សហរដ្ឋអាមេរិក ៖ គោលនយោបាយដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសទូទាំងពិភពលោក ហើយវាពុំត្រឹមតែប៉ះពាល់សេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ពលរដ្ឋអាមេរិកក៏ជួបការលំបាកដែរ គឺទំនិញឡើងថ្លៃ ជាពិសេស ស៊ុតមាន់ ។ កន្លងមក តម្លៃស៊ុតនៅអាមេរិកបានឡើងថ្លៃដោយសារជំងឺផ្តាសាយបក្សី ប៉ុន្តែពេលប្រធានាធិបតីអាមេរិកដំឡើងពន្ធទំនិញនាំចូល វាកាន់តែធ្វើឱ្យតម្លៃស៊ុតកើនឡើងខ្ពស់ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ic3AgPhfvVMviGKQ-XYDi5aWcJtlwj2bkT-oj0xaqwtEi-wrb5QVmXwE0hhbKYzfClWiFX808OAWil4Kbk1yuOWvOZg8pxyWyezHquPDCK4xrYSSKEwsXnqtq9MXCTzJBJ4_X0pSp8GuRYdxiFRqUIaHPg9KdHkPs5RcJZ8_d_ea9dGG1R9UnIvywZkM/s2340/image_2025-04-09_08-32-52.png

សមាគមនាំចេញសត្វស្លាប និងស៊ុតរបស់អាមេរិកបញ្ជាក់ថា ការដំឡើងពន្ធទំនិញនាំចូលរបស់លោក Trump បានប៉ះពាល់ដល់តម្លៃស៊ុតផងដែរ ហើយក្រុមហ៊ុនអាមេរិកដែលនាំចូលស៊ុតពីក្រៅប្រទេស ក៏ដូចជាឧស្សាហកម្មកែច្នៃស៊ុតជាអាហារ បានចំណាយដើមទុនច្រើនជាងមុនក្នុងការទិញស៊ុត ។ ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិកត្រូវទិញស៊ុតក្នុងតម្លៃខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdOY9YYO2_6fP7PAF6L9aBMOYlcfjbAYMhcQTsfxz9EyQ6juTztOGvsPYtgs_Z3u0psbySrtXUhAobdBE2pyAJK5J8HFsngnJYh9aVFeKo0IZe9j59n58wdEgb46QAy-eKYKFv5FJHG5zrSOjFWPRDlhm0jRU7swLS6WnRad5ZvuHNPrf-BOMSxY_J6oKT/s1200/image_2025-04-09_08-32-54.png
តម្លៃស៊ុតនៅអាមេរិកបានកើនឡើងជាច្រើនខែហើយ គឺស៊ុត១២គ្រាប់ មានតម្លៃ៣ដុល្លារអាមេរិក ដែលខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ រហូតដល់៦០% ។ អ្នកជំនាញសន្និដ្ឋានថា តម្លៃស៊ុតនៅអាមេរិកនឹងកើនឡើងខ្ពស់ថែមទៀត ដោយសារការដាក់ពន្ធទំនិញនាំចូលរបស់លោក Trump ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGz98c8LIFXXBcbnExcZuS2enjmKp23jVV_n1lA7AtXEo2x8mTyaEO0J9l0q5f2b3nmdabT7RXY-MDv0tDICAXpTTd4r_1zfhOrl7LCe_RlkYHPXCQ9Rosotv_L7Yx9smyXawbGm1qu86TV6Us2j-pY1BkeevvkM_zrgdTzWp1RpkQD9izP8ZjYiBAbDpA/s1200/image_2025-04-09_08-32-58.png

អាមេរិកបាននាំចូលស៊ុតពីប្រទេសតួកគី និងប្រេស៊ីលយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ បើតួកគី និងប្រេស៊ីលប្រឈមនឹងការដាក់ពន្ធទំនិញ គឺប្រទេសទាំងនេះនឹងដំឡើងថ្លៃស៊ុតនាំចូលអាមេរិក ឬផ្អាកការនាំចេញស៊ុតមកអាមេរិក ដោយសារការដាក់ពន្ធ ។ ពលរដ្ឋអាមេរិករស់នៅរដ្ឋជាច្រើនពុំពេញចិត្តនឹងគោលនយោបាយដាក់ពន្ធទំនិញនាំចូលទេ ហើយពួកគេបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការដឹកនាំប្រទេសរបស់លោក Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfFkFaGp8pDYuHGpcegDVgqJgyhqMVgqBD9RNEiXVquM4Jnd9orhdDh45ZMh0uCdvz_abBnM6r42aBWaZhEQQU-lBhw48TQOfR66JhdsNdHIuWzPmMez6LU2XMLROPkSHxlDbqJ9TtACwM8xhtcI8rDI4IQJk-SmEkJ4MwBCKs3dtHtO89-yio-BicyqL/s1200/image_2025-04-09_08-32-57.png
ទោះយ៉ាងណា នៅមានកត្តាផ្សេងទៀតដែលធ្វើឱ្យតម្លៃស៊ុតកើនឡើងនៅអាមេរិក រួមមាន ៖ តម្លៃចំណីសត្វ, ប្រេងឥន្ធនៈ និងតម្លៃពលកម្មកើនឡើងដោយសារអតិផរណា ខណៈកសិករអាមេរិកត្រូវចំណាយដើមទុនបន្ថែមដើម្បីការពារសត្វមាន់ជាច្រើនក្បាលកុំឱ្យឆ្លងជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRgjEy_2XpxbtSGgrfAOrUZAcAx4-a1UQbazeuGjXymWl86IjeBe9eDjrMsUw1DlizcHNAfFeAbXm8I0-Km5Q55u4_hq2dwjJ5ykADom9EDtCEOtXbQdOTU7GllX-SIdDADnnb-BBdWHIBpnGrRxdU8hpMR5VKf-q6ljI1MdQmNU4XF12fVSonTiA-7cc/s2000/image_2025-04-09_08-32-56.png

គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មានការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីនៅអាមេរិក ជាពិសេស នៅឆ្នាំ២០២២ ។ ក្រសួងកសិកម្មអាមេរិកមានគោលនយោបាយមួយ បើប្រទះឃើញមាន់១ក្បាលកើតជំងឺផ្តាសាយបក្សី ត្រូវតែកម្ចាត់មាន់ទាំងអស់ក្នុងហ្វូង ទើបធ្វើឱ្យចំនួនមាន់ និងស៊ុតធ្លាក់ចុះ ។ តាមទិន្នន័យក្រសួងកសិកម្មបង្ហាញថា អាមេរិកបានកម្ចាត់មាន់ និងសត្វស្លាបផ្សេងៗ ស្មើជាង១៦៣លានក្បាល តាំងពីជំងឺផ្តាសាយបក្សីឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPOHX8_v1JYcdJJCsMS7rG8SzYAKXDIAQKbnqEoZSlUJaILPUH7_uYHcDkAvKeGxuGq6va5yh0I02a6cm_sAsdU5m71QPW15JAj15OU2UihrXwlOBVnNhpbG7zzeFNPDm-c1VM6vvNEPZnwpkXBILcJ1TlWODX5TrxZSAnAMCXG0refp931wZLFXKE3JV/s1480/image_2025-04-09_08-32-55.png
កាលពីខែមករា ឆ្នាំ២០២៥ អាមេរិកបានកម្ចាត់មាន់ រហូតដល់២០លានក្បាល ។ បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកកំពុងស្វែងរកប្រទេសផ្សេងទៀតដើម្បីនាំចូលស៊ុតបន្ថែម ខណៈកន្លងមក អាមេរិកធ្លាប់នាំចូលស៊ុតពីកាណាដា ហូឡង់ អង់គ្លេស និងចិន ៕