«រមណីយដ្ឋានភ្នំព្រះធាតុ» ដែលស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង គឺជាភ្នំវត្ដព្រះធាតុដែលពលរដ្ឋខ្មែរភាគច្រើន មានជំនឿថាបារមីនៅទីនោះពូកែស័ក្ដិសិទ្ធិ ហើយ ក៏ជាកន្លែងសម្រាកលម្ហែកម្សាន្តដ៏ទាក់ទាញ ដែលអន្ទងចិត្ដភ្ញៀវទេសចរឱ្យមកគយគន់សម្រស់ដ៏ស្រស់ស្អាតនៃផ្ទាំងថ្មធំៗ រួមជាមួយម្លប់ឈើដ៏ត្រជាក់ត្រឈឹងត្រឈៃ គួរជាទីមនោរម្យផងដែរ។

ដើម្បីទៅដល់ទីតាំងនោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមខេត្ដកំពង់ស្ពឺ នៃផ្លូវកៅស៊ូលេខ ១៣៦ ដែលតភ្ជាប់ចំណុចជិតផ្សារឧដុង្គឆ្ពោះទៅអមលាំង នោះអ្នកដំណើរនឹងបានទៅដល់គោលដៅហើយ។ ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាពវាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាល។ ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធ និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តជាលក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ត្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ។
.png)
គួរបញ្ជាក់ដែរថា ទីតាំងវត្តភ្នំព្រះធាតុនេះកើតតាំងពីសម័យបុរាណកាលមកម្ល៉េះ ព្រោះនៅលើភ្នំនេះបានបន្សល់ទុកគ្រឹះប្រាសាទបុរាណមួយ ដែលអាចបញ្ជាក់ថាទីតាំងភ្នំនេះបានកើតនូវសម័យអង្គរ ៤-៥ រយឆ្នាំ គឺតាំងពីសម័យគោកធ្លកមកម្ល៉េះ ។ កាលសម័យនោះគ្មានការគោរពព្រះពុទ្ធសាសនាទេ តែពេលដែលព្រះបាទ (កោណ្ឌញ) កោដាញ់ និងព្រះនាងលីវយី យាងមកគ្រប់គ្រងដែនដី ព្រះអង្គបានចាត់ឱ្យនិមន្តភិក្ខុ ២ អង្គពីប្រទេសឥណ្ឌាដើម្បីផ្សព្វផ្សាយសាសនាព្រះ ពុទ្ឋមុនគេបង្អស់។ ហើយកាលណោះភិក្ខុទាំង ២ អង្គបាននិមន្តតាមសំពៅមកចាប់ទីស្នាក់នៅលើភ្នំព្រះធាតុនេះឯង ដើម្បីផ្សព្វផ្សាយធម៌ព្រះពុទ្ឋមុនគេ៕
Home ព័ត៌មានជាតិ







