ប្រទេសថៃ ៖ ហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលមានឥទ្ធិពលដល់បណ្តាខេត្តជាច្រើនរបស់ថៃ ជាពិសេស ទីក្រុងបាងកក ។ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ការរស់នៅក្នុងខុនដូគ្មានសុវត្ថិភាព វាក៏បានប៉ះពាល់ដល់ការសម្រេចចិត្តទិញខុនដូថ្មី និងការផ្ទេរកម្មសិទ្ធិខុនដូដែលបានកក់ប្រាក់មុនពេលរញ្ជួយដីផងដែរ ។ នាដើមខែមេសា ឆ្នាំ២០២៥ ខុនដូជាច្រើនកន្លែងត្រូវបានប្រកាសលក់ព្រៀងព្រាត ដោយសារម្ចាស់ខុនដូបារម្ភពីការរស់នៅគ្មានសុវត្ថិភាពក្រោយរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFJvvAmNqKq_Y55cJk_Z86F7JV13qoeeXkrW0bZ_Yy2MS-xprwwfQWv999Ltw_AbGJrNVphJ1sP6CezraWUCUeveVKKUtAP1l925eTx9g-UL31rsUpM_4RjNblsUMbXvKqzo3NwVdKCk_bsCoW2scluPopwitdFwfDtf2xTHW6Zj7FFZCR7h7CnPknM4sN/s860/image_2025-04-09_09-23-53.png

បច្ចុប្បន្ន ពលរដ្ឋថៃដែលចង់ទិញខុនដូក្នុងគម្រោងណាមួយនៅទីក្រុងបាងកក បានត្រួតពិនិត្យគម្រោងនោះថា តើមានប្រព័ន្ធការពាររញ្ជួយដី ឬសាងសង់ខុនដូអាចទប់ទល់នឹងកម្លាំងរំញ័រដោយសាររញ្ជួយដីកម្រិតណា? រីឯអ្នកបានទិញខុនដូ និងរស់នៅក្នុងខុនដូរួចហើយ ត្រូវត្រួតពិនិត្យលក្ខណៈបន្ទប់ និងរង់ចាំការជូនដំណឹងពីម្ចាស់គម្រោង និងស្ថាប័នរដ្ឋថា គម្រោងខុនដូ ឬអគារដែលខ្លួនកំពុងរស់នៅមានភាពរឹងមាំ ហើយអាចនៅបន្តទៀត ។
v
អភិបាលក្រុងបាងកក បានបញ្ជាឱ្យមានការពិនិត្យមើលអគារខ្ពស់ៗគ្រប់កន្លែង រួចហើយ រាយការណ៍លទ្ធផលការពិនិត្យអគារខ្ពស់ៗក្នុងទីក្រុងបាងកក ។ បញ្ហាចម្បង គឺម្ចាស់ខុនដូសំណូមពរឱ្យមានការពិនិត្យ តាមដានដើម្បីស្វែងរកវិធីដោះស្រាយបញ្ហានាថ្ងៃអនាគត ។ រញ្ជួយដីបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអចលនទ្រព្យយ៉ាងខ្លាំង ពីព្រោះចាប់ពីពេលនេះ អចលនទ្រព្យនៅទីក្រុងបាងកក នឹងរងផលប៉ះពាល់ដោយសារ Aftershock កើតឡើងជាបន្តបន្ទាប់ធ្វើឱ្យអតិថិជនគ្មានទំនុកចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDMwUQZOxON86xYbAxVwrq5_SsyuLxoD73PAQIl6hZ8cbZkOwt_M5HHsc0wyhpKHEpyei3eRVBEPOh-rVRhOchC5eRFom4Ur0EQf-zTnYt6YsmTa20ekEuyO9Xi2DtxPZzqwhCS-AwyZFtM2eHz54hQi3ViFjH_TluEGtGng8gErVOu-8Bm-WKjeDbEcVC/s1240/image_2025-04-09_09-23-53%20(2).png

នាពេលដ៏ខ្លីខាងមុខ ការពន្យារពេលទិញខុនដូនៅទីក្រុងបាងកក នឹងកើនឡើងកាន់តែខ្លាំង ខណៈអ្នកទិញខុនដូរួចហើយ បែរជាសម្រុកដាក់ស្លាកលក់វិញ ។ ហេតុនេះ វានឹងធ្វើឱ្យការផ្ទេរកម្មសិទ្ធិខុនដូនៅឆ្នាំ២០២៥ ធ្លាក់ចុះខ្លាំងជាងការរំពឹងទុករហូតដល់៥% ហើយក្រុមហ៊ុនលក់ខុនដូនឹងផ្អាកលក់ខុនដូថ្មីៗ ដើម្បីការពារការប្រែប្រួលតម្លៃខុនដូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmAjHC67nHabfbQkYLThN5eob2VzZlufAqu4B_Y4jIyZKpP8xA03BZ-o0-kT_HyTRaqlYtml_FguaLLKsvIYQQDAwctHLr1JoW4BEq4lyntuf86BqoLIdQSmDcK-gWwj06lL7LrJJqK_V6aBQG5DccnWcneRpxzOISCPBpTku6h6379mS_VQromaoRZna6/s720/image_2025-04-09_09-23-53%20(3).png
ក្រុមហ៊ុននីមួយៗព្យាយាមលក់ខុនដូនៅសេសសល់ឱ្យអស់ ស្របពេលគ្មានអតិថិជនចាប់អារម្មណ៍ ។ នៅទីក្រុងបាងកក មានខុនដូចំនួន៦៣,៨០៥បន្ទប់ ស្មើទឹកប្រាក់៤៥៨,៣៩៤លានបាត លក់ពុំទាន់ដាច់ (ក្នុងនោះមានខុនដូតម្លៃក្រោម១០លានបាត ចំនួន៥៧,២៤៥បន្ទប់ និងខុនដូតម្លៃចាប់ពី១០លានបាតឡើង ស្មើ៦,៥៦០បន្ទប់) ។ ម្ចាស់ខុនដូជាច្រើនបារម្ភពីរញ្ជួយដីកើតឡើងម្តងទៀត ទើបសម្រេចចិត្តលក់ខុនដូ ដើម្បីយកប្រាក់ទិញលំនៅឋានទាបៗរស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjwPMnfoPRB03-xZxl1zT9J6izWKXbPHhZlEZ1LGSc3Sk1yivMZcXOEVPl-Y6CDr19yJiFDykC3qk9jEIZ14-hqWEUNV8qd28R5yzeW2J5coJN5E6fpolsPEPMoB-yIK2QxpQGqcBP5j_LgmH8L-E4ugdRN-YR7HNG_t5ySdyKWNqI48lBjfCvShVgNBR/s1024/image_2025-04-09_09-23-53%20(4).png

គួរបញ្ជាក់ថា ពលរដ្ឋថៃរស់នៅទីក្រុងបាងកកមួយចំនួនទៀតពុំហ៊ានរស់នៅទាំងខុនដូខ្ពស់ និងលំនៅឋានទាបផ្ទាល់ដី ពួកគេបានប្រកាសលក់លំនៅឋានផ្ទាល់ដី និងទិញលំនៅឋានតាមខេត្តភ្លាមៗ ។ ដូចគ្នានេះ អ្នកជួលខុនដូស្នាក់នៅក្នុងទីក្រុងបាងកក ក៏បារម្ភពីសុវត្ថិភាពដែរ និងខ្លាចកើតរញ្ជួយដីម្តងទៀត ៕