ប្រទេសចិន ៖ តាមទិន្នន័យបង្ហាញថា ការបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធើរណេតនៅទូទាំងពិភពលោក ស្មើ៩៥% ត្រូវបានបញ្ជូនតាមខ្សែកាបនៅបាតសមុទ្រ ហើយពិភពលោក ចាត់ទុកថា ខ្សែកាបមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើខ្សែកាបខូចខាត ឬកាច់ផ្តាច់ ។ ប៉ុន្តែនាពេលថ្មីៗនេះ ប្រទេសចិនបានបង្ហាញឧបករណ៍ថ្មីអាចកាត់ផ្តាច់ខ្សែកាបនៅបាតសមុទ្រ ក្នុងជម្រៅជាង៤,០០០ម៉ែត្រ ដែលព័ត៌មាននេះធ្វើឱ្យពិភពលោក បារម្ភខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5TTMlEvTz9D7aO5WPHHFrzPyVNXB7LU4fwsBcSnUPZulBYognm3PZnn9GJoyiq9OVCEtxiu8ni-0fR29_RW0IQxbNA4oIfEaCpyoflVed5yHTyFbcCEEFDERObwKrAHCKkbXCpU26xeYR0IjKiGkj6vjNgaRclhnNIpiPQeIwUdVI52q84KNeL3tGrdLh/s1200/image_2025-04-04_10-23-25.png
ការចុះផ្សាយរបស់ South China Morning Post កាលពីចុងខែមីនា ឆ្នាំ២០២៥ បង្ហាញថា ចិនបានអភិវឌ្ឍន៍ឧបករណ៍ថ្មី ដែលធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺឧបករណ៍នេះអាចកាត់ផ្តាច់ខ្សែកាបតភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រ ក្នុងជម្រៅ៤,០០០ម៉ែត្រ ហើយចិននឹងប្រើប្រាស់ឧបករណ៍នេះជាមួយនាវាមុជទឹកម៉ាក Fendouzhe និង Haidou ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYt_NC67g20d5gqcuzAhmXXZ9DujUP4WevBxKZDhXOH3HPJ2tKXlDtbbrdvgDYwaFyx_rG2tpRSwE-pDUgeaTyuN6r4ySBv38TXYcluGtDRj_vVmaijAuBPHLegGlKCH4pDgsEnyOL725oCup59F8poYfluZNbQ7NOHasRZWwAYz6Q0th5uDItKT7H0shy/s1024/image_2025-04-04_10-23-26.png
ឧបករណ៍នេះមានកង់ស្រោបពេជ្រ និងបម្លាស់ទីក្នុងល្បឿន១,៦០០ជុំក្នុង១វិនាទី ។ វាអាចកាត់ផ្តាច់ខ្សែកាបនៅបាតសមុទ្របាន បើទោះជាខ្សែកាបនោះហ៊ុព័ទ្ធដោយដែក ឬកៅស៊ូ ប៉ុន្តែវារំខានដីល្បប់នៅបាតសមុទ្រតិចបំផុត ព្រមទាំងប្រើប្រាស់ម៉ូទ័រថាមពលទាបដើម្បីសន្សំសំចៃធនធានក្នុងនាវាមុជទឹកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjddDFw_JhDKU6Teg5dgm0pWHkT9A6OoEcimZzcDhOYCgCAD_oY8aVJR-RXQ5M8RirgPeZ_nBquCuiaKguHvMBp1XBlzkFNTmZHvrbzxbdydKNNZ1NVtCSvgH0AOouuvgzntGFJMoSh1RQIpvs_dgjmNz1wZawBnS7cNT1w2tSNhRLy8ve90dctK6NfxxGR/s2127/image_2025-04-04_10-23-21.png

ការបង្ហាញឧបករណ៍កាត់ផ្តាច់ខ្សែកាបតភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្ររបស់ចិន បានធ្វើឱ្យពិភពលោកបារម្ភពីការបញ្ជូនទិន្នន័យតាមអ៊ីនធើរណេតរាំងស្ទះ ពីព្រោះខ្សែកាបនៅបាតសមុទ្រពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។ ពិភពលោកនឹងរងផលប៉ះពាល់ខ្លាំង ប្រសិនបើខ្សែកាបខូចខាត ឬត្រូវបានកាត់ផ្តាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRYut2xEgFBu88D4qViDbjDfqj0k-HvU4OgBT0VMngjZjKaLj1rAApGEHkefVFz3BWdWZQHOTIPZ4V934LHkk5HmWAPi27-6ct5E79fPYvSgrK6D4apYyomKfIWbZweWJRxmE68JxrhqYsjMDPzUhUD_EicRyIQGbhm20jVMNw3E_98t7dmpQqS1nDtaW/s1080/image_2025-04-04_10-23-22.png

ប៉ុន្តែអ្នកជំនាញចិនឱ្យដឹងថា ចិនផលិតឧបករណ៍នេះឡើងសម្រាប់ការស្រាវជ្រាវ និងជីកយកធនធានរ៉ែក្នុងមហាសមុទ្រតែប៉ុណ្ណោះ ហើយចិនផ្តោតលើការអភិវឌ្ឍធនធាននៅបាតសមុទ្រ ។ ជំហានដំបូង ឧបករណ៍នេះសម្រាប់ឱ្យពលរដ្ឋចិនប្រើប្រាស់ ដូចជា ៖ ការជីកយករ៉ែក្រោមសមុទ្រ និងជួយសង្គ្រោះ ។ ទោះជាអ្នកជំនាញចិនអះអាងបែបនេះ ប៉ុន្តែវាធ្វើឱ្យប្រទេសនានាបារម្ភពីការប្រើប្រាស់ឧបករណ៍របស់ចិន ដូចជា ៖ តើពិភពលោកនឹងក្លាយទៅជាបែបណា បើចិនផ្លាស់ប្តូរពីពលរដ្ឋប្រើប្រាស់ឧបករណ៍ ទៅជាទុកឱ្យកងទ័ពចិនប្រើប្រាស់ជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpiLq7AFHHmIPvboeWjpfSOFZypDvnkaW-jz2sT06exwFQHQSCKwtE8FQBL7L9tyr1MJzzl_4wi_1P8Bh0V3Pc7_sGEUJlR-tlYQjvxp09kk4pupYiHArNX62L84f9RZJncNyxKBGuQEZ1P7JfK5DsEU2Gf4U8gw428dcd-niCX_zS1x61tXYUB4jObbnE/s1920/image_2025-04-04_10-23-24.png

បើទោះជាបច្ចុប្បន្ន ខ្សែកាបតភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រត្រូវបានការពារសុវត្ថិភាពយ៉ាងរឹងមាំក្តី ប៉ុន្តែការខូចខាតខ្សែកាបនៅបាតសមុទ្របាល់ទិក កាលពីឆ្នាំ២០២២ កាន់តែធ្វើឱ្យពិភពលោកបារម្ភពីការខូចខាតខ្សែកាបខ្លាំងឡើង ។ រីឯព័ត៌មានការបង្ហាញឧបករណ៍ថ្មីរបស់ចិនសម្រាប់កាត់ផ្តាច់ខ្សែកាបបាតសមុទ្រ ធ្វើឱ្យពិភពលោកកាន់តែបារម្ភ ៕