នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះគេបានឃើញអ្នកគាំទ្ររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញរូបភាពក្នុងន័យអាក់អន់ចិត្តមានការបករូបភាពរបស់នាងចេញពីទូរសព្ទដៃ ខណៈមានគណនីខ្លះបង្ហាញចំៗថាពួកគេមិនពេញចិត្តក្នុងការដែលនាងនៅជិតនឹងតារាសម្តែងប្រុស ឃុន។ 
ដូចប្រិយមិត្តមួយចំនួនដាមដានវិស័យសិល្បៈជ្រាបមកហើយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាសម្តែង ឃុន មានភាពស្និទ្ធស្នាលគ្នាបន្ទាប់ពីថតកម្មវិធីបែបគូស្នេហ៍កាលពីកន្លងមកនេះហើយទំនាក់ទំនងរបស់អ្នកទាំងពីរគឺកាន់តែមានភាពស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងណាកន្លងមកនេះតារាសម្តែង ឃុន ក៏ធ្លាប់បានស្រាយបញ្ជាក់ថារូបភាពនោះគ្រាន់តែជាការសម្តែងដែលកម្មវិធីតម្រូវឱ្យអ្នកទាំងពីរមានភាពផ្អែមល្ហែមចំពោះគ្នា។

ដោយឡែកនាពេលថ្មីៗនេះក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ឃុន ក៏បានមានវត្តមាននៅទីនោះផងដែរនិងបានលេងកម្សាន្តជាមួយគ្នានៅលើទិកតុកហើយទទួលបានមតិសរសើរជាច្រើនអ្នកខ្លះថែមទាំងនិយាយថាជាគូស្នេហ៍ដែលស័ក្តិសម។ ទោះបីជាយ៉ាងណានេះមានហ្វេនមួយចំនួនរបស់ ពេជ្រ វត្តីវឌ្ឍី សារ៉ាវឌ្ឍី ស្រាប់តែបង្ហាញការ Drama ចំពោះនាងលែងមានការគាំទ្រអាយដលទៀត ខណៈអ្នកខ្លះបង្ហាញចំៗមិនសប្បាយចិត្តពេលនាងនៅជិតតារាសម្តែង ឃុន។
គេបានឃើញគណនីទិកតុកមួយ បានបករូបភាពជា Sticker ខ្យូតៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញពីទូរសព្ទដៃ ដោយបានសរសេរថា អរគុណគ្រប់យ៉ាង។ ចំណែកឯគណនីផ្សេងទៀតគឺបានបង្ហាញចំៗតែម្តងថាមិនចូលចិត្តឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅជិត ឃុន ហើយឱ្យនាងបើកចិត្តពិចារណាចំណុចនេះព្រោះពួកគេជាហ្វេនមករាប់ឆ្នាំហើយ។

យ៉ាងណាមិញ ការពិតយ៉ាងណាចំពោះភាពអាក់អន់ចិត្តរបស់ហ្វេនៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែធ្វើឱ្យអ្នកមួយចំនួនមានភាពងឿងឆ្ងល់ចង់ដឹងសាច់រឿងបន្ថែមទៀត ចំណែកឯមតិខ្លះទៀតបានលើកឡើងថា ការជ្រើសរបស់នាងជាសិទ្ធិរបស់នាង ជាអ្នកគាំទ្រគួរតែព្រមទទួលយកគោរពតាមការសម្រេចចិត្តរបស់នាង មិនមែនហាមឃាត់អាយដលឱ្យស្រលាញ់អ្នកនេះមិនស្រលាញ់អ្នកនោះទេ៕










