ទីក្រុងប៉េកាំង ៖ រដ្ឋអាជ្ញាកំពូលនៃប្រទេសចិន បានចេញសេចក្ដីប្រកាសឲ្យចាប់ខ្លួន អតីតមន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយ លោក ពីបទសង្ស័យទទួលសំណូកសូកប៉ាន់។ នេះបើតាមសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ។

គួរជម្រាបថា មុនពេលត្រូវបានចាប់ខ្លួន លោកLi Gang មានតួនាទីជាប្រធានក្រុមអធិការកិច្ច និងត្រួតពិនិត្យវិន័យ ក្រោមនាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន។ ប៉ុន្តែក្រោយមក លោកត្រូវបានបក្សកុម្មុយនិស្តចិនបណ្ដេញចេញ បន្ទាប់ពីគេបានរកឃើញថាគាត់មានជាប់ព័ន្ធនឹងការបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យបក្ស និងច្បាប់។
.jpg)
យ៉ាងណាមិញ ការរកឃើញថាមានមន្រ្តីពុករ..លួយ នៅក្នុងប្រទេសចិនមិនមែនទើបតែមានលោក Li Gang តែម្នាក់ទេ កន្លងមកនៅឆ្នាំ ២០២៤ មន្ត្រីជាន់ខ្ពស់សរុបចំនួន ៥៦នាក់ បានចា..ប់ឃ..ត់ខ្លួន និងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាកំពូល។ 
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ទៅលើមន្រ្តីគ្រប់ជាន់ថ្នាក់ និងបានលើកឡើងថា៖ អំពើពុករលួយជាការគំរាមកំហែងដ៏ធំបំផុតចំពោះបក្សកុម្មុយនិស្តចិន។ លោកថែមទាំងបានសង្កត់ធ្ងន់ថា “អំពើពុករលួយនៅតែបន្តរីករាលដាលនៅក្នុងសង្គមប្រទេសចិន” ដូចនេះលោកនឹងចាត់វិធានការក្ដៅចំពោះមន្រ្តីណា ដែលហ៊ានប្រព្រឹត្តិល្មើសនឹងច្បាប់។
.jpg)
ដោយឡែក កាលពីខែមិថុនា ឆ្នាំ២០២៤ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសម្រេចបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូប គឺលោក Li Shangfu និង Wei Fenghe ចេញពីបក្ស។ បក្សកុម្មុយនីស្តចិនបានអះអាងថា អតីតរដ្ឋមន្ត្រីទាំងពីររូបបានបំពានលើវិន័យបក្ស និងច្បាប់។ ជាងនេះទៅទៀត អតីតមន្រ្តីធំៗ ដែលមានដូចជារដ្ឋមន្ត្រីយុត្តិធម៌លោក Tang Yijun, អតីតរដ្ឋមន្ត្រីកសិកម្មលោក Tang Renjian និងអតីតប្រធានរដ្ឋបាលទូទៅនៃកីឡា ចិន Gou Zhongwen ក៏កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតផងដែរ៕










