប់ការសិក្សាបានក្លាយជាអ្នកប្រើប្រាស់ជាប្រចាំក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។ នេះគឺខ្ពស់ជាងអត្រានៃការញៀន ៤០ភាគរយ បើធៀបនឹងអ្នកដែលចាប់ផ្តើមជក់បារីនៅអាយុក្មេងចន្លោះពី ១៤ ឬ ១៥ ឆ្នាំ។ ជាងនេះទៅទៀតនោះគឺថា ក្មេងជំទង់ដែលចាប់ផ្តើមជក់បារីពីអាយុច្រើនមានការញៀនលឿនជាងក្មេងដែលចាប់ផ្ដើមជក់នៅអាយុតិចជិត ៣ ដង។

ហេតុអ្វីបានជាមនុស្សដែលចាប់ផ្ដើមជក់បារីនៅអាយុច្រើនងាយនឹងញៀន? ខណៈដែលអ្នកជំនាញមិនប្រាកដចំពោះបញ្ហានេះ ថាពួកគេសង្ស័យពីមូលហេតុមួយចំនួនដូចជា៖
ការប្រើប្រាស់សារធាតុផ្សេងៗ៖ ក្មេងជំទង់ដែលមានអាយុច្រើនទំនងជាផឹកស្រា ឬប្រើសារធាតុផ្សេងទៀត ដែលអាចធ្វើឱ្យពួកគេងាយនឹងញៀនជាតិនីកូទីន។
ជម្រើសផលិតផល៖ ក្មេងជំទង់ទាំងនេះជាច្រើនចាប់ផ្តើមជាមួយបារីអេឡិចត្រូនិច JUUL ដែលត្រូវបានគេស្គាល់ថាមានជាតិនីកូទីនខ្ពស់ និងឥទ្ធិពលញៀនខ្លាំង។ 
វេជ្ជបណ្ឌិត Junhan Cho អ្នកដឹកនាំការស្រាវជ្រាវ និងជាជំនួយការសាស្រ្តាចារ្យនៃការស្រាវជ្រាវចំនួនប្រជាជន និងវិទ្យាសាស្ត្រសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Southern California បាននិយាយថា “យើងបានដឹងមកពីការស្រាវជ្រាវដែលមានស្រាប់ថា យុវជនដែលចាប់ផ្តើមជក់បារីនៅវ័យកណ្តាលមានហានិភ័យខ្ពស់ក្នុងការអភិវឌ្ឍការញៀនជាតិនីកូទីន ហើយទំនងជាបន្តប្រើប្រាស់ផលិតផលនីកូទីននៅក្នុងជីវិតរបស់ពួកគេ។
ការញៀនមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សចំពោះមនុស្សវ័យជំទង់ អ្នកជំនាញបានផ្តល់អនុសាសន៍ថា គោលនយោបាយប្រឆាំងនឹងការជក់បារីគួរតែផ្តោតទៅលើទាំងក្មេងជំទង់ និងមនុស្សវ័យ ជាជាងសម្រាប់តែក្មេងជំទង់។ ការស្រាវជ្រាវនេះបង្ហាញពីសារៈសំខាន់នៃការយល់ដឹងពីរបៀបដែលទម្លាប់ជក់បារីខុសគ្នាតាមអាយុ ហើយហេតុអ្វីបានជាការជួយមនុស្សវ័យជំទង់ឱ្យជៀសវាងបារីអេឡិចត្រូនិចអាចជាគន្លឹះក្នុងការកាត់បន្ថយអត្រាញៀន៕










