ប្រទេសថៃ ៖ អាជ្ញាធរថៃបានចាប់ឃាត់ខ្លួនមេការសំណង់ជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងការសាងសង់ខុសបច្ចេកទេសដែលបណ្ដាលឲ្យមានការដួលរលំអគាររដ្ឋាភិបាលដែលកំពុងសាងសង់នៅក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីមានការរញ្ជួយដី កាលពីចុងខែមីនាកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1rS_OlKRSLRAKtg1-AnmZ33f6QpJYC_oEXyr6GE-pMS3vOMeJimGB_ePJDOVfg5IFFOKGcj_2Php4kUCgNRP9u_R32yqoxtz8lGq4pqPnA0LeQt-QSz__KGr-aVYBgYToWnB8cjqrInEGBIW_F9RW0ynqsPx1dg30Hhdgtv2cAbDeFCqWCQoixkF2XrtR/s1280/photo_2025-04-21_09-11-34.jpg

តាមប្រភពសារព័ត៌មានថៃ The Bangkok Post បានឲ្យដឹងថា មេការសំណង់ខាងលើមានឈ្មោះថា Zhang Chuanling ជនជាតិចិន មានតួនាទីជាអ្នកគ្រប់គ្រងទូទៅលើផ្នែកសាងសង់នៃគម្រោងអគាររដ្ឋាភិបាល ដែលដួលរលំនោះ។ លោក Zhang គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចំនួន ៤នាក់ដែលមានដីកាឃាត់ខ្លួន ដោយមនុស្ស ៣នាក់ទៀត គឺជាជនជាតិថៃ បានពាក់ព័ន្ធក្នុងការស៊ើបអង្កេតរបស់ក្រុមប៉ូលីសថៃទាក់ទងនឹងការដួលរលំនៃអគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiByGTK2ozrwrr1ghtM323OSb5_0FTNFg7sJZztx7-U3ro6kZ_VWypXXRBHY8W75N40wqDLp9nMF2mg9wyyPxofCC5dygLA3Cj3i5rS5oXLSIpcvTCx1cJINZ2iAcQ0EPoCXfXGQCBbexoIcXBG7z_BPjo1fqztSDogjjAagx0lActxBro7EsJlnVyYY79d/s1000/photo_2025-04-21_09-11-36.jpg
បើតាមការស៊ើបអង្កេតរបស់ក្រុមជំនាញប្រទេសថៃ (DSI) បានបង្ហាញថា ការប្រើប្រាស់សម្ភារៈក្នុងការសាងសង់អគារនេះគឺមិនបានធ្វើតាមស្តង់ដាមាត្រដ្ឋានឡើយ ដោយដែកថែបសម្រាប់ចាក់គ្រឹះជើងសរស និងសម្ភារៈមួយចំនួនទៀតត្រូវបាននាំចូលដោយក្រុមហ៊ុនចិនមួយដែលគ្មានគុណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7hxuOVJ1auApj9_75CqDy7ahwanrQDN7mnkxvZxVH01ApPH57vte7P-03yEcsVbeqBYFlngcSNVsJCiH1_UwSM5xC6wiFogNv5mO0udU8lIQeAZSY9fGaLY8YwXD6gOwYwmjpdwnItBvnsNmj5Zp0ceDDpJ-6FYqcGU4jvpC66bUzf_Xys_v5qMH3MNm4/s584/photo_2025-04-21_09-11-37.jpg

លើសពីនេះទៅទៀត ក្រុមហ៊ុន China Railway No.10 ដែលមានលោក Zhang ជាអ្នកតំណាងទទួលការសាងសង់នេះ ក៏ត្រូវបានតុលាការថៃចោទប្រកាន់ពីបទបំពានច្បាប់លើការគ្រប់គរងអាជីវកម្មជនបរទេសនៅក្នុងប្រទេសថៃ ដោយគេរកឃើញថា ក្រុមហ៊ុនមិនមានការធ្វើតេស្តគម្រូដើម្បីធានាភាពរឹងមាំនៃអគារទេ ថែមទាំងមានការប្រើប្រាស់ហត្ថលេខាក្លែងក្លាយរបស់វិស្វករ នៅក្នុងកិច្ចសន្យាត្រួតពិនិត្យសំណង់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2uQp6qypZVj_MnoDr0cEZNcc9L6aa4NkVam5M61KnxBVnv-0NWJAY5K1k4DD7FC8UNDCCNEiX2I0a-h2RpEM0TxSw3cAkTU9dbWK4_VP_EQwaKAbhAwy3sWHX4IJpEiVwXvcUEpGODIeArOPL996WXXaSEF4QKEle5e5dpPqXsb__upykIsXPNTUiEBj/s1280/photo_2025-04-21_09-11-35.jpg
គួរជម្រាបថា ការរញ្ជួយដីនៅប្រទេសថៃកាលពីកន្លងទៅ គឺជាការរញ្ជួយដែលទទួលរងឥទ្ធិពលមកពីប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ប៉ុន្តែវាបានបណ្ដាលអគារដែលកំពុងសាងសង់មួយដួលរលំទាំងស្រុង ព្រមទាំងបង្ករឥ្យមនុស្សចំនួន ៤៧នាក់ត្រូវបានរកឃើញថាស្លា..ប់ និង ៤៧នាក់ផ្សេងទៀតបាត់ខ្លួនស្ថិតនៅក្នុងការស្វែងរកនៅឡើយ។ ដូចនេះការបា..ក់រលំនៃអគារខាងលើ បានបង្ករជាមន្ទិលសង្ស័យថាអាចមានភាពមិនប្រក្រតីនៅក្នុងការសងសង់ ព្រោះវាជាអគារខ្ពស់កប់ពពកតែមួយគត់ នៅក្នុងរាជធានីថៃ ដែលបានដួលរលំ នៅក្នុងគ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២៥៕