ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា ការនាំចេញទុរេនម៉ាឡេស៊ីទៅចិនបានកើនឡើងខ្លាំងនៅឆ្នាំ២០២៥ ជាពិសេស វាកាន់តែកើនឡើងខ្លាំងថែមទៀតក្រោយពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍ទី៣ ខែមេសា ។ ពលរដ្ឋចិនចូលចិត្តបរិភោគទុរេនម៉ាឡេស៊ី ជាងទុរេនថៃ និងវៀតណាម ដោយសារម៉ាឡេស៊ីទុកឱ្យទុរេនទុំនៅលើដើមរបស់វាតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf9-TLzdEdVQSVN0yOOWu9y8N4XbiYAMhafZc1pxkE3gLEDVLRTZ8jjx7pBXNt8G1nx6f7bW-r7rSf8s4OGC4LjhyphenhyphenTYpwCxOD1KOQhMdEqe93nlKSpYzLiG5oRA_inxuqLcoi1R26F3ntRQTE8-JUiGELgiNInm3nUoWuxSvefQ09DWfhFD3IuRx4Pmroe/s600/photo_2025-04-21_16-47-44.jpg

លោក Guo Min នាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Joy Wing Mau ដែលជាក្រុមហ៊ុនលក់ផ្លែឈើស្រស់នៅចិន និយាយថា ៖ «អតិថិជនចិនដែលមានជីវភាពធូរធាបានគាំទ្រទុរេនស្រស់យ៉ាងខ្លាំង ហើយម៉ាឡេស៊ីអាចនាំចេញទុរេនស្រស់មកចិន រហូតដល់៣០% នៅឆ្នាំ២០២៥» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgposP8HSel7SPfbdqR4CIcQE823qj-aBXLHQYxRlVxunVmB7i0HvCN32E6ibA5R8AXhYkEb8hK3SueBqPsQzGhBivtDOhvN1_ftscxMc1CVCbjBy9YzGnUMb29HOnRgROTM2MHhy-Egp1IALkSRqalc10R359FzEFfD2caZ3BXrkTkicjx-UhUf-V5V8bL/s680/image_2025-04-22_09-54-01%20(2).png

ស្របពេលប្រទេសថៃបាននាំចេញទុរេនច្រើនជាងគេមកចិន ប៉ុន្តែបច្ចុប្បន្ន ការនាំចេញទុរេនពីម៉ាឡេស៊ីបានកើនឡើងរហូតដល់១០ដង បើធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤ ។ ម៉ាឡេស៊ីបានលក់ទុរេនឱ្យចិនជាបន្តបន្ទាប់ ព្រមទាំងកែលម្អផ្លូវដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរជាងមុនផងដែរ ។ ជាទូទៅ ទុរេនម៉ាឡេស៊ីត្រូវបានទុកឱ្យទុំលើដើមរបស់វាតាមធម្មជាតិ ដែលខុសគ្នាពីទុរេនថៃ និងវៀតណាម ទើបធ្វើឱ្យពលរដ្ឋចិនចូលចិត្តបរិភោគទុរេនម៉ាឡេស៊ីជាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzaXWIbai9CQdHL0u1Y-CUDMRXwshezmyAYuvp02wYBD8z7a0HXCBC-ETlCaITiiDDtHPCuhaqioQkGbOeTYqohtAmgBG0xw9K4liwMeH2F0PIxYJDCvXrsn98KzdJCVA_TBlmm8RCVmYttYm_5w7D5MjsboqQQ7YF5VXndu04COAnutsRhqoYPaFODpc/s1115/image_2025-04-22_09-54-01.png
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី គឺការនាំចេញទុរេនស្រស់ពីម៉ាឡេស៊ីទៅចិន ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៤ ស្មើទឹកប្រាក់ប្រមាណជាង៥លាន៦សែនដុល្លារអាមេរិក ។ រីឯទុរេនថៃទទួលបានចំណែកទីផ្សារទុរេននៅប្រទេសចិន ស្មើទឹកប្រាក់៦,៩៩០លានដុល្លារអាមេរិក ឬស្មើ៥៧% បន្ទាប់មក គឺទុរេនវៀតណាម ទទួលបានចំណែកទីផ្សារ ស្មើ៣៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzC0dqcaanNOpK8t-ukca1cxXgrmQN_UZDfAGcwtM8BUfIqOayO_kOsXrQG9w2v2t71H-l02kfG6ekTEeFUfjOtVU78D4GgRh2qqogVsmf9ib2wsT_cHby8pl9EvfyEF0ESKgPPurg_pOh-b1kWoHsCFoXymH4QywkHn0yHeZlKcPrbD-XyYV3piKdUucP/s900/image_2025-04-22_09-54-02%20(2).png

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចមកប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍ទី៣ ខែមេសា ស្របពេលចិនមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយអាមេរិកកាន់តែខ្លាំង ។ ហេតុនេះ ចិនបានបង្កើនការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លាំងជាងមុន និងអំពាវនាវឱ្យរួមគ្នាប្រឆាំងនឹងការដាក់ពន្ធទំនិញរបស់អាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizWqq7Q8LZyWClkiVz05_GprkXO1iL3Oh_nPsVq2UAyMGD3NgATHdG4NcLYALyGuSdWuPXag11hIoXm-LYEYaYW423xeBDhsWyzsM6o7_7AVMZ-newAllcC6eST1f0GuyFhpWU-5E3yqCfs4WqybNU_CfN44NTbGoBeBIqpQF5QarXOSgB1Y6rO55I_uwS/s1020/image_2025-04-22_09-54-02.png