សិង្ហបុរី ៖ សត្វកន្លាតយន្ត ឬ cyborg Cockroach ចំនួន10ក្បាល មកពីប្រទេសសិង្ហបុរី ត្រូវបាននាំយកមកដាក់ពង្រាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្នុងការស្វែងរកមនុស្សដែលជាប់ក្រោមគំនរអគារក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយរញ្ជួយដីកម្រិត ៧.៧រិកទ័រ កាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsR6oDfaBOlBPvbk1K2NuOLCpzsAiCo2cZ6gm3FAZYDtLR-H9D4R0cZ4dYp_GYBWTnW1R4trwLf1OLtVYyd8nII00gDZMSI4eVs56FCAEKQSsX4tJ7l-81WUsrCkiDqsIe9h88bcaGhiLr6XzmDy52R8TF_EUuXym3L4orGAlt6ToVhe-PwZLddcLQ140g/s1280/photo_2025-04-10_10-48-13%20(2).jpg

នៅក្នុងការចុះផ្សាយរបស់ South China Morning Post បង្ហាញថា ៖ របកគំហើញនេះ ត្រូវបានធ្វើឡើងដោយក្រុម Home Team Science and Technology Agency (HTX) នៃសកលវិទ្យាល័យ Nanyang Technological University និង Klass Engineering ។ សត្វកន្លាតដែលគេយកមកប្រើប្រាស់នេះ គឺជាពូជសត្វកន្លាត Madagacar Hissing Cockroach ដែលមានទំហំខ្លួនធំៗជាងសត្វកន្លាតទូទៅ ហើយត្រូវបានគេយកមកបំពាក់ឧបករណ៍Sensor នៅលើខ្លួនរបស់ពួកវាដើម្បីដាក់ចូលតាមក្រោមអគារឲ្យចាប់សញ្ញានៃមនុស្សដែលជាប់នៅខាងក្រោមផ្ទាំងថ្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_c3Ik3Ol0xUJp6J7hoQfa5DX7t6ynnHl1X48RAFnWxqn_BWJqyXA8GpU3B8rZH0TJUKYZ2kwKXcLUeYCw9RYFrAieIKPInZkRldSssLQw51fqQ9Zq8yWDgdyGRUAw2G5lsrJs-6e7-E-_IXmA_pUGxZRcTBBdXq1A3HOdS4Lf_BFCzsyymyMhSboEsOtF/s1020/photo_2025-04-10_10-48-13.jpg
ប្រតិបត្តិការនេះសហការជាមួយក្រុម Operation Lionheart របស់ប្រទេសសិង្ហបុរី និងសត្វឆ្កែស្វែងហិតក្លិនផងដែរ។ សត្វកន្លាតcyborgs បានចូលទៅកាន់តំបន់ដែលចង្អៀត និងពិបាកទៅដល់ រួមទាំងមន្ទីរពេទ្យដែលដួលរលំផងដែរ។ នេះជាលើកដំបូង ដែលសត្វល្អិកូនកាត់គ្រឿងយន្តបែបនេះត្រូវបានគេប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះមនុស្សក្នុងគ្រោះមហន្តរាយពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiERl8u_tlMPGhSo8lGs4vo_NjgBxtgfW9PkkJ0XJV6jt1M6eFi32ufmA5sT5w_vbNTJnXrlZIT_iXrW17CA0gwOxaivZtfFSKLUDfXqGMIz2EGkzjuGTaGrvhTWhY2KbuWD-NyoslRiizWiIZxe4BMN3RcH8ThdavIvYKSMVcU0eiOUWeF6rqzwBLXBOy5/s1000/photo_2025-04-10_10-48-14.jpg
ពួកវាត្រូវបានអ្នកជំនាញគ្រប់គ្រងពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិច និងដឹកនាំដោយ AI ។ សត្វល្អិតតូចៗដែលមានការកែច្នៃ ដោយបំពាក់នូវបច្ចេកវិទ្យាទាំងនេះ បានផ្តល់ទិន្នន័យជាក់ស្តែងនៃមនុស្សពីក្រោមគំនរថ្មមកខាងលើដើម្បីអាចឲ្យក្រុមសង្រ្គោះដឹងពីទីតាំងដែលត្រូវជីកកកាយច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPQTUPCXZSCTPJlmkEpTzp-Ge7x9vK-MbAXWL1o1KTrxmt20F7Cq2C0tRypAcRQ3S_aBD2WQMkF0r_0ypSXOPvUYEOBTlJJYnrWXJH1QBtwPOlxQ9bwB2oP0A1ynGt0GtQZa7W1f_vM0DYUE4hXy-u8gge74tC3tngqsxxaBorhxdUeElD_z0g-WlctvM7/s1024/photo_2025-04-10_10-48-15%20(2).jpg

វាបានចូលរួមជាផ្នែកសំខាន់មួយផងដែរក្នុងការរុករក និងជួយសង្រ្គោះនេះ ប៉ុន្តែទោះជាយ៉ាងណា ការដាក់ពង្រាយពួកវាប្រើប្រាស់ក្នុងគោលបំណងស្វែងរកមនុស្សត្រង់កន្លែងចង្អៀតៗបែបនេះអាចនឹងមានការប៉ះពាល់ដល់ក្រមសីលធម៌ជាមនុស្ស ព្រោះយ៉ាងហោចណាស់វាក៏ជាសត្វមានជីវិត ដូច្នេះមានមនុស្សមួយចំនួនមានការព្រួយបារម្ភពីអាយុជីវិតរបស់ពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN36z6MHt7kVLjbCn8iUe_9qjYaB46xPQcTP_p4DsHwJAyMXSMSLvSZU9zMwbEPNSEslyUN4WvQ5q139_9GXVoqdRMOGCWFDwfdxYn2ZxU6L2XrsiZ0FnJuCMTtIwZ6okV387lfMLHwWr42D1S9-0i7bHSHgMnyyuRTKdGrekHdMpe-9AAVptY5K0hHRPY/s1080/photo_2025-04-10_10-48-15.jpg

ជាថ្មីម្ដងទៀត សត្វកន្លាត Cyborg នេះ ក៏កំពុងស្ថិតនៅក្នុងដំណាក់ការពិសោធន៍បន្ថែមនៅឡើយ ប៉ុន្តែវាបានបង្ហាញនូវសក្ដនុពលនៃបេសកកម្មសង្រ្គោះមនុស្សក្នុងលក្ខខណ្ឌផ្សេងៗនៅពេលខាងមុខ៕