មិនព្រមដកថយរៀងខ្លួន! ចិនក្ដៅត្រចៀកក្រោយអាមេរិកប្រកាសតម្លើងពន្ធឲ្យប្រទេសខ្លួនដល់ទៅ 104% ដូចនេះចិនសងសឹកវិញដោយបន្ថែម50%ទៀតលើពន្ធអាមេរិក ឲ្យស្មើនឹង84% ប៉ុន្តែអាមេរិកមិនខ្វល់ ថែមទាំងបន្តតម្លើងពន្ធឲ្យចិនរហូតដល់ 125% និងប្រកាសថាផ្អាកការយកពន្ធពីបណ្ដារប្រទេសផ្សេងៗរួមទាំងកម្ពុជារយៈពេល90ថ្ងៃសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0_U5792KuNu_13XNRpF7xFeQpqHvTrDCkZrGlrcqAH80FTAlwjPXhgeaI0eqoIK7q42-UuS3ZPQGECToKhWHP4V4GpjJAT_uyY2D_uoR_wlSK7Y4Tz1bDQnIXivl9YJDZ0FU0slCHAHq6mNnffO3_7OgQQ7m-IcgxwtrAypl3fy0Irx10Rdvmb33L1RcB/s1100/image_2025-04-10_11-28-39%20(2).png

ត្រឹមរយៈពេលមិនដល់20ម៉ោងផង ការកំណត់ពន្ធនៅក្នុងទីផ្សារពាណិជ្ជកម្មពិភពលោកមានការប្រែប្រួលខ្លាំងនឹកស្មានមិនដល់។ នៅក្នុងនោះផងដែរ សង្រ្គាមពាណិជ្ជកម្មនឹងកើតមានឡើងយ៉ាងពិតប្រាកដ ប្រសិនបើប្រទេសសេដ្ឋកិច្ចធំៗទាំង2ខាងលើ មិនព្រមមានការចរចាដោយសន្តិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRDR_4pTLT3XzfCPAO3fhu_PBGGvsDbAzFWITShBoGApywFNoqgrM1vURTd3ShJof-rpXq-Jo2hWcXV_LV_H16va0Y_fbV_zwJqNJDCXLg9Vl5j3T8zb-9MkgZUskOoiB78593waZCf0xqMAsnXN13xUw9gq5hhhvutLzfxZVq-6MR8vf3mBS8Beyo_2k3/s695/image_2025-04-10_11-28-40%20(2).png

យោងតាមសារព័ត៌CNN បានឲ្យដឹងថា៖ សេចក្ដីប្រកាសចេញពីទីក្រុងប៉េកាំង ស្ដីពីការសងសឹកទៅលើអាមេរិក ដោយចិននឹងតម្លើងពន្ធគយដល់ 84% សម្រាប់អាមេរិក។ បន្ថែមពីនេះ គណៈកម្មការពន្ធរបស់ក្រុមប្រឹក្សារដ្ឋាភិបាលចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិនគឺជាកំហុសឆ្គងដោយបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgetf4XntJF1y5Az7D-b_HJXg6nqtPfC5NJJRMziNpmMQV73W01QdivDpErTdnkiuR_A-jSyvS4TPDBZaPSyjj6HJme4gIepqD-A_qLF24_ngtT2kse7kBDqqNk3mDqQsppQIupTbgiKsgCSKgWiLbCBggy9u6wjQ8lwBPUFrRHmuKGY_xQ62aeygOegfxT/s1095/image_2025-04-10_11-28-39.png

ការសងសឹកនេះ គឺធ្វើទៅតាមការសន្យារបស់ចិនថាខ្លួននឹង “ប្រយុទ្ធដល់ទីបញ្ចប់” ហើយចិនបានធ្វើវាឡើងប៉ុន្មានម៉ោង ក្រោយពេលអាមេរិកតម្លើងពន្ធគយចិនឲ្យឡើងដល់ 104% និងសម្រេចចូលជាធរមានកាលពីរសៀលថ្ងៃពុធ ទី9 ខែមេសានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimn8obOpC2faekbrFoshyy_qkQxZ56FI5I2ivaVTSbPCtlC0AKA6bMiT5yGy2VvxulPjMQNkgs8rKrlRGf87HLwvZ-3XHjgsa4_yHMjKn9_rKLTgpzQRxNHdwqf7_ZPiILelkHv4dGwfOh_E8LgYwiIwfJFvcyfa_uwLETr7SpA0p3BSFbxVi0bPz6_XDK/s1024/image_2025-04-10_11-28-40.png

ដោយឡែកងាកមកមើលខាងសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី Donald Trump បាននិយាយថា៖ លោកកំពុងអនុវត្តការផ្អាករយៈពេល 90 ថ្ងៃលើពន្ធថ្មីៗ ដែលមានអាត្រាពន្ធចាប់ពី 10% ដល់ 49% ដោយទម្លាក់មកត្រឹម 10% គ្រប់ប្រទេសជាបណ្ដោះអាសន្នសិន ហើយក្នុងនោះប្រទេសចិនមិនបានរាប់បញ្ចូលឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV4-g4fbYqoyJt6x7Oe1Xco7RgR-W_0I-M-KEse2RkBihCF6JdhHfk4QY6uXvh2IOjoNKZ_D1EiL53k0lZGjb5mcXx8gZqaeBingp9_ujL6HmbBqgvzc7hKiLglTQily4iOztle-ZlFyeqy1k9p18embiEuO20ECQFNfQcwwRcuqHfn-h7AELx_pp7KmCK/s960/image_2025-04-10_11-28-39%20(3).png

ស្របពេលជាមួយគ្នានេះ លោកបានប្រកាសថា លោកកំពុងតម្លើងអត្រាពន្ធលើប្រទេសចិនរហូតដល់ទៅ 125% ដែលជាការជំរុញឱ្យមានការតម្លើងពន្ធគយជាមួយទីក្រុងប៉េកាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipJVF3WwhFH2dfSjKZlmBUJnB-Cn56VIMi5HIn7S9R7_6yQnJe9NDpLGTByebPtl-4qnoR6zj7VCRWtifiYUXoUJDqG_aQISFP7tOMeuh9cBQOpzfH4GWJ7fT-36xLcU-sW5tov8YIfOLQ_B2BYkcnXPZqcXWkE-a3K0JSFO_Oxtj45hjpLjJCoY9p6Nrt/s1950/image_2025-04-10_11-28-40%20(3).png

លោក Trump បានលើកឡើងពីការសម្រេចដូចខាងលើថា ៖ “ដោយផ្អែកលើការខ្វះការគោរពដែលប្រទេសចិនបានបង្ហាញដល់ទីផ្សារពិភពលោក ខ្ញុំសូមតម្លើងពន្ធដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសចិនដល់ 125% ឲ្យមានប្រសិទ្ធភាពភ្លាមៗ។ ត្រង់ចំណុចនេះ ខ្ញុំសង្ឃឹមថានៅពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រទេសចិននឹងដឹងខ្លួនថា ថ្ងៃដែលដកសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតចេញ ចិននឹងលែងមាននិរន្តរភាពតទៅទៀតហើយ” ៕