ទស្សនិកជនជាច្រើនកំពុងបញ្ចេញប្រតិកម្មរបស់ខ្លួនជុំវិញខ្សែភាពយន្តខ្មែរមានចំណងជើងថា «អ្នកស្នងបារមី» ជាមួយទម្រង់ល្ខោន១០០ឆ្នាំនិងឈុតអប្សរាខ្មែរដែលត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុននាពេលឆាប់ៗនេះ។ ភាពយន្ដបែបភ័យរន្ធត់ អបិយជំនឿ រួមផ្សំនឹងការបង្ហាញពីវប្បធម៌ខ្មែរនេះផេកដ៏ល្បីឈ្មោះ បុរាណាចារ្យ បានលើកឡើងថានេះជារបៀបធ្វើឱ្យក្មេងជំនាន់ក្រោយខ្លាចរបាំអាទិទេពរបស់ខ្មែរហើយនឹងមានការស្តាយក្រោយនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3in-1DvH2GPa86UlETiyQQnWYWS0s6PftVqh5jbH7Px0pOB3x9TbRYjXtd9mE491cWD0aPv32kVsO24O3PizGtp0bmv1-sC95B1lXns8Bhvzs4E9K-7Y0QFIAuTFYFrK_lTjzEAh9iYmxlKv-_Qal3jeE0GzIk4aXbGPZbXcOcK8Q-9uzm75J0OoDnUvc/s1350/image_2025-04-22_08-28-30%20(2).png

កាលពីថ្ងៃទី២០ មេសា នៅតាមបណ្តាផេករោងកុនក្នុងប្រទេសកម្ពុជាបានប្រកាសអំពីចំណងជើងខ្សែភាពយន្តខ្មែរថ្មីមួយមានចំណងជើងថា «អ្នកស្នងបារមី» ដែលត្រៀមនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។ គម្រោងខ្សែភាពយន្ដខ្មែរនេះជាស្នាដៃរបស់ផលិតកម្ម ក្រវ៉ាន់ភីកឈ័រ គាំទ្រដោយមជ្ឍមណ្ឌល ពាណិជ្ជកម្ម (IDB) និងអនុគណៈកម្មាធិការរៀបចំកម្មវិធី និងកម្សាន្ដ (SUBC-ENT) នៃសមាគម (IDI) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHtCLgY3Ebq-oVn5afMtMl5xJYYe0U4aro1xTzUfcbhSO0MZMj3L2q0gFmvZaUxvpIAaQH018YsfnXTBtzjAxt1q-jFMLTTsdGbLYg2JSXkJhyphenhyphenwDBb7x6q41_Hol1gHOMw7yrMPjyNyjPUCS-csZxfplUw_A4y0fZrj7RZR1-nN4OGlRYpasljMGPO7RR/s1500/image_2025-04-22_08-28-30.png
តាមការបញ្ជាក់របស់ផលិតកម្ម ក្រវ៉ាន់ភីកឈ័រ នៅលើបណ្តាញសង្គម «អ្នកស្នងបារមី» ជាខ្សែភាពយន្ដបែបភ័យរន្ធត់ អបិយជំនឿ រួមផ្សំនឹងការបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ ដើម្បីគាស់កាយបង្ហាញផ្ទាំងរឿងបែបជំនឿ និងវប្បធម៌ប្រពៃណីខ្មែរ ជាមួយទម្រង់ល្ខោន១០០ឆ្នាំ និងឈុតអប្សារាខ្មែរដ៏ប្រណីតរបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguQI7vlmarS1ojYMQ0Hdq3DmbtYaIb1udqAxly_6AfuQbAGtKxB7wBf4hjKMuTmFr57Z3XkDMQDvr25fhrE5WOIYR0tqjOZ7fOkvJgs6-At67vYPgIgLk_3aejRLfJ65p6v1CP6MJz8GXFw7LK_ut1iENyyURU0UVkcAU3Ojg7ZPXUSaglWzItPqZcHDJ2/s1351/image_2025-04-22_08-28-27.png

យ៉ាងណាមិញ មិនទាន់នឹងចាក់បញ្ចាំងក៏ដូចជាវីដេអូខ្លីៗអំពីខ្សែភាពយន្តខ្មែរមួយនេះនៅឡើយត្រឹមតែរូបភាព Poster មួយសន្លឹកប្រូម៉ូតរឿង «អ្នកស្នងបារមី» វាបានធ្វើឱ្យសាធារណជនបញ្ចេញមតិប្រតិកម្មជាច្រើនបាត់ហើយ។ ក្នុងនោះដែរផេកបុរាណាចារ្យ បានលើកឡើងថា «របៀបធ្វើឱ្យក្មេងៗខ្លាចរបាំអាទិទេពរបស់ខ្មែរ។ អ្នកនឹងស្តាយក្រោយនៅពេលអនាគត ដែលជាចលករធ្វើឱ្យមនុស្សជំនាន់ក្រោយយល់ថា របាំព្រះរាជទ្រព្យរបាំទេវដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរ មានសភាពស្តែងចេញជា ស្នងរូបបារមី មានសភាពជាខ្មោច ក្នុងវិស័យភាពយន្ត»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKMEDvj2iqxhUV8d5CHyYj1ao-ctkwveCXLJJL0bqGy-YZD1mNS79z9pHw_sHQ8A89ZYVkSIoeBHcm70ZkawDOvOCnvhTlS5QaoPb2jkQUzW7iU-2vtKHCMrpUpi3b5GaNagS8yLZgI_3eBzUtlcPAaAgJXf86zOyB1epWvvRaMwSoF7rvoLDwb__YwAUH/s2048/image_2025-04-22_08-28-28.png

    មតិមហាជនផ្សេងទៀតបានខម្មិនដែរថា«តែមកខ្មោចខ្ញុំជេរបណ្ដាសា ល្ខោនហ្លួងជារបាំព្រះករុណា ខ្ពង់ខ្ពស់លើសអស់ល្ខោនទាំងពួង ជាទីសក្ការៈថ្វាយព្រះអាទិទេព, ដូនតាយើងបែងចែកគ្នាដាច់ល្អណាស់ ចំពោះសិល្បៈណាសម្រាប់កំសាន្ត សិល្បៈណាសម្រាប់សក្ការៈបូជាសិល្បៈណាសម្រាប់រាស្ត្រ សិល្បៈណាសម្រាប់ព្រះរាជាម្ចាស់ផែនដី សិល្បៈណាសម្រាប់មនុស្ស សិល្បៈណាសម្រាប់ព្រះអាទិទេព។ មិនមែនចេះតែយកមកលេងសើចបានគ្រប់តែរឿង គ្រប់តែសិល្បៈនោះទេ)»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHgPoJSWZUuWmtyarbHnNFAcbmLE0sCii462sfYCeDk3nNi6r0WnhIscjsVJBo71VCowklrgjjYF3JSFBeueTWo7i3NyuCE2q7xTdxu2wX1ZAOJ9fUv5tZovM74B1n90uj3pWqceBLzXsyB9AILrXXTCQO9lwcQeE2_0H7QhWn-TfMYBBL_i8VqOv5DvR/s686/image_2025-04-22_08-28-27%20(2).png
    គណនីបណ្តាញសង្គមផ្សេងទៀតបានលើកឡើងទៀតថា «ខ្ញុំសុំសួរជាសំណួរពីរដល់ផលិតករកុនខ្មែរ ១. ចេះ ឬ ពូកែតែនិពន្ធរឿងខ្មោច?២. មិនចេះនិពន្ធ បែប action movie?
    ៣. លែងនិពន្ធ រឿងបែបកំប្លែងៗ? ព្រោះប៉ុន្មានឆ្នាំចុងក្រោយ ឃើញខ្មែរយើង មានតែរឿងខ្មោច ដែលបានចាក់បញ្ចាំងតាមរោងកុន។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា «រឿងនេះ ចេញមក ហាក់បីដូចបន្លាច ដល់ក្មេងជំនាន់ក្រោយ ,មិនគាំទ្រក្នុងការយករបាំនេះមកសម្ដែងបែបលងបន្លាចនាំឱ្យក្មេងជំនាន់ក្រោយគិតថាជារបាំខ្មោចនោះទេ។, ភាគច្រើនផលិតករមួយចំនួនក្រោយៗឃើញថាចេញការងារមិនសូវបានឆ្លងកាត់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទេ បើមិនចង់ខុសហើយដាក់វប្បធម៌ខ្មែរចូលគួរសូមសហការណ៍ឱ្យចាស់ទុំជួយមើល ព្រោះយើងមានច្បាប់ក្បួន ធ្លាប់ចោទគេឆ្កួតឥលូវធ្លាក់លើសាច់ឯងអ៊ីចឹងមិនដឹងថាយ៉ាងមិច….»៕