ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាបានកើតគ្រោះរញ្ជួយដី ស្មើកម្រិត៧.៧រិចទ័រ ដែលមានឥទ្ធិពលដល់ប្រទេសជាច្រើន រួមទាំងថៃ បានខូចខាតអគារជាច្រើនកន្លែង ជាពិសេស អគារក្នុងទីក្រុងបាងកក រងផលប៉ះពាល់ខ្លាំងបំផុត ។ ធនាគារ Siam Commercial បានបង្ហាញរបាយការណ៍វាយតម្លៃផលប៉ះពាល់ជំហ៊ានដំបូងដោយសាររញ្ជួយដីនៅថៃ គឺថៃបាត់បង់ប្រាក់ស្មើប្រមាណ៣ម៉ឺនលានបាត ហើយវិស័យទេសចរណ៍ និងអចលនទ្រព្យប៉ះពាល់ខ្លាំងជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdEk17bC6U9UDI-w0g6Xvx9g5XFxgaOaMK_SwYinS55Zx6TOtG5vyeqpMhihEBel-Xl11UdhImyEuMhW4Eppk-fE8gx-onB5Tdy7ui17yXle-lUVJVVXhPq7866YT4U-jm_5iSFJ7V8iIXJYlHbZj5Z4vwnvu3CWNlLUa-bW_okNo8wYBO7BuTiaHaPPFk/s830/image_2025-04-09_14-04-51%20(2).png

គ្រោះរញ្ជួយដីចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដោយសារការលុបចោលការស្នាក់នៅបន្ទប់សណ្ឋាគារ ក្នុងរយៈពេល២ថ្ងៃក្រោយរញ្ជួយដី ស្មើប្រមាណ១,១០០បន្ទប់ នៅទូទាំងប្រទេស ។ តាមទិន្នន័យសណ្ឋាគារ គឺភ្ញៀវទេសចរបានលុបចោលការស្នាក់ក្នុងបន្ទប់សណ្ឋាគារភាគច្រើននៅទីក្រុងបាងកក ខណៈសមាគមអាកាសចរណ៍ថៃបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ ចំនួនការទិញសំបុត្រយន្តហោះធ្លាក់ចុះជាមធ្យម ចាប់ពី៤០% ទៅ៦០% ។ ភ្ញៀវទេសចរបរទេសកំពុងតាមដានស្ថានការណ៍រញ្ជួយដីនៅថៃ ដោយសាររដ្ឋាភិបាលប្រទេសជាច្រើនដាស់តឿនពលរដ្ឋពីសុវត្ថិភាពធ្វើដំណើរមកថៃ ដូចជា ៖ រដ្ឋាភិបាលអង់គ្លេស សិង្ហបុរី និងកាណាដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBz873HGsmIZIVwQKAyyAWPXmlwxF_4qzcX6Lruy9NqWGvz_83iFnhRgPZs5LeZdIlvm3BvKyC4il4MpulIpu7KFTabHnlKwAMRw09Z8N7vHjNG-YhAvdTxJSjmNbeOVL_saxnULH19sfTZ0GxeN4r6CbDzo0Jg_pS2K6jqSbguPjpFXCM-ZF5Auppccx/s830/image_2025-04-09_14-04-51.png
តាមរបាយការណ៍ធនាគារ Siam Commercial គឺរញ្ជួយដីនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃរយៈពេលខ្លី ហើយភ្ញៀវទេសចរបរទេសមកថៃនៅខែមេសា ឆ្នាំ២០២៥ នឹងធ្លាក់ចុះ១២% ដែលធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូលពីការចំណាយរបស់ភ្ញៀវទេសចរបរទេស ស្មើ២ម៉ឺន១ពាន់លានបាត ។ ប៉ុន្តែវិស័យទេសចរណ៍ថៃនឹងងើបឡើងវិញឆាប់រហ័ស បើរដ្ឋាភិបាលកំណត់វិធានការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPPl4634PsIzBbI4XmONh4OUzH-8L2m3sRIWk8xYOje869RRPZXEP8mkazA8YZXxopzJ3-kLnoBz-K2zwsqLRjlnBUWjh3LjVKaHhkKWNbdtvkob7XXl3mNBYmTXp-Q38IRkHzFVX3rdHpDgoD0r8DWbws54ww2HRh67wZOW0IZnvE03nGjPi1aKlbon4S/s1600/image_2025-04-09_14-04-48.png

ដោយឡែក វិស័យអចលនទ្រព្យប៉ះពាល់ខ្លាំងជាងគេដោយសាររញ្ជួយដី ទោះជាអគារជាច្រើនកន្លែងពុំបានខូចខាតដោយសារការរលំ ប៉ុន្តែការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យអាស្រ័យលើអតិថិជនមានទំនុកចិត្តដូចមុន ។ របាយការណ៍នេះបង្ហាញថា ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យនៅទីក្រុងបាងកក និងតំបន់ជុំវិញក្នុងឆ្នាំ២០២៥ គឺស្មើ៨ម៉ឺន៥ពាន់ខ្នង ធ្លាក់ចុះ០.៨% ដោយសារអតិថិជនគ្មានទំនុកចិត្តលើសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0gBYd5cIXyo2F7AJOATUzDSdQlyz_izUzSSy2siGmMLPGDR0B5YZK7gHmJSeVu2qvbo5-yjdjIUvJTHa6cXHqJBd8NpsZKfAQtmmyyR50ahwBKNi8vMr-RAS7u_ZWO_0zkwHB40ivl40t5losv_EDWkCGXT5etUZjdGEtzhJahvxdc-GPEioQX4scBc9z/s1477/image_2025-04-09_14-04-49.png
ពលរដ្ឋរស់នៅក្នុងខុនដូ និងកំពុងបង់រំលស់ខុនដូ ជាពិសេស អ្នកមានចំណូលមធ្យម និងចំណូលតិច នឹងបន្តរស់នៅក្នុងខុនដូ ដោយសារពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ផ្លាស់ប្តូរទីលំនៅ ឬទិញផ្ទះថ្មី ។ ហេតុនេះ ម្ចាស់ខុនដូនឹងពន្លឿនការពិនិត្យសុវត្ថិភាពអគារ និងកំណត់វិធានការជួយទាន់ពេលវេលាដើម្បីឱ្យអ្នករស់នៅខុនដូអស់បារម្ភ ព្រមទាំងវិធានការជួយសង្គ្រោះពីស្ថាប័នហិរញ្ញវត្ថុ ដូចជា ៖ ការកាត់បន្ថយប្រាក់បង់រំលស់ ឬពន្យារពេលបង់រំលស់ខុនដូ ព្រមទាំងផ្តល់ប្រាក់កម្ចីសម្រាប់ជួសជុលលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zdzsXD2l5ksqBjfEyq1M9APEH7Q6NKnyzjFoIjuFhVDooKi7um5d7Sx2kF1UK5bSrUa7oipMWWQJ7xFnRzCjSE_tz7oYM6HkbPlGFZamXevBW88f6XI3U9gD6x61MmTIUiApdH6L_t0SOroKRr0PPvXuhEY_p5QsFBLhZ-3Z4gcUoYxExmQacciw2D8-/s1200/image_2025-04-09_14-04-50.png

ហេតុនេះ ផលប៉ះពាល់ដោយសាររញ្ជួយដីធ្វើឱ្យថៃបាត់បង់ប្រាក់ប្រមាណ៣ម៉ឺនលានបាត ប៉ុន្តែទឹកប្រាក់ជាក់ស្តែងអាស្រ័យលើការស្តារសេដ្ឋកិច្ចឡើងវិញរយៈពេលខ្លី ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីសុវត្ថិភាពអគារ រហូតដល់គម្រោងសាងសង់អគារនានាផ្អាកភ្លាមៗរង់ចាំការពិនិត្យសុវត្ថិភាពឡើងវិញ ។ ក្រៅពីនេះ ពលរដ្ឋថៃបានផ្អាកការចំណាយលើសេវាកម្មផ្សេងៗ, ទិញទំនិញ និងដើរលេងក្រោយរញ្ជួយដី ។ ផលប៉ះពាល់សេដ្ឋកិច្ចថៃពុំប្រាកដប្រជា ហើយអាស្រ័យលើទំនុកចិត្តរបស់ពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ៕