ប្រទេសថៃ ៖ ក្រសួងទេសចរណ៍ និងកីឡាបានណែនាំអាជ្ញាធរទេសចរណ៍ថៃ (TAT) ឱ្យរៀបចំផែនការទីផ្សារទេសចរណ៍ឆ្នាំ 2025 ដើម្បីទប់ទល់នឹងទីផ្សារអាស៊ីដែលចុះខ្សោយ និងធ្វើឲ្យប្រាក់ចំណូលនៅក្នុងវិស័យនេះថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post កាលពីថ្ងៃអង្គារ ទី២២ ខែមេសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizc38N05sevoPOlV1Ai1YSD4L1fj86KywqTHP_HdiMg2POipbF8U7dKG3kHhyphenhyphen17zg6qa9EweIBuOtqtR-MFNmke70_MgfEDMtkTxgiVphkV5NhWsmBB4M2AliluxuiQ05Kgrwc6Rv-1weXX932ZF84KDnkSnJWaw5Q2rsZu-meU56j2DTz1zPJtJQ6b82F/s640/photo_2025-04-23_09-29-03%20(2).jpg
តាមទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ៖ ទីផ្សារទេសចរណ៍របស់ប្រទេសថៃក្នុងតំបន់អាស៊ីដែលសំខាន់ៗរួមមាន ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម បានថយចុះយ៉ាងហោចណាស់ 17% ក្នុងរយៈពេលនេះ។ ការថយចុះនេះ ត្រូវបានគេសន្និដ្ឋានថាដោយសារតែបញ្ហាទំនុកចិត្តលើសុវត្ថិភាពនៅក្នុងប្រទេសថៃ និងការកាត់បន្ថយចំនួនជើងហោះហើរក្រោយការបញ្ចប់ពិធីបុណ្យ Songkran។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfEbzrOy1Kko2-01HigOdgHXxHy_QFAS_HWH_t6PU5yH1DlrTLNjv-VXzSuc5SBVY85NKe7SsWfvWPOBdqXmhjHAwMk6effQaSN3r3ZtijxUMA3KktG_E2Ug-H2P4Utot9fH4fIEqYhpBJ943NbzDo9Q8PusXm99wVYx1LkKgt9YpWA1QxvrxEgByGTTa9/s680/photo_2025-04-23_09-29-03.jpg
អ្នកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រសួងទេសចរណ៍ថៃបាននិយាយថា ៖ ដោយសារតែកត្តាអវិជ្ជមានមួយចំនួន ទើបធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព និងផលប៉ះពាល់នៃសេដ្ឋកិច្ចបន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលដល់គោលដៅទេសចរណ៍របស់យើង ដូច្នេះយើងត្រូវការផ្លាស់ប្តូរផែនការដើម្បីរក្សាប្រាក់ចំណូលសម្រាប់ជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw7UGtgX2QlXLhsOnBH2oWNTF8kvrsDLqXATdQ4x34b6WhmZ4QSU-83NYEjBpTadR_k4s4lny37TindIAM_syI0QPEsna1O0-10OK1r7fTfaFVKis7bk64Df1Lew_7Igzx_QfyhAc0hFcY5ukhVCE7q6tAdiWBuNRvp0K1uFQG8_B4xQzWmOoUrfvEYF6b/s1280/photo_2025-04-23_09-29-04.jpg
អ្នកស្រី Natthriya បានបន្តទៀតថា ៖ ប្រទេសនៅក្នុងតំបន់អាស៊ីដែលតែងមានប្រជាជនមកលេងកម្សាន្តក្នុងប្រទេសថៃច្រើនជាងគេរួមមាន ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម។ ប៉ុន្តែគិតមកត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរទាំងនោះបានធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសភ្ញៀវទេសចរជនជាតិចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigyt7DtL-XtJI7R0s4R_2NCscYkwTg-1NE4GT5SrpN5tM-yMsmg_hC_GdjjtAn_jwBn_9Y0u2Lp4lgaDw2L0BqRvTgwsOlRuffQZgR6cegK-iGCZa6dHDxvhmVZez-32rp-Wx6Wme2C4BbczGUR6hATjL16U1lfXq_-n1tBjrId1lLTCSICTwU30_Urfb9/s1280/photo_2025-04-23_09-29-05.jpg
លោក Sisdivachr Cheewarattanaporn ប្រធានទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍ថៃបាននិយាយថា ប្រទេសថៃកំពុងដោះស្រាយវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPE7bqSYtkVvHmAgBid_itQi6kE5sfLuUC1-VGKwBsOEgx3MlWUNOTAhB77oH_RdNGxXjH_nbEngKtPiVliyQlLfhmTwEEBuRErxS_aWlUtW2XMcEt8Am3Q-ko2jIWNwjL3_n9tdTQCcsPgUbFEaDVt_xWm83EIeArzD76tz5daGK7dnjj5qMjI2Zomlu/s790/photo_2025-04-23_09-29-02%20(2).jpg

គាត់បាននិយាយថា “ពេលវេលាចុងក្រោយដែលយើងប្រឈមមុខនឹងការធ្លាក់ចុះដ៏ធំគឺនៅក្នុងឆ្នាំ 2018 បន្ទាប់ពីឧប្បត្តិហេតុទូកដ៏ម..រណៈនៅភូកេត ដែលបានបណ្តាលឱ្យមនុស្ស 47 នាក់បានស្លា..ប់។ ហើយស្ថានភាពឥឡូវនេះកាន់តែតឹងតែងដោយសារតែទីផ្សារត្រូវបានរងផលប៉ះពាល់ដោយកត្តាអវិជ្ជមានជាច្រើន ដែលបង្ករមកពីផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Fg31VbGSks-fzkWBnDCzRNNBwxx840HLUwuX_Lt14BBUwoHw_AqrH3ESi7gE1-7wgo4rU49cr6wrKzTKiFsx5ZpFQQTMJQwWPvl21W5rj_GbkO4EnjdPb2MHD9J-OrhojYgQ_n7otowNYQvi2hwl6NcLUzgNESulG0SdsP2sJsdQDJwzZyE6eij5QmNE/s780/photo_2025-04-23_09-29-02.jpg

បញ្ហាការស្រុតចុះនៃចំនួនភ្ញៀវទេសចរនេះបានបង្ការជាក្ដីបារម្ភសម្រាប់ប្រទេសថៃ ដូចនេះរាជរដ្ឋាភិបាលថៃនឹងបង្កើតយន្តការថ្មីដោយការកសាងទំនាក់ទំនងជិតស្និតជាមួយស្ថានទូតរបស់ប្រទេសនានានៅក្នុងប្រទេស ព្រមទាំងណែនាំយុទ្ធសាស្រ្តថ្មីៗទៅកាន់ក្រុមអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តាមអ៊ីនធឺណិត ធ្វើការផ្សព្វផ្សាយយ៉ាងណាឲ្យភ្ញៀវទេសចរមានទំនុកចិត្តឡើងវិញ៕