សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងបិទស្ថានទូត និងស្ថានកុងស៊ុលអាមេរិកនៅបណ្តាប្រទេសជាច្រើន ព្រមទាំងរួមបញ្ចូលស្ថានកុងស៊ុល ដើម្បីឱ្យស្របគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក និងស្របតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីកាត់បន្ថយការចំណាយថវិកា ៥០% ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnX8zpdAKV29E622mMaiQcTcPLTVvwmhg9sK_pTVhQKNO6bWF6w3OrQNfW-wiYzHjtgNeteB_aR-2KZLa5V44ekafWQuvEqh6Mo8Pt9EGzXaPPRynxshmq-du5xLrs0xxLUn5pqIZOko9ObxXWUd9u7VY4KohGirLhwbf1qSfALg35_bbNzYW3utYGrp96/s732/image_2025-04-21_08-26-25%20(2).png
បើតាមកំណត់ត្រាផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក គឺរដ្ឋាភិបាលអាមេរិកមានគម្រោងបិទស្ថានទូតនៅប្រទេសជាច្រើន រួមមាន ៖ ស្ថានទូតនៅអាហ្វ្រិកកណ្តាល, អេរីទ្រា, ហ្គាំប៊ី, ឡេសូតូ, រដ្ឋកុងហ្គោ, ស៊ូដង់ខាងត្បូង, លុចសំបួរ និងម៉ាល់តា ព្រមទាំងលុបចោលតួនាទីរបស់មន្ត្រីតំណាងអចិន្ត្រៃយ៍អាមេរិកនៅប្រទេសហ្គ្រីនដា និងម៉ាល់ឌីវ ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZOJd2wieqV-9uGd6-B_nU7ZwiCemqUg1fJEn94lgsx5Gzizc0tbLnAtkwL350pqaEculF6whE3AQ7rS5zNzaGSCUkV3xN1ebCntJFPay8HVJDA7Ggqb_SU3sLMOD8oIEBEIJBoOlT0ysBZ_l2FtXKX8vU8bqLAkbcpbiDgfEtIKum9z6UcHnrm_y95c_K/s2000/image_2025-04-21_08-26-26.png
រដ្ឋាភិបាលអាមេរិកក៏មានគម្រោងបិទស្ថានកុងស៊ុល ចំនួន១៧កន្លែង រួមមាន ៖ ស្ថានកុងស៊ុលនៅបារាំង ៥កន្លែង, ស្ថានកុងស៊ុលនៅអាល្លឺម៉ង់ ២កន្លែង រួមទាំងស្ថានកុងស៊ុល ២កន្លែង នៅបូស្នៀ និងហឺហ្សេហ្គោវីណា ។ ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកគ្រោងបិទស្ថានកុងស៊ុលនៅប្រទេសក្រិក, អ៊ីតាលី, ព័រទុយហ្គាល់, ស្កុតឡែន, កាមេរូន, ឥណ្ឌូណេស៊ី, អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmF6npLf3zBfaeqTGWEdFZfdQUuX1eUXWz5GLptLhJDQOiiDjMRIFICZggzCpT-1eDmfHpEiYGBKB5RThJUpZzPqSjwg0dBuZwI5u-KkrBL3SMHfdwTC8uUfnmBD_K4WmxeASAyUg4shRWQGc2ml1pBjJ3B1qymj4Dm2AaWuZfKMkfWJQQN9z0N06sSGk/s1080/image_2025-04-21_08-26-25.png
កំណត់ត្រាផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា គួរតែលុបចោលតួនាទី ឬបិទស្ថានទូតអាមេរិកនៅប្រទេសសូម៉ាលី និងបិទមជ្ឈមណ្ឌលជំនួយការទូតនៅអ៊ីរ៉ាក់ ព្រមទាំងកាត់បន្ថយការចំណាយថវិកាការទូតនៅអ៊ីរ៉ាក់ ។ អាមេរិកអាចនឹងរួមបញ្ចូលស្ថានកុងស៊ុលនៅជប៉ុន និងកាណាដា ឱ្យក្លាយជាស្ថានកុងស៊ុលតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8vQ-8oqaVUndzcwFCfsuUvxi7_DESjn8kYKrggDquqyGzzv1Mu1aNjvnwDdWzFjGWuW8E_AMt5s7Gjc27GCIbH9f0GuJ4xT7r8f6cKy1_FmfiQn2oDwvMK56ODmqFm8UIDZnUazHeZZk22jl4GvBs0eqh_7Gqd0hbhMSkiMN2_QgiQEwTnmoC1WNJdFJQ/s1200/image_2025-04-21_08-26-27.png

មន្ត្រីវិទ្យាស្ថាន Lowy ដែលវិភាគពីនយោបាយបរទេសនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី យល់ឃើញថា បើរដ្ឋាភិបាលអាមេរិកសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលនៅក្រៅប្រទេស គឺតួនាទីការទូតរបស់អាមេរិកនៅតំបន់អឺរ៉ុប អាហ្វ្រិក និងអាស៊ីបូព៌ា នឹងធ្លាក់ចុះបើធៀបជាមួយចិន ខណៈបច្ចុប្បន្ន នៅអាហ្វ្រិក និងអាស៊ីបូព៌ា គឺចិនមានមន្ត្រីទូតច្រើនជាងអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDEtBHR4paxfyyoa4q0kpTOJMSxUIonISub0zST-jlrSsWndfKbUtIjpdS3btBkDpO_rAIEmbIdd97Su7_LmXsxuc8_R5cpJc10BDKcT9PBryEQALOFvW36ZGELOZsvlVSkzhEMoaqtPw3iZ-ELdPVl7E_xmvyHm8DfCzANdIzUOLMa7wlxCIeJXQrN4Oe/s976/image_2025-04-21_08-26-28%20(2).png
អាមេរិកមានគម្រោងកាត់បន្ថយចំនួនមន្ត្រីទូតឱ្យតិចជាងមុន ប៉ុន្តែមន្ត្រីទាំងនៅសេសសល់អាចធ្វើការងារច្រើន ដើម្បីឱ្យស្របតាមផែនការកាត់បន្ថយការចំណាយរបស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលកំណត់គោលដៅថា នឹងកាត់បន្ថយការចំណាយថវិការដ្ឋាភិបាលឱ្យបាន៣ម៉ឺនលានដុល្លារ នៅឆ្នាំ២០២៦ ។ ក្រសួង DOGE ធ្លាប់ស្នើឱ្យកាត់បន្ថយថវិកាស្ថានទូត និងថវិកាជួយសង្គ្រោះប្រទេសនានា ១ផ្នែកក្នុងចំណោម៣ផ្នែក ។ ប៉ុន្តែការកាត់បន្ថយការចំណាយថវិកាជួយប្រទេសនានា និងលុបចោលតួនាទីអាមេរិកនៅក្រៅប្រទេស នឹងប៉ះពាល់ដល់ឥទ្ធិពលអាមេរិកនៅក្រៅប្រទេស ដែលប្រទេសនានាយល់ថា ការផ្តល់ជំនួយរបស់អាមេរិកជា «Soft Power» ដ៏រឹងមាំអស់រយៈពេលជាច្រើនឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipPgHqYkoUyJytRgmLrnbWyrMGuixtXxMLQoiVRfa6soGK49l-TpL6VaEJIXFQd_BxAn92g3LKdLgcOfJgfy0elG3Vv_Boh05XvHi25sbdGB2KMeADpE-nVQ5udV1cMRW0rclc6Qr86DIvR7M9-DtiVp1mbEajYtQyfL_FtV3dgeIqLhi-YqXXh3m4IyW/s990/image_2025-04-21_08-26-28.png
ប៉ុន្តែលោក Trump បែរជាចាត់ទុកថា តួនាទីអាមេរិកនៅក្រៅប្រទេសពុំសូវមានសារៈសំខាន់ ហើយលោកផ្តោតលើការសន្សំសំចៃថវិការបស់អាមេរិកច្រើនជាង ។ ប្រទេសនានាស្វែងរកផលប្រយោជន៍ពីអាមេរិក និងដើរខ្សែលើពលរដ្ឋអាមេរិក ហើយលោកពុំយល់ព្រមឱ្យអាមេរិកចំណាយថវិកាច្រើនជាងនេះទេ បើអាមេរិកពុំទទួលបានប្រយោជន៍អ្វីមកវិញ ៕