បន្ទាប់ពីជិតមួយទស្សវត្សនៃការឈរនៅលេខរៀងទីពីរ McDonald’s បានត្រលប់មកចំណាត់ថ្នាក់កំពូលវិញ ដោយវ៉ាដាច់ Starbucks ក្លាយជាយីហោភោជនីយដ្ឋានដ៏មានតម្លៃបំផុតរបស់ពិភពលោក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងនៅពេលដែលក្រុមហ៊ុនកាហ្វេយក្សកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលបានធ្វើឲ្យរង្គោះរង្គើភាពលេចធ្លោរបស់ខ្លួននៅក្នុងឧស្សាហកម្មនេះ។ តើអ្វីដែលនាំឲ្យ Starbucks ធ្លាក់តំណែងបែបនេះ?

បើតាមគេហ័ទំព័រ Brand Finance យោងតាមទិន្នន័យថ្មីៗនេះ តម្លៃម៉ាក McDonald’s បានកើនឡើង 7% ឈានដល់ 40.5 ពាន់លានដុល្លារ។ ផ្ទុយទៅវិញ Starbucks បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំង 36% ដែលនាំឱ្យតម្លៃម៉ាកយីហោរធ្លាក់ចុះដល់ 38.8 ពាន់លានដុល្លារ។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះត្រូវបានគេសន្មត់ថាដោយសារមានការមិនពេញចិត្តក្នុងចំណោមអតិថិជន Starbucks ដែលតម្លៃទំនិញឡើងខ្ពស់ និងការរង់ចាំយូរ។ លើសពីនេះ ក្រុមហ៊ុនបានប្រឈមមុខនឹងប្រតិកម្មតបតជុំវិញយុទ្ធនាការធ្វើពហិការដែលភ្ជាប់ទៅនឹងគោលជំហររបស់ខ្លួនលើជម្លោះតំបន់ហ្គាហ្សា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកអតិថិជនបន្ថែមទៀត។

បន្ថែមពីនេះបញ្ហារបស់ Starbucks មួយទៀតគឺការមកដល់នៃក្រុមហ៊ុន Luckin Coffee របស់ចិននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ខ្សែសង្វាក់កាហ្វេចិន ដែលឥឡូវធំជាងគេនៅក្នុងប្រទេសចិន គ្រោងនឹងដាក់លក់កាហ្វេមួយកែវ ២ដុល្លារ នៅអាមេរិក ដោយជាការប្រកួតប្រជែងខ្លាំងជាមួយតម្លៃកាហ្វេរបស់ Starbucks ។.png)
ចំពេលមានការលំបាកទាំងនេះ នាយកប្រតិបត្តិថ្មីរបស់ Starbucks លោក Brian Niccol កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើឱ្យម៉ាកយីហោនេះរស់ឡើងវិញ។ Niccol បានគូសបញ្ជាក់អំពីផែនការដើម្បីកែទម្រង់មូលដ្ឋានប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងការដកមុខម៉ឺនុយខ្លះចោល និងកាត់បន្ថយកម្លាំងការងារដោយបញ្ឈប់បុគ្គលិកជាង 1,000 នាក់។ វិធានការទាំងនេះមានគោលបំណងកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញ និងបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់នេះ។ 
នៅពេលដែលការប្រជែងគ្នារវាង McDonald’s និង Starbucks កាន់តែខ្លាំងនោះ ឆ្នាំខាងមុខនឹងមានរឿងដែលដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗនៅក្នុងឧស្សាហកម្មម្ហូបអាហារ fast food និងភេសជ្ជៈពិភពលោកទាំងពីរនេះ។ ខណៈពេលដែល McDonald’s អបអរនឹងការវិលត្រឡប់របស់ខ្លួនមកកាន់ម៉ាកយីហោដែលមានតម្លៃថ្លែនោះ Starbucks ក៏នឹងស្វែងរកវិធីសាស្ត្រទីផ្សារថ្មីៗដើម្បីដណ្តើមមកុដរបស់ខ្លួនមកវិញផងដែរ។










