វីដេអូខ្លីៗដែលបានចែករំលែកនៅលើបណ្តាញសង្គមរបស់តារាចម្រៀងនិងសម្តែង ព្រីន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាសកម្មភាពដែលលោកដោះអាវបញ្ចេញសាច់ដុំឡើងច្រៀងនៅលើឆាកមានទាំងការរិះគន់ពីអ្នកមួយចំនួនហើយអ្នកដែលដឹងរឿងក៏បានសរសើរវិញដែលលោកមានភាពឆ្លាតវៃយកអាវមកបាំងខោដែលរហែកដើម្បីបន្តការសប្បាយដល់អ្នកចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjawSpGVwV2CI7blN7WytEj0ZkWGkF91Z_1IQDPEizMuhmq868YNi_KGK0SuARu-qpdGUfjhxXOmh-e9p3vuA_gnzcP7ISCiuMy-_kt12E8_8mZo8_xRGVYDdjFPwS_BMMzpf6M_WS6zCnsZDDy5pfXhrSMhzhjmGKD84zAcj_Ft6COYuQLgcB2UyFEqH9g/s2048/image_2025-04-22_13-45-51.png
កាលពីថ្ងៃទី១៨ មេសា ព្រីន បានចែករំលែកវីដេអូការសម្តែងរបស់ខ្លួននៅថ្ងៃចូលឆ្នាំខ្មែរកន្លងមកថ្មីៗនេះហើយវាបានបង្កឱ្យមានការចាប់អារម្មណ៍មានការពិភាក្សាអំពីខ្លួនលោកនៅថ្ងៃសម្តែងលើឆាកតន្រ្តី។ អ្នកខ្លះក៏បានចាប់អារម្មណ៍ថាមានរឿងអ្វីកើតឡើងចំពោះ ព្រីន ។ មួយផ្នែកទៀតដែលមិនសូវជាមានការចាប់អារម្មណ៍ក៏បានបញ្ចេញមតិរិះគន់ដែលលោកជាតារាចម្រៀងម្នាក់ដោះបញ្ចេញសាច់ដុំរូបរាងស៊ិចស៊ីនៅចំពោះមុខទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTQmd0yIOdkk4yzjrjyfkblvirgD7qDR10_K5r4D9ToB8k-n9FKc9xaNCU9EzxhLSBUbLlrdg4oEdYqYwfBqt51u4C6KZxz5Q5ailLB_ivLvf3enwtdNhYoLR5VqDPHhfPpRTPLWUdGXfGYJjT7pWuJ5GtGpDmN0lqykfgCjQiRiEzfoSfXXEe2CofemRe/s1320/image_2025-04-22_13-45-44.png
យ៉ាងណា ព្រីន ក៏បានបញ្ជាក់នៅលើវីដេអូដែលថាគឺលោកមានបញ្ហាខោរហែកទាំងកំពុងច្រៀងពីក្រោយដល់មុខ។ វីដេអូខ្លីមួយទៀត ព្រីន គឺបានបង្ហាញនៅលើចំណងជើងនៃវីដេអូតែម្តងថាសំលៀកបំពាក់ខឹងម្ចាស់រហែកខោតាំងពីបទទី១។ ក្នុងសកម្មភាពនោះ បន្ទាប់ពីដឹងថាខ្លួនឯងមានការរហែកខោ ព្រីន បានកែប្រែស្ថានការណ៍ភ្លាមៗគឺដោះអាវរបស់ខ្លួនមកចងនៅនឹងចង្កេះបិទបាំងកន្លែងមានបញ្ហាហើយបន្តការសម្តែងរបស់ខ្លួនទៅមុខទៀត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxEAhDIU3Jpd3LlFZmkkmA31u8vGuw4XgDBJ_scEzL6g51LrbpcL4P6DLsmPX8iVVPRaYPUXEArVpTspUwh2g7L1Ww4ATmLkk-FCr4FmWAKoZDxS19zIXDYVFQZQ6i-m1T862occEnVk7TxtTf4tqZ64DZZm6WcpktL84GIHNGfkS6-l7eK-Buys87bLQT/s2048/image_2025-04-22_13-45-47.png
    វីដេអូសកម្មភាពច្បាស់ៗរបស់លោកគឺផ្ទុះការទស្សនាយ៉ាងខ្លាំងរហូតមានការចូលមើលលើសពី១០លានដង។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមមួយចំនួនដែលមិនបានដឹងរឿងក៏បញ្ចេញមតិប្រតិកម្មចំពោះសកម្មភាពដោះអាវលោក ចំណែកអ្នកដែលដឹងរឿងក៏បានកោតសរសើរ ព្រីន ដែលមានភាពវៃឆ្លាតដោះស្រាយបញ្ហាប្រឈមនៅនឹងមុខ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIp0v21ctaStoudAEmmWN9b_3vSfyDsasQECnaBtVFBEgjyoIddX7ENc3RZpyInDbHPK6fbww6WUjZUnA4aBLBG5FN_O2xkd-NW-ux7Zc5_OPwnTv_a7PAgzhT8x-uW40RBAGBv49CjvtOlBYOdtazI1TVB5ML5UszvK5Nq11LwvBWNvXmxmDOluXbEvQg/s2048/image_2025-04-22_13-45-50%20(2).png
    គួរឱ្យដឹងថាកំលោះសង្ហា ព្រីន បានរយាលពីវិស័យភាពយន្តអស់រយៈពេលជាយូរមកហើយដោយលោកផ្តោតសំខាន់លើអាជីពចម្រៀងវិញហើយក៏ទទួលបានការឆ្លើយតបល្អគួរឱ្យកត់សម្គាល់ពីសំណាកទស្សនិកជនហើយថែមទាំងមានឱកាសសហការជាមួយនឹងរៀមច្បង ម៉េង កែវពេជ្ជតាទៀត៕