ចំណាយលុយក្នុងការប្រកួតខ្ទង់ពាន់ដុល្លារទៅលើសំលៀកបំពាក់និងចំណាយពេលក្នុងការប្រកួតប៉ុន្តែមិនទទួលបានលទ្ធផលដូចការរំពឹងទុកក្នុងកម្មវិធីប្រកួតបវរកញ្ញា អាណា រ៉ូស ចេញមកបង្ហោះចោទថាកម្មវិធីប្រកួត Miss Supranational Cambodia 2025 មានភាពលម្អៀងយកនាងមកប្រកួតដើម្បីឱ្យតែកម្មវិធីខ្លួនល្បី។ ក្នុងនោះ រ៉ូស ក៏បានចោ.ទកម្មវិធីថាយកតាមខ្សែទាំងសន្ទុះគាំទ្ររបស់នាងមានច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh13z6-K0FxEnNSq-D04fskWiByhp9lOV5eOiNMjZ4XKsSI0QCvQU5xfNiHJlVO7NBQEYvjXGGZfVCiDTcT9_Ydbs5HAiXQG6lhYcXfqEgX9Oniw7t9iT4Nhg2rJD8rlV1XzHdlzf0gZWHcvp5dREkl8mncK13QUcfEa9GBxhaDygxbGRwPkI1trRCfqyrF/s2048/image_2025-04-03_14-10-49.png
ជឿជាក់ថាអ្នកមួយចំនួនជ្រាបមកហើយថាការដាក់ពាក្យប្រកួតបវរកញ្ញាលើកដំបូងរបស់ អាណា រ៉ូស មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអ្នកស្នេហាវិស័យបវរកញ្ញាមានអ្នកខ្លះក៏លើកទឹកចិត្ត ចំណែកមួយផ្នែកទៀតបញ្ចេញមតិឌឺដងដោយសារតែនាងមានរឿងអាស្រូវច្រើនលើជីវិតឯកជន។ ការប្រកួតបវរកញ្ញាដើម្បីជម្នះសម្តីរើសអើងលើខ្លួន រ៉ូស មិនទទួលបានជោគជ័យឡើងខណៈនាងកើតទុក្ខមិនសុខចិត្តចេញមកបង្ហោះមិនពេញចិត្តកម្មវិធីដែលមានភាពលម្អៀងលើនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGvhVOyhb0nRRFC-a8OeC4t0VtpCyviU_JM0PMxmAaeXxuWnouv4AU7BUavyMqLHTpL1WkygOgg5FUfV91soxdVkp_EZ21U5WmyyIGhELtw6E0WCUwaaaDR86BKYI72adMNXtHWbGbsHa-4cMygAHeNozBsLZHFZB6klj9ejmTut46VEqtOZ4YGNtxJSX/s2048/image_2025-04-03_14-10-58.png

ទន្ទឹមនឹងកម្មវិធីប្រកួតមិនទាន់បញ្ចប់ផង រ៉ូស ចេញមកបង្ហោះសារជាបន្តបន្ទាប់នៅយប់ថ្ងៃទី២ មេសា ថា «អស់លុយច្រើនណាស់កហ្មង់សុទ្ធតែ២ ៣រ៉ូបថោកទាប ខំកាត់រ៉ូបអស់រាប់រយអាណាមិនក្តៅ» «ត្រឹមសម្បត្តិបវរកញ្ញាមានអអីអស្ចារ្យជំទាវឧកញ៉ាបានអស្ចារ្យក្តីស្រមៃតែជំទាវឧកញ៉ាខ្លួនឯងមិនដោយសារប្តី»,។ បេក្ខនារី MSC11 បានបង្ហោះទៀតថា «បើដឹងកម្មវិធី…ធ្វើស៊ីតាមខ្សែសាហាវស្បថកម្មវិធីល្បីដោយសារ rose យក view ចុងក្រោយថោក ថោកគ្មានលេខដាក់ សាងអីបាននឹងតិចទៀតដឹងហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7dWDMNH7h9RmKeL0UXipcjrzglRL-GsKNI-Um38U52rdZx33ziP4cl1IuGBpMjmCuJwwBYJvyB7KR7xPx8lgHvFMerZqPV1H-DVUlqxaBVKogXZutvkIVsbUgchgnicrMWUn9FUAiCEjEh-5M8RPVi6MaF8BE93wJrNet54jKg4H3iOrISpYB_Dyzgqq/s2048/image_2025-04-03_14-10-59.png

រ៉ូស ក៏បន្តជាមួយសម្តីខឹងសម្បារជាច្រើនទៀតថា «សំឡេងគាំទ្រខ្ញុំ ហ្វេនគាំទ្រពេញទំហឹងតែឱ្យខ្ញុំធ្លាក់ កម្មពារអត់ចាំជាតិក្រោយ , បវរកញ្ញាមុខដូចខ្មោចឈ្លក់ទឹក កាតឿមុខដូចឈើ គេហៅថាខ្សែ»។ ជាមួយនឹងសំណេរជាច្រើន រ៉ូស ក៏បានចេញមក Live ទាំងយប់ទាំងកម្មវិធីប្រកួតមិនទាន់ចប់ស្រួលបួលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVU3EofYE1od1FBpXlTIEmtnVwBO5ptooRoVA5BAsp9-zYWHm3TORkSdG0R9vTjy52f6Gtl6zxJLoYUIzj2hFOScwxbqhGt9OpvcBE53Jhq0iKrmoMereWg7ZYI3LL4x0iJv2uKCb8xl5YixeH5B0Hmc475Iw9cXktgOEYFXHMk68HDXtD03QSDGIhw4-/s2048/image_2025-04-03_14-10-56.png

ទោះបីជា រ៉ូស ចេញមកបង្ហោះសំណេរកើតក្តីខឹងសម្បារកើតទុក្ខមិនសុខចិត្តចំណាយលុយរាប់ពាន់ក្នុងការប្រកួត មិនបានជាប់ក្នុងកម្មវិធី Miss Supranational Cambodia 2025 និងបានចោទកម្មវិធីយកតាមខ្សែ លម្អៀង ទស្សនិកជនមិនបានឈរខាងនាងនោះទេប៉ុន្តែបានបញ្ចេញមតិរិះគន់តបវិញគួរតែឱ្យនាងមើលសមត្ថភាពខ្លួនឯងសិន។ ក្នុងការប្រកួតកម្មវិធីបវរកញ្ញាលើកដំបូងក្នុងឆាកជីវិតនេះ រ៉ូស ក៏ទទួលបានការបណ្តុះបណ្តាលទៅលើការដើរពីបវរកញ្ញា អ៊ិន លក្ខិណា ផងដែរ។


គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Supranational Cambodia 2025 ម្ចាស់មកុដបានទៅលើ ឈុំ ចាន់ដារ៉ា លំដាប់រងទី១បានទៅលើ ស៊ីដនី ម៉ារិទ្ធ និងលំដាប់រងទី២ គឺបានទៅលើ ហុក សារិតុលា៕