ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាស ពាក់ព័ន្ធនឹងការបង្ហោះវីដែអូលេងTikTokរបស់បុគ្គល ឈ្មោះឈាវ មុន្និន ដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ក្រសួងការពារជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBQhiur21OtTLa7nPdUl-j6FmSnhgsRL8lasbMLKepy9gt1fxI1OyZlJNmOgdbL57Ha-SDCAMqn6zCkPBoXtR7JiAed9govMa8HU3pV3W_Y8X_UVJ1Snjh6EDpQDLFv6Li4ZXqjTphRtfXMPyphNsWOe4QNXphTsOCFnY6jqC3sgPLurxSsDOrYFbCtsMV/s960/photo_2025-04-02_09-35-20.jpg
យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងការពារជាតិ កាលពីវេលាយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានសរសេថា៖ កាលពីថ្មីៗនេះនៅក្នុងបណ្ដាញសង្គមTikTok មានការបង្ហោះវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh_jlMkyyid-2pyLacLngPUZYzAAteB2wYNDh6I2lDdVGCdWeMPFbtOx4AonDbfjOSapTCY2uEtXmxRQyfvdOLAzBUToLcLsagkP60sYg-GPgrRM0I7PRINF3f_FMdAEOs_5u7B7Sc5o-qxNGMLLKaHUvbrkKRCC_X9IS4ca8JwkieSF3K7s9EXG6Tpw6f/s1280/photo_2025-04-02_09-35-20%20(2).jpg
នៅក្នុងសេចក្ដីប្រកាសខាងលើក្រសួងបានបន្តទៀតថា៖ ដើម្បីធានាការអនុវត្តអោយបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាអោយបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងអោយអង្គភាពជំនាញ រៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តិខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មអោយសមស្របនឹងច្បាប់ស្ដីពីលក្ខនិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziu4BYYqaAH-yEMu8MOBVyv7DxbD-L0RKyLp7mq0YLtml5wGyDWP4svGREmCgFV7ekP8cB_WweOe5KMdjgxWANwfGfSXX-x41ox-sekDR8_zytygfvaTh67UPyEK0udQeJGHUEEGadW03hgio6B53-mB5Q0fbaVCh28cXuDNK0CDii183QrGGTsUfsbRJ/s1280/photo_2025-04-02_09-35-21%20(2).jpg

ជុំវិញចំណាត់ការខាងលើរបស់ក្រសួងការពារជាតិ គឺទទួលបានសាទរយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន និងស្នើសុំក្រសួងការពារជាតិ ចាត់វិធានការតឹងរឹងចំពោះអ្នកដែលបានធ្វើអោយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ កិត្តិយស ក្រមសីលធម៌របស់មន្រ្តី និងឧមត្តមភាពរបស់ក្រសួងការពារជាតិ៕