ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពលំបាកជាងគេបំផុតក្នុងចំណោមបណ្ដារប្រទេសនៅអាស៊ាន ខណៈពេលដែលប្រទេសអាស៊ានផ្សេងទៀតកំពុងមានការប្រកួតប្រជែងលើគ្រប់វិស័យ មីយ៉ាន់ម៉ាបែរជាកំពុងដោះស្រាយជាមួយនឹងវិបត្តិធ្ងន់ធ្ងរដែលធ្វើឱ្យក្លាយជាប្រទេសមួយ ដែលមិនមានស្ថិរភាព និងប្រជាជនមានភាពលំបាកខ្លាំងបំផុតនៅក្នុងតំបន់។
ផលប៉ះពាល់ដែលប្រជាជនមីយ៉ាន់ម៉ា កំពុងជួបប្រទះ និងទទួលរង គឺមានទាំងការអន់ថយនៃសេដ្ឋកិច្ច សង្រ្គា..មស៊ីវិល របបដឹកនាំដែលផ្ដាច់ការ ជំងឺរាតត្បាត និងគ្រោះធម្មជាតិផ្សេងៗ។ អស់រយៈពេលជាង៥ឆ្នាំមកហើយ មិនឃើញថាវាមានការធូរស្បើយទាល់តែសោះ។ ទាំងនេះគឺជាបញ្ហា និងវិបត្តិប្រឈមដែលមីយ៉ាន់ម៉ាបានជួបប្រទះចាប់តាំងពីឆ្នាំ ២០២០មក៖
១. កូវីត១៩ ឆ្នាំ២០២០៖ ការរីករាលដាលនៃជំងឺនេះ គឺមានៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ ប៉ុន្តែសម្រាប់ប្រទេសមីយ៉ាន់ម៉ា វិបត្តិកូវិត១៩ បានក្លាយជាចំណុចផ្ដើមដែលធ្វើអោយប្រទេសនេះ បាត់បង់លំនឹងផ្នែកសេដ្ឋកិច្ច ព្រមទាំងបានឆ..ក់យកអាយុជីវិតប្រជាជនអស់ជិត ២ម៉ឺននាក់ផងដែរ។
២. រដ្ឋប្រហារយោធារ ឆ្នាំ២០២១៖ ការផ្ដួលរលំរបបដឹកនាំរបស់លោកស្រី Aung San Suu Kyi និងគណបក្សរបស់គាត់ នៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 ដោយលោក Min Aung Hlaing ។ ការដួលរលំនៃរដ្ឋាភិបាលចាស់នេះ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ ការដួលរលំសេដ្ឋកិច្ច និងសង្គ្រា..មស៊ីវិល។ .jpg)
៣. សង្រ្គា..មស៊ីវិល ៖ ការលេចឡើងនៃសង្រ្គា..មស៊ីវិល បានធ្វើអោយស្ថានភាពសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា កាន់តែដុនដាប។ មុខរបររកស៊ីជាច្រើនត្រូវបានក្ស័យធន់ចាប់តាំងពីកើតមាននូវវិបត្តិកូវីត១៩មក មិនតែប៉ុណ្ណោះបញ្ហានេះ ក៏បណ្ដាលអោយប្រជាជនស៊ីលិលជាង ១៧,០០០នាក់ត្រូវបានស្លា..ប់ និងប្រហែលជាង២លាននាក់ទៀត ត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ព្រោះភូមិជាច្រើនត្រូវបានដុតបំ..ផ្លាញដោយកងយោធារ។

៤. ព្យុះ Cyclone Mocha ឆ្នាំ២០២៣៖ ការវាយប្រហារដោយព្យុះកំ..ណាច Cyclone Mocha បានប៉ះពាល់ទៅដល់ផ្ទះប្រជាជនជិត២០ម៉ឺនផ្ទះ បានសម្លា..ប់មនុស្សអស់ប្រមាណ ៤០០នាក់ និងបាត់ខ្លួនអស់ជាច្រើនទៀត។
.jpg)
៥. គ្រោះទឹកជំនន់ ឆ្នាំ២០២៤៖ ការកើតមាននូវគ្រោះធម្មជាតិបានមកជាបន្ទបន្ទាប់ ដែលគ្រោះទឹកជំនន់នេះបានបង្ករអោយមនុស្សចំនួន ២២៦នាក់បានស្លា..ប់ និងបំ..ផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
.jpg)
៦. គ្រោះរញ្ជួយដី ឆ្នាំ២០២៥៖ គ្រោះធម្មជាតិដ៏រ..ន្ធត់នេះបានធ្វើអោយប្រទេសនេះ កាន់តែធ្លាក់ក្នុងសភាពទ្រុឌទ្រោមខ្លាំង មកទល់បច្ចុប្បន្នតួរលេខនៃអ្នកដែលបានបា.ត់..បង់ជីវិតបានកើនដល់២ពាន់អ្នក ហើយគេសន្និដ្ឋានថាចំនួននេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត៕










