តារាចម្រៀង Huang Zitao បានលក់សំឡីអនាម័យចំនួន ៥០,០០០ ដោយជោគជ័យ ដែលជាផលិតផលពីម៉ាកយីហោ Domyway ដែលទើបតែបើកដំណើរការថ្មីរបស់ខ្លួនអំឡុងពេលព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅលើ Weibo ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkoqVbPmIiIQFpak4821daQrEXMYhgcQQHnahEmR-8X1ftNS5BVOMhnFGe7PM2P8H5VVbp8Up3KiN7TXDEEKiaokXWv-Z5p0g9FkrokYEnukgF8-jAkyeOC3p0MDD5qL12FlsfV4VGrYgClvs5iSJOZcVMpZmIJ0BtDxn0W58X0ZeOypd3-mrecdh-A3T/s2048/image_2025-04-19_11-17-47.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Asia One តារាប្រុស Zitao បានលក់សំឡីអនាម័យមួយបន្ទះក្នុងតម្លៃ ០.០១ យន់ (០.០០១៤ ដុល្លារអាម៉េរិក) នីមួយៗ ហើយបានគូសបញ្ជាក់អំពីអត្រាស្រូបយកខ្ពស់របស់សំឡីនេះបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតនៅក្នុងការផ្សាយផ្ទាល់របស់ខ្លួន។ តារាចម្រៀងរូបនេះក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ម៉ាកយីហោរបស់លោកចំពោះតម្លាភាព ដោយបញ្ជាក់ថា អ្នកប្រើប្រាស់នឹងអាចឃើញដំណើរការផលិតសំឡីអនាម័យស្រ្តីតាមរយៈការផ្សាយបន្តផ្ទាល់ ២៤ម៉ោងពីរោងចក្ររបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKkKDfDHvUSc90dsFhjg4h0JPo5k-mTnE1Tt7Sgm6Mv72OequhKO3knShm5XlsQlPojHQRJrQVJKUiyPtcamGWIMw8HgI4082OPM2oQwKeOC8KtiDy2FMpItxA1IS_SMTw2ZAOxdqFc5dF8FxA_wRiGLP1cbRqfdhbWMyExiM3DGsSnPMlWY5YCB2TrSDl/s657/image_2025-04-19_11-17-49.png

តារាចម្រៀង Huang Zitao បានចែករំលែកថាភរិយារបស់លោក តារាស្រី Xu Yiyang និងបុគ្គលិកស្រីរបស់ខ្លួនបានសាកល្បងផលិតផលក្នុងរយៈពេល ៩០ ថ្ងៃ ដោយធានាបាននូវគុណភាពនៃសំឡីអនាម័យមុនពេលចេញលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPrO-liwg8VCCLUlTxHRO54RlS5UiMSWOrSuC8HVM4j0wHotWySkPV_QgKdN6os1xETqsfreqIZYb6oDUYiMlDGbHFRBGrzvTKk8k5bX-qSwqVAJHaXbKCoPmqmrJzbc7bTnnz5YvAG0N_oXKVa85hyf8lGrBGf8HZ4yvxpZ0IyBEJXnIh9BUSA2vHYM1h/s557/image_2025-04-19_11-17-49%20(4).png

ការសម្រេចចិត្តរបស់តារាក្នុងការដាក់ដំណើរការផលិតផលអនាម័យស្ត្រីផ្ទាល់ខ្លួនរបស់លោកបន្ទាប់ពីមានរឿងអាស្រូវដ៏ធំមួយពាក់ព័ន្ធនឹងសំឡីអនាម័យនៅក្នុងប្រទេសចិនកាលពីខែមីនា ហើយក្រុមហ៊ុនត្រូវបានគេរកឃើញថាបានកើបប្រាក់ចំណេញប្រហែល ៣០ ដងនៃតម្លៃដើមដោយមិនខ្វល់ពីសុខភាពមនុស្សគិតប្រាក់ចំណេញជាចម្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhonKUuqOmGnpWma0HneiLbpjhMdIHn5PsVWc7-A3PXWGkVOuMAp2BKrM2rtpuQxEM9G63uNDuNOzmMZh5MPnYdcrozyjxp9gl8HYkwLZiTAPOb10iz2_NILmG0zb8B3UojGK-PcBMC2OLdsqiegvEzOH-BIzOyPJ2DXSZ3G4q-cXx5_mN2-r0FgXFmPx-y/s883/image_2025-04-19_11-17-48%20(2).png

ដោយខឹងនឹងរឿងអាស្រូវតារាប្រុសវ័យ៣១ឆ្នាំរូបនេះ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លាហើយតាំងចិត្តបោះទុនចូលទីផ្សារផលិតសំឡីអនាម័យនៅក្នុងប្រទេសចិនដើម្បីសុខភាពស្រ្តី៕