ប្រទេសបារាំង៖ អគ្គីភ័យដ៏ធំសម្បើមមួយបានកើតឡើងនៅមជ្ឍមណ្ឌលកែច្នៃសំរាម Syctom នៃទីក្រុងប៉ារីស កាលពីរសៀល ថ្ងៃចន្ទ ទី៧ ខែមេសានេះ បង្កើតបានជាផ្សែងខ្មៅដ៏ក្រាស់ខ្មឹក ដែលគេអាចមើលឃើញពីចម្ងាយរាប់សិបគីឡូម៉ែត្រ និងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទួលប៉មEiffel។
យោងតាមប្រភពសារព័ត៌មានបរទេសបានឲ្យដឹងថា មានឡានទឹកចំនួន ៦០គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យជាង ២០០នាក់ បានព្យាយាមជួយពន្លត់ភ្លើង..ឆេះដ៏កំណា..ចខាងលើ ព្រមទាំងជួយសង្រ្គោះបុគ្គលិកដែលជាប់នៅក្នុងរោងចក្រខាងលើអោយចេញមកក្រៅដោយសុវត្ថិភាពទាំងអស់គ្នា។.png)
ចំពោះមូលហេតុដែលនាំអោយកើតមានគ្រោះអគ្គីភ័យខាងលើនេះ មិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែតាមជំហានដំបូងនៃការសន្និដ្ឋានរបស់ក្រុមបច្ចេកទេសត្រូវបានឲ្យដឹងថា វាអាចបណ្ដាលកពីកត្តាធំៗចំនួន៤ ដូចជា៖ ទី១ ការដាច់ខូចខាតផ្នែកណាមួយនៃខ្សែបណ្ដាញអគ្គីសនីនៅជាន់ដែលប្រមូលផ្តុំចរន្តខ្លាំងជាងគេ ទី២ ការឆាបឆេះនៃសម្ភារៈ ដោយសារទីនោះជារោងចក្រកែច្នៃសំរាម ដែលមានដចជា ក្រដាស ផ្លាស្ទិក និងវត្ថុផ្សេងៗដែលសុទ្ធតែជាវត្ថុងាយនឹងឆាបឆេះ ទី៣ កំហុសរបស់មនុស្ស ថ្វីត្បិតថាអគ្គីភ័យនេះអាចកើតមានដោយចៃដន្យ ប៉ុន្តែវាក៏មានការចូលរួមជាចំណែកខុសពីបុគ្គលិកផ្នែកខ្លះផងដែរ ដែលមិនមានការប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ និងទី៤ អាចបណ្ដាលមកពីឧបករណ៏ដែលគេប្រើប្រាស់ក្នុងការកែច្នៃសំរាម ព្រោះឧបករណ៍ខ្លះប្រើប្រាស់ដោយបង្កើតកម្ដៅ និងមានផ្កាភ្លើង ដើម្បីកែច្នៃសំរាមទើបនៅពេលដែលប្រើប្រាស់ ហើយវាអាចធ្លាក់មកប៉ះនឹងសម្ភារៈដែលងាយឆាបឆេះនៅផ្នែកខាងក្រោមនោះ។

ទាំងនេះសុទ្ធតែជាព័ត៌មានបឋមដែលទទួលបាន ចំពោះទ្រព្យសម្បត្តិដែលបាត់បង់អស់ប៉ុន្មាន និងមូលហេតុច្បាស់លាស់យ៉ាងណាគេកំពុងបើកការស៊ើបអង្កេតនៅឡើយ។ ទោះជាយ៉ាងណា វាជាសំណាងមួយដែរ ដែលនៅក្នងហេតុការណ៍ខាងលើមិនមាននរណាម្នាក់បា..ត់បង់ជី..វិត ប៉ុន្តែវាបានបង្ករភាពភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ព្រោះតំបន់នោះជាទីប្រជុំជនដ៏សំខាន់នៅទីក្រុងប៉ារីសដែលមានមនុស្សប្រមូលផ្ដុំគ្នាកុះករជាប្រចាំ៕










