សម្តេចប៉ាប ហ្វ្រង់ស៊ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ នៅបុរីវ៉ាទីកង់។

សម្តេច បានយាងចូលទិវង្គត ដោយសារជំងឺរលាកសួត ដែលបានញុាំញីអស់រយៈពេលរាប់ឆ្នាំ។

លោក ហ័រហ្គេ ម៉ារីអូ ប៊ែរហ្គូកលីយ៉ូ (Jorge Mario Bergoglio) ត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យធ្វើជាសម្តេចប៉ាបទី២៦៦ ដោយប្រើឈ្មោះថា សម្តេចប៉ាបហ្វ្រង់សុីស (Pope Francis) សម្រាប់ព្រះវិហាររ៉ូម៉ាំងកាតូលិកនៃសាសនាគ្រិស្ត។

លោក ហ័រហ្គេ ធ្លាប់បានទទួលការវះកាត់កាលពីកុមារភាព ដើម្បីផ្លាស់ប្តូរផ្នែកមួយនៃសួត ដោយសារតែកើតជំងឺធ្ងន់ធ្ងរមួយ។

គួរបញ្ជាក់ថា សម្តេចប៉ាប ហ្វ្រង់ស៊ីស បានបួសជាបព្វជិតជាផ្លូវការនៅខែធ្នូ ឆ្នាំ១៩៦៩ លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៧៦ ឆ្នាំ ប៊ែរហ្គូកលីយ៉ូ ត្រូវបានគេតែងតាំងជាសម្តេចប៉ាបទី២៦៦៕