ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះនានារបស់ប្រទេសកម្ពុជាយើងហាក់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតម្លៃសមរម្យ ទេសភាពធម្មជាតិស្រស់បំព្រង បូករួមជាមួយអាហារប្រណីតៗ ខ្យល់អាកាសត្រជាក់បរិសុទ្ធ និងទីធ្លារធំទូលាយ។ ជាការពិតណាស់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានកោះធំៗនិងស្រស់ស្អាតជាច្រើនកន្លែង ដូច្នេះហើយតើលោកអ្នកដឹងទេថា កោះណាខ្លះដែលមានទំហំធំជាងគេបំផុត?

១.កោះកុងក្រៅ៖ កោះនេះស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាប់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge4sXU5NUVp20resaEIy8J0lKC0XhwGQ0NQFkmZO2HTumPkWD2OzRg1vi9FDOafyiHmVQ2GIPnG7cv_rdYKYx57lpQmajNMOdVZnQXEFqNQ3CbqyivjVMbmKHiWNtAeXFn-iQX8raqd2QCnTSK8Voh8KWUvo1exR4jT2j0TORSFWD7zY-aJJHVn68FMGIx/s980/image_2025-03-31_13-26-23.png

២.កោះរ៉ុង៖ កោះរ៉ុងគឺជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមនិងស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ហើយត្រូវបានគេស្គាល់ថាជា “កោះឋានសួគ៌”។ វាផ្តល់នូវភាពអស្ចារ្យនៃទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM-xPJoJjPnFjj7vJkokuksFVfyYAdcfN_yOKhmn1_beCUD-ZlmTRRMyLjJBdyemRZDWADBiQtifil4oR7KBDkmapYfvaommHjTntvr4ighq3-geiqDGvorGeHFhd8eI_hBpMq5YsNHEXlES66WmEu-Y7HI6oVAv57cEuRHKpyqKnT5_9Ee2ZZVcHlbGnn/s1280/image_2025-03-31_13-26-24.png
៣.កោះថ្មី៖ កោះថ្មីមានទីតាំងស្ថិតក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ ដែលមានផ្ទៃដី ៤០ គីឡូម៉ែត្រការ៉េ និងមានឆ្នេរ ២៧ គីឡូម៉ែត្រ។ កោះដ៏ស្រស់ស្អាតនេះ គ្របដណ្ដប់ដោយដើមឈរតូចធំរាប់ពាន់ដើម បង្កើតបានជាម្លប់ ក៏ដូចជាទិដ្ឋភាព សោភណ្ឌភាពស្រស់ស្អាតទាក់ភ្នែក ទាក់អារម្មណ៍ និងមានភាពស្ងប់ស្ងាត់បំផុត សម្រាប់ភ្ញៀវទេសចរណាដែលចង់បានភាពស្ងប់សុខក្នុងផ្លូវអារម្មណ៍នោះ “កោះថ្មី” ទំនងជាគោលដៅលំហែដ៏ស័ក្តសមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EB9qwAwM6GnJ3Ocvj-Uh97mToi3_2fh60OHqJaAuIj7GU0ujw7YQe7nRiGRNw_u6Gjb6JGcMHOphrbh9uPvpITtVSJO0dmjyDpCyeuwkB8gmHLK83AMRvnRmQvswUK1-Fue7AfmVYQVbpAGokmFHane1DWxQ6XpsKoq_HIWeTSKKAOcoEnCYRH2lXmtd/s1280/image_2025-03-31_13-26-24%20(2).png

៤.កោះរ៉ុងសន្លឹម៖ កោះរ៉ុងសន្លឹម ជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលកោះនេះមានចំងាយប្រហែល ៤ គីឡូម៉ែត្រពីកោះរ៉ុង។ វាមានទំហំផ្ទៃដី ៥ ពាន់ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១ គីឡូម៉ែត្រ។ កោះរ៉ុងសន្លឹមបានជួយអភិវឌ្ឍជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជាយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZOLSMH-JJdKNkVoHfI0z4NFpcNGcIHOAHdF5TiaLr1bI0VKGIRRAI2CBEzbL2vfU9ZgA33-aTQdQmpXzvYyJzgw1-_6EvH_mIEzf6_kADRYQy2s6B8Q14s2qkj1FcVQibD5Iesh2bgbNSZLwo0IOPF3M3cZa9HUUFZ6BqtzGy09qKFXQKqrFgR3mSEEY/s1280/image_2025-03-31_13-26-25.png
៥.កោះសេះ៖ កោះសេះមានទីតាំងនៅឈូងសមុទ្រថៃ ក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ វាមានចម្ងាយ ១.៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី ដែលកោះនេះមានវិសាលភាពទំហំ ៥០០ ហិចតា ហើយសព្វថ្ងៃពុំទាន់ឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅកំសាន្តនៅទីនោះនៅឡើយទេ។ ប្រសិនបើបងប្អូនមានបំណងចង់ទៅទស្សនាកន្លែងនោះ បងប្អូនអាចទៅកំពង់ផែកោះខ្យងរបស់ខេត្តព្រះសីហនុ រួចស្នើរទូកដែលមានទិសដៅទៅកោះថ្មី ដើម្បីជូនទៅកោះសេះ ព្រោះកោះថ្មីខេត្តព្រះសីហនុមានចម្ងាយជិតកោះសេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-RJGD-adBXWSzxYh3DozjK2FNfbUfbzS91Oe72JnzVC3Al6wAz57PWBtRn-A4HDZokhGX7UaArhFmNK18QNkloizlha73oWEsdEtBEIwldJ55V88x2dMhpqlSWBCRNKjrwi1gpe8O6jJan1NWJyqzWpXBmu5IP71Sp9WRxPvU1QHw7FFxJ7Vv6HdER5Q/s1280/486588773_1077510684420272_3274822783342388032_n.jpg