យោងតាមប្រព័ន្ធផ្សព្វផ្សាយចិននៅល្ងាចថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថាតុលាការនៅទីក្រុងប៉េកាំងបានបើកសវនាការលើករណីរំលោភសិទ្ធិអ្នកនិពន្ធតាមអ៊ីនធឺណិត ដែលចុងចោទគឺ Gong Wenxiang ដែលមានអ្នកគាំទ្រច្រើនលាននាក់នៅលើ Weibo ។ ចាប់តាំងពីឆ្នាំ២០២៤ មកអ្នកសរសេរប្លុករូបនេះបានបង្ហោះអត្ថបទ និងវីដេអូជាច្រើនទាក់ទងនឹងជីវិតឯកជនរបស់តារាសម្តែង Huang Xiaoming និងមិត្តស្រីរបស់លោកគឺ Ye Ke។

តាមប្រភពដដែលបានឱ្យដឹងថា Huang Xiaoming បានស្រលាញ់គ្នាជាមួយ Ye Ke ក្នុងឆ្នាំ ២០២៤ នៅពេលដែលតារាសម្តែងរូបនេះនៅមានចំណងអាពាហ៍ពិពាហ៍ជាមួយ Angelababy មិនទាន់លែងលះគ្នា ។ អ្នកសរសេរប្លុកនេះបាននិយាយថា Xiaoming បានបាត់បង់លុយក្នុងការវិនិយោគរបស់ខ្លួនគិតថា Ye Ke គឺជាអ្នកមាន ដូច្នេះលោកបានស្នាក់នៅជាមួយនាងដោយសម្ងាត់។ នាងបានឱ្យសម្បត្តិដល់តារាប្រុសរូបនេះដែលមានតម្លៃ ១០ លានយន់។ លើសពីនេះអ្នកសរសេរប្លុកដដែលក៏បានបង្ហោះវីដេអូជាច្រើនដែលនិយាយថា Ye Ke គឺក្លែងក្លាយនិងធ្វើពុតជាអ្នកមាន។.png)
បណ្តឹងរបស់ Xiaoming ប្រឆាំងនឹងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាជាច្រើន។ ប្រជាពលរដ្ឋរាប់ពាន់នាក់ បាននិយាយថា ពួកគេគាំទ្រតារារូបនេះ ក្នុងការស្នើសុំឱ្យច្បាប់បំភ្លឺពីបញ្ហានេះ ដើម្បីកុំឱ្យមានការចលាចលជាសាធារណៈ។ សំណុំរឿងនេះនឹងបើកសវនាការនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០២៥។
Xiaoming បានប្រកាសជាសាធារណៈនូវស្នេហារបស់ខ្លួនជាមួយតារាម៉ូដែល Ye Ke ក្នុងខែកញ្ញា ឆ្នាំ ២០២៤។ ចាប់តាំងពីពេលនោះមក រឿងស្នេហារបស់ពួកគេបានបន្តក្លាយជាប្រធានបទដ៏ពេញនិយម និងត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដែលមានអ្នកចូលមើលរាប់សិបពាន់លានដង។ 
Ye Ke មិនទទួលបានការអាណិតអាសូរពីទស្សនិកជនភាគច្រើនទេ ដូច្នេះគណនីជាច្រើនបានបង្ហោះអត្ថបទចំអក Xiaoming ដោយចង្អុលបង្ហាញពីទម្លាប់អាក្រក់របស់ Ye Ke ។ អ្នកទាំងពីរក៏ត្រូវបានគេរាយការណ៍ដែរថាពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ជាមួយគ្នា៕










