សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានជួបហេតុការណ៍ភ្លើងឆេះម៉ាស៊ីនផ្នែកខាងស្តាំ ខណៈពេលយន្តហោះនេះកំពុងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Orlando រដ្ឋផ្លរីដា ទៅកាន់ទីក្រុងអេតឡេនតា រដ្ឋចរចៀ សហរដ្ឋអាមេរិក ។ បុគ្គលិកអាកាសចរណ៍បានជម្លៀសអ្នកដំណើរជិត៣០០នាក់ ចេញពីយន្តហោះជាបន្ទាន់ និងគ្មានអ្នកដំណើរណាម្នាក់រងរបួស ឬមានគ្រោះថ្នា.ក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgux_TJ472hToT3CQV2hpvXZlUTEGDhyphenhyphenAYWbis6_iN0TnaLu73NdC8dYGE-PoeGqsHL2esjRBJsdF1UbGyZfPblNQTNKvK1rsZk4CYW-38du9Zj_kFQkfS1FoMOD3XjD8W7hWzSz2i_qrEa_NsEpD9MFoJjlMxj7-DiahlMTVEwaHJNYtwlS9BD-gGOHPm-/s1200/image_2025-04-22_13-15-57.png

វាជាយន្តហោះ Airbus A330 ដែលត្រៀមធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Orlando រដ្ឋផ្លរីដា ទៅកាន់ទីក្រុងអេតឡេនតា រដ្ឋចរចៀ ប៉ុន្តែស្រាប់តែមានភ្លើងឆេះម៉ាស៊ីនយន្តហោះ ទើបធ្វើឱ្យយន្តហោះពុំអាចហោះហើរបាន ។ រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) ប្រកាសថា ពួកគេនឹងចាប់ផ្តើមស៊ើបអង្កេតរកមូលហេតុបណ្តាលឱ្យភ្លើងឆេះម៉ាស៊ីនយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmLrrUALpGmZ7NtlWi855VjAchgotK_JYsaK72j_TW8j7P2kzsbwTQJ5m632qGa-2B1cCI1CVTWkSt25tn_0HS8jzG6KoZ48Ex7LKznfOCO-JHRqYdc6sB3aUTa8NKAfVabfqrP0TkCoSgFr5atT-D23-Gw1hhBKLUlg3BT_A4FYe117h2k4PIJrDnURP1/s1854/image_2025-04-22_13-15-57%20(4).png
នេះជាហេតុការណ៍គ្រោះថ្នាក់កើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកលើកចុងក្រោយ ដែលធ្វើឱ្យអ្នកដំណើរបារម្ភពីសុវត្ថិភាពការធ្វើដំណើរតាមយន្តហោះអាមេរិក ។ កន្លងមក មានហេតុការណ៍យន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines បុកឧទ្ធម្ភាគចក្រ Blackhawk នៅកណ្តាលអាកាស ក្បែរអាកាសយានដ្ឋាន Reagan Washington ដែលបណ្តាលឱ្យមនុស្សស្លាប់រហូតដល់៦៧នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgffCrP_eR2xa3LR5N5kyCbwdB4OACM-s8cyyL9UmXRWxX-JAqV17OZBKEZsEPqJRvFJ8qelVn1OTDMTcixxuihBLWuyZOtGPV6xh1j5D_rkLx_N-4ar1MoURNuPNHSBso07PfIN9xy_qDHNUR8olK1eEMPoW6pa2mc6hWn6ljsgJWcN5KsntpXMe8QqzCN/s900/image_2025-04-22_13-15-57%20(3).png
ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បញ្ជាក់ថា យន្តហោះឆេះម៉ាស៊ីននេះបានដឹកអ្នកដំណើរចំនួន២៨២នាក់ និងបុគ្គលិកអាកាសចរណ៍១២នាក់ ដោយបុគ្គលិកអាកាសចរណ៍បានអនុវត្តតាមដំណាក់កាលជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះដោយសុវត្ថិភាព ក្រោយភ្លើងឆេះម៉ាស៊ីនយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_lV8Nozy2weyu-yZcAufGcQqdZGk28-0PSUrA5qdJKaKDAQeCRrl0jkljlm-LIm9Q7vxqrmVpQvdlv-n5q9eqb6F3PtE6Sqs8F9J_4tn3h0A86EW9XyogW7f3BnFbrmwRcIthZoDSw4rn1uQRuLfFzr39NNJGKfE2lbEKQw5fJ-1hV9R2SDAtm87pycw/s768/image_2025-04-22_13-15-57%20(2).png

បើតាមអាកាសយានដ្ឋានអន្តរជាតិ Orlando គឺភ្នាក់ងារសង្គ្រោះ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗ ។ រីឯក្រុមហ៊ុនយន្តហោះ Airbus ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍នេះឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSHQpMwHVVOqhobfQwYDgIsy5ZylK0YgTxCak6Osk8mc0YRAlMnxjv-TqcBoUxfOLEhQwH-NY9sjw688ogu0hfgIjCr9y1qbcX4OV7r4vQlHVJL_iGQdqmThSY1dbKYKIpa9R1Iomvci_ZCwxhJ4QnibeV0d1rItodEcf-p8I03kRb8rKPZJl65Sfa435/s700/image_2025-04-22_13-15-58.png
គួរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះម៉ាស៊ីនយន្តហោះបានកើតឡើងជាញឹកញាប់នាប៉ុន្មានខែចុងក្រោយនេះ ដែលធ្វើឱ្យអ្នកដំណើរបារម្ភពីសុវត្ថិភាពការធ្វើដំណើរតាមផ្លូវអាកាស ។ កាលពីខែមីនា កន្លងមក ភ្លើងបានឆេះម៉ាស៊ីនយន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines ១គ្រឿងក្នុងអាកាសយានដ្ឋាន និងត្រូវជម្លៀសអ្នកដំណើរឡើងលើស្លាបយន្តហោះ ៕