ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានទិញយន្តហោះចម្បាំងអាមេរិក F-16 ចំនួន២៤គ្រឿង ដែលមានតម្លៃចាប់ពី២៥លាន ទៅ៧០លានដុល្លារក្នុង១គ្រឿង ។ នេះជាការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងសំខាន់ និងធ្វើឱ្យកិច្ចសហការផ្នែកការពារជាតិរយៈពេលជាង៧០ឆ្នាំ រវាងវៀតណាម និងរុស្ស៊ីត្រូវបញ្ចប់ ខណៈរុស្ស៊ីបានផ្គត់ផ្គង់អាវុធច្រើនបំផុតឱ្យវៀតណាម ។ ប៉ុន្តែអ្នកវិភាគយល់ថា ការទិញយន្តហោះចម្បាំងអាមេរិក មិនមែនវៀតណាមចង់ពង្រឹងសមត្ថភាពដែនអាកាសទេ គឺវៀតណាមចង់ផ្គាប់ចិត្តឱ្យអាមេរិកកាត់បន្ថយពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLzJRQurXhN28jBa8iRZwTKgol0KMJHF78Zd_64B_A7b8p9XK3Z-o5Lw0fZIFGNNGMBtL37fsmA7BQ4LZ1KL6yDonnygVLIYtoWtj8KsdmBXjxYADvifM96IBwl_yC-R_7VOeziSoDaKdAAmE-IHcSa99y3CfGn4c-0EwajlaEsF_YI0EvYpu_ccDpOA9U/s1600/image_2025-04-25_08-59-19.png

សារព័ត៌មានអាមេរិករាយការណ៍ដោយយោងតាមប្រភពពីអតីតមន្ត្រីរដ្ឋាភិបាលអាមេរិកថា រដ្ឋាភិបាលក្រុងហាណូយ បានធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្តីពីការទិញយន្តហោះចម្បាំង F-16 ចំនួន២៤គ្រឿង ពីក្រុមហ៊ុន Lockheed Martin ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងទិញ-លក់សម្ភារៈកងទ័ពដ៏ធំបំផុតរវាងប្រទេសទាំង២ ។ វៀតណាមនឹងក្លាយជាអតិថិជនថ្មីរបស់យន្តហោះចម្បាំង F-16 ក្រោយពីវៀតណាមបានចរចាសុំទិញយន្តហោះអាមេរិកយ៉ាងយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiaIMvyyssDuXEfYMVJD_OlnBYqty4OMuiv85w026A32-W05TDbbBszkR7oRzQcOFRSAD4RU8s7xNaxYrAAWoI8eSciueyFHwtI-gZ1IfE_kQpiW5KG2ZFwKwOuf2zIMJzzh3IkiIYIEP9uUnNP4d_7EbsYgzI9_JsUzSPLN0642uYjqMS4TDx1SbTeTwJ/s1600/image_2025-04-25_08-59-21.png

បើវៀតណាមទិញយន្តហោះចម្បាំងអាមេរិកពិតមែន អាមេរិកនឹងក្លាយជាសម្ព័ន្ធមិត្តផ្នែកការពារជាតិរបស់វៀតណាម ហើយទំនាក់ទំនងការពារជាតិរយៈពេលជាង៧០ឆ្នាំរវាងវៀតណាម និងរុស្ស៊ី នឹងឈានដល់ទីបញ្ចប់ ។ ១០ឆ្នាំមកនេះ រុស្ស៊ីបានកាត់បន្ថយតួនាទីសំខាន់ផ្នែកការពារជាតិវៀតណាម ហើយរុស្ស៊ីផ្គត់ផ្គង់អាវុធឱ្យវៀតណាមតិចជាងមុន ។ នេះបើតាមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីវិទ្យាស្ថាន ISEAS–Yusof Ishak ប្រទេសសិង្ហបុរី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi692d2hogHpr5_miQC_yPjqz0bN67yLc1XyK77p2kAhq3n8u0UroCNETrss_LiYbwYv3E7eKyNBT3uSd0RoXpo7pmeAX8zhkw7MCgBOF7gcfaKP4gdmwK4aGKhmQ3Az0ZnCxUwdMXwHwbB8X1f22hZZfwYUrs3I2DZ_sVmEI0Ymb4hKNo2lFdKHEUcULhR/s3000/image_2025-04-25_08-59-22.png
រុស្ស៊ីបានផ្គត់ផ្គត់អាវុធឱ្យវៀតណាម រហូតដល់ឆ្នាំ២០២២ ស្មើ៨០% នៃការទិញអាវុធរបស់វៀតណាមក្នុងរយៈពេល២០ឆ្នាំកន្លងមក ហើយវៀតណាមធ្លាប់ប្រកាសកាលពីឆ្នាំ២០២២ ថា ចង់កាត់បន្ថយការពឹងផ្អែកអាវុធពីរុស្ស៊ី ។ ក្នុងដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីឆ្នាំ២០២៣ មកកាន់ទីក្រុងហាណូយ ប្រទេសទាំង២ បានចាប់ផ្តើមពិភាក្សាពីការលក់អាវុធ និងចាត់ទុកថា គឺជាកិច្ចសហការសន្តិសុខរវាងប្រទេសទាំង២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigcfuhDEyL3dxh7S8J5csUVOZiDuInqGPUyHej6v5oeQwtxTt-1SRN5mW7zbKu_doVkhICXiN2jbT0gMSw4CDn9-ci9HpZjc3sFXokI9uvGQqz-Tf2QARA1OSRuh3QVVsc0HEqzz-MxAKD36a9e4eizEWj8G71mWnNsxPPD1V_Zb4ZqO62dimB4D48H2tO/s4095/image_2025-04-25_08-59-24.png

និស្សិតវៀតណាមសិក្សាផ្នែកសន្តិសុខសមុទ្រឱ្យដឹងថា សំណើទិញយន្តហោះចម្បាំង F-16 អាចជាយុទ្ធសាស្ត្រចរចាពាណិជ្ជកម្មរបស់វៀតណាមជាមួយលោក Donald Trump ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ ថ្លែងថា វៀតណាមនឹងទិញអាវុធពីអាមេរិកបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំង២ ។ ការទិញយន្តហោះចម្បាំង គឺជាការសម្រេចចិត្តផ្នែកនយោបាយដើម្បីផ្គាប់ចិត្តរដ្ឋាភិបាលលោក Trump ច្រើនជាងការពង្រឹងកម្លាំងដែនអាកាស ពីព្រោះយន្តហោះ២៤គ្រឿង គឺត្រូវចំណាយប្រាក់ច្រើនណាស់ និងត្រូវចំណាយផ្នែកហ្វឹកហាត់ជំនាញជួសជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLGJPqLM2QVqfxxSLsHRDzZZYVkL9htOlK128EoxQbm0dmoJJXUoAHrc2jGzQGFcN8j3zhEdwBEm6OR3atuxwrGcFSZ2BV9TQja5mtflNhtqnpylyQqVU7NMd8Cs4u96MKsDdcBlrRO1aEgk3weYWxfm_ZtELLQkC9-4CpwRu1lJGCHTmeEOGlNoET91BR/s1000/image_2025-04-25_08-59-29.png

ប៉ុន្តែចិនអាចយល់ថា រដ្ឋាភិបាលវៀតណាមសម្រេចចិត្តទិញយន្តហោះចម្បាំងអាមេរិក F-16 គឺដើម្បីគំរាមកំហែងចិន ។ រដ្ឋាភិបាលក្រុងហាណូយគួរតែប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទិញយន្តហោះចម្បាំងនាពេលនេះ ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគផ្សេងទៀត ៕