តារារ៉េប វណ្ណដា បានចែករំលែកបទចម្រៀងចូលឆ្នាំមួយបទមានចំណងជើងថា «No NO!! (អស់ស្រែកេរយាយ)» របស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ដោយបង្ហាញថាលោកពេញចិត្តបទចម្រៀងមួយបទនេះខ្លាំងក្នុងឱកាសចូលឆ្នាំខ្មែរ។ ឃើញ វណ្ណដា ចែករំលែកបែបនេះ ពេជ្ជរិទ្ធ រំភើបចិត្តនិងបានអរគុណចំពោះតារាចម្រៀងរូបនេះ ខណៈ វណ្ណដា បន្ថែមទៀតថាចង្វាក់និងប៉ារ៉ូលចម្រៀងរបស់ ពេជ្ជរិទ្ធ គឺពិតជាអស្ចារ្យ។

នៅយប់ថ្ងៃទី៦ មេសា វណ្ណដា បានចែករំលែកចម្រៀងរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «No NO!! (អស់ស្រែកេរយាយ)» ដែលបទនេះបានទម្លាក់កាលពីថ្ងៃទី៥ មេសា ។ តារារ៉េបនេះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើបទចម្រៀងរបស់ ពេជ្ជរិទ្ធ ថា នេះជាបទដែលខ្លួនលោកចូលចិត្តសម្រាប់ចូលឆ្នាំខ្មែរនាពេលខាងមុខដោយបានដាក់ Emoji លេខ១០០។

ឃើញមានការចែករំលែកពេញចិត្តបទចម្រៀងរបស់ខ្លួនបែបនេះពីតារារ៉េប វណ្ណដា ម៉ម ពេជ្ជរិទ្ធ បានចូលទៅខម្មិនក្នុងន័យថាចម្រៀងដែល វណ្ណដា ស៊ែរគឺវីដេងូមានភាពញ៉េរញ៉ៃបន្តិចដោយបង្ហាញថាលោកបានចេញសំឡេងអូឌីយ៉ូផ្លូវការម្តងទៀតទៅលើបទនេះដែលមានគុណភាពល្អជាងនេះ និងបានអរគុណ វណ្ណដា សម្រាប់ការស្រលាញ់បទចម្រៀងនេះ។.png)
ការខម្មិនពី ពេជ្ជរិទ្ធ វណ្ណដា បានឆ្លើយតបវិញដែរថា បទនេះរបស់ ម៉ម ពេជ្ជរិទ្ធ គឺមានចង្វាក់និងសំឡេងពីរោះធ្វើឱ្យលោកចង់រាំ ChaCha Cha តែម្តង។ សកម្មភាពឆ្លើយឆ្លងរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង វណ្ណដា នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីរមានការសហការគ្នា។.png)
គួរបញ្ជាក់ផងដែរ ដ្បិតតែ ម៉ម ពេជ្ជរិទ្ធ មិនស្ថិតក្រោមផលិតកម្មណាបន្ទាប់ពីរំសាយក្រុម Smallworld Smallband ក្រុមតូច ប៉ុន្តែលោកនៅតែក្តោបឱកាសលើអាជីពសិល្បៈបានយ៉ាងល្អជាទូតសុឆ្ឆន្ទៈក្រុមហ៊ុនធំៗផងដែរ។ បទល្បីៗរបស់ ពេជ្ជរិទ្ធ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនមានដូចជា «ឆ្ងាយ ,មិនអាចឃាត់ទេ, បាត់គោចួបស្នេហ៍ ,រាំទាំងទឹកភ្នែក និងបទ កន្ត្រឹមខកស្នេហ៍ ជាដើម។ ចុងក្រោយនេះ ម៉ម ពេជ្ជរិទ្ធ គឺមានឱកាសដ៏ពិសេសបានសហការចេញបទចម្រៀងជាមួយព្រះនាង ជេនណា ផងដែរទៅលើបទ «ព្រះនាងរាំវង់»៕










