Home ព័ត៌មានអន្តរជាតិ ដល់កហើយ! ម្ចាស់រថយន្តTesla នាំគ្នាំផ្លាស់ប្ដូរLogo Teslaចេញ ព្រោះខ្លាចក្រុមអ្នកតវ៉ាមកកម្ទេចឡានខ្លួន

ដល់កហើយ! ម្ចាស់រថយន្តTesla នាំគ្នាំផ្លាស់ប្ដូរLogo Teslaចេញ ព្រោះខ្លាចក្រុមអ្នកតវ៉ាមកកម្ទេចឡានខ្លួន

150
0

ជារឿងដ៏ហួសចិត្ត និងអស់សំណើចម្យ៉ាងដែលម្ចាស់រថយន្តTeslaមួយចំនួន បានក្លែងបន្លំឡានរបស់ពួកគេទៅជាឡានរបស់ក្រុមហ៊ុនផ្សេង ដោយពួកគេបានប្ដូរស្លាក Logo របស់ក្រុមTesla ចោល និងដាក់ជំនួសដោយLogo របស់ក្រុមហ៊ុនផ្សេង ដើម្បីបញ្ជៀសឡានរបស់ពួកគេពីការបំផ្លាញរបស់ក្រុមមនុស្សដែលស្អ..ប់លោក Elon Musk។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTt1lXnfFiSEvXV220SHs-RmLECaKNfI0o9jnB14H9qkS0XidcgSrHfKhGySziIH7QaT18vgzt4tMNmKNJFqtOd0mhESXMhGM9V8R7prCGfObs1CUt4QKMgMJKi4lWIMMSGhns17xG1P239-k48B3JU95hpysoXnKx7z4aaBNscySPQFh_rUZ5Y2n0kGXC/s1280/photo_2025-03-27_14-55-04.jpg

មនុស្សម្នារជាច្រើន ជាពិសេសម្ចាស់ឡាន Tesla បានកម្ទេ..ចឡានរបស់ពួកគេចោល ដោយសារតែពួកគេខឹ..ងស.ម្បារនឹងលោក Elon Muskជាខ្លាំង។ ចលនាតវ៉ា បានចាប់ពីថ្ងែទី០៧ ខែមីនា ឆ្នាំ២០២៥ រហូតមក ដោយពួកគេទាមទារអោយលោកElon Mus ឈប់ពាក់ព័ន្ធនឹងរឿងនយោបាយតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7M-cytTye5nIJ5d0pXc9VEv0Viadeh6snl7er0Imkkuo6s5YjGYoz2sc-ot3AOngVxHklqxdrV4pOhtZUYzZ_uFU3Ty-ZFDgSI1XCuO7fD6BT3SJhgopK9LTKfoPLyty5hYN_2ffmmO8u_C4p5FF0cArHfk_JJzmYmqnh22ganXUByzTi9ZW2n376m23e/s1400/image_2025-03-28_10-42-54.png

គួរជម្រាបផងដែរថា ការតវ៉ា និងការបំផ្លិ..ចបំ..ផ្លាញ បានរីករាលដាលពាសពេញសហរដ្ឋអាមេរិកចាប់តាំងពីលោក Elon Musk ចូលបម្រើការងានៅក្រសួងរបស់អាមេរិក និងធ្វើការជាមួយលោកប្រធានាធិបតី លោក Donald Trump។ ក្នុងនោះពាក្យស្លោក “កុំទិញ Tesla” ត្រូវបានគេប្រើស្រែកហ៊ោកញ្ជ្រៀវនៅតាមទីកន្លែងសាធារណៈនានា ដូចជាទីក្រុងBerlin និង Wales ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMW5NZy8xnsW02DvCRX7DSPVi3LV92hc9NJ3wouVAPVtkA8NSJvBKNRA8UOjL1RsykqHTPt8BsYx8wDXF_xjjzGGEKKKA0ilkghNArjmiMy9zmsBvPGhHc_GTq6EFWs1fRHWo7OpQpCs-wMAATWttCAcCQKganHfCGXcHbGnIZiM4AwYqO9Cgw6p9xxuxT/s1170/image_2025-03-28_10-42-54%20(2).png
ដោយឡែក មានម្ចាស់រថយន្តTesla ជាច្រើនផ្សេងទៀត មិនបានចូលរួមក្នុងសកម្មភាពខាងលើនោះទេ ប៉ុន្តែពួកគេក៏មិនពេញចិត្តនឹងសកម្មភាពរបស់លោក Elon Musk ដូចគ្នា ដូច្នេះពួកគេ បានជ្រើសរើសវិធីក្នុងការប្ដូស្លាកសញ្ញា Logo Teslaចេញដោយដាក់ជា Logo រឺអក្សរតំណាងរថយន្តម៉ាកផ្សេងទៅវិញ។ ការធ្វើបែបនេះទី១ គឺក្នុងគោលបំណងបញ្ជៀសឡានរបស់ពួកគេពីការវាយប្រហារ ទី២ គឺដោយសារពួកគេស្អប់Elon Musk ទើបធ្វើបែបនេះដើម្បីបញ្ជាក់ថា ពួកគេមិនចង់ជាប់ពាក់ព័ន្ធនឹងTesla រឺ Elon Muskទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUsyoj4eLHXsxsmWTw12RktAsBtkmIAQHjQMg5Si9m-KCjxua4smVkuK6tEqE0XeTOc5jSUzc-uTM3-ziu9-qlykWthyphenhyphengWcmAxGuMLPJSRlGiT8RLWa0xtGFqn3Dlt0M-ZtHBth5Nxsss2XPEqir0RgmM2TvnH1B08hecPnfH8ia1y8-h8ZetWJ6QzEXa4/s640/photo_2025-03-27_14-55-05%20(2).jpg

ម្ចាស់រថយន្តTesla មួយចំនួនបានប្ដូររថយន្តរបស់ពួកគេទៅជា Audi Toyotaរឺ Mazdaជាដើម ប៉ុន្តែវាក្លាយជារឿងដែលគួរអោយអស់សំណើច ព្រោះរថយន្តរបស់Tesla វាមានរូបរាងខុសឆ្ងាយពីម៉ាករថយន្ត ដែលម្ចាស់ពួកវាបានព្យាយាមបន្លំនោះ ហើយអ្នកខ្លះថែមបិតStickerជាអក្សរថា “ខ្ញុំបានទិញឡាននេះ មុនពេលដែលខ្ញុំដឹងថាElon Muskឆ្កួ..ត” ដើម្បីជាការបញ្ជាក់ថា ពួកគេមិនបានគាំទ្រTeslaបន្តទៀតទេ ប៉ុន្តែពួកគេគ្មានជម្រើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvnoS2zqOvbfvE9A0NUCsRBOPV9060so6Swr_I4t-yI3yaJmW6taEKdsgq0OTL86ICPmNXQJZRokO1vXYRFed3SCAtqoNSFkiSFixasd_WfZYJh-NOiHfFn799wyde-YfX2ABgJhKz9MEqyosAVlkR6At9BJXqAZVs3h3dQk7bjx4PVosDBMmEqnAVZ75/s640/photo_2025-03-27_14-55-05.jpg
យោងតាមការចុះផ្សាយរបស់ Yahoo News នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ មហាសេដ្ឋី Elon Musk មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះកម្រិតនៃការស្អ..ប់របស់ប្រជាជនមកលើក្រុមហ៊ុន Tesla និងការបំផ្លិ..ចបំ..ផ្លាញដែលបានកើតឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCBpjYP-4yr1EsU22Z5IMJzVOyz3ithAqewVnG3Ev0CKZStS6XnKQNeV4JZBqi2e5CEQ11wkmZvQLnpUFlCiAjz75ObKATolcDtJ6EK5kURzLEASX32-6ijwo1BZag2oJeSlllKJAyD7Yv1DeDxEMETWSFrkqzB5uzYeBM9i6nviar1f0TRT3QaLjljbsb/s645/photo_2025-03-27_14-55-06.jpg

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Elon Musk បានលើកឡើងយ៉ាងដូច្នេះថា៖ «វាពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំដែលបានឃើញកម្រិតនៃការស្អ..ប់ និងអំពើហឹ..ង្សាពីអ្នកប្រកាន់នយោបាយឆ្វេងនិយមជ្រុល។ ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនសន្តិភាព យើងមិនដែលធ្វើអ្វីដែលបង្កគ្រោះ..ថ្នា.ក់នោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh58gj-9r2eWrAETICB2V-qlQaENKPRpOO66O3tsZsm3nH59MQXl1ppT8rHffV0bayYhLzQPMWega5gIAP8LQO1L0b2O6DgfvXsYG2XVoddmfxvDPj9KVmr5njy9rNXLUKkG0e-Y2fShDNgy5WEY9XYaSu6zi0KPmb1nhl6QVjVnpPRk7p8OwoJRFLvA45j/s1280/photo_2025-03-27_14-55-07.jpg

គួរជម្រាបថា ចលនាតវ៉ា “Tesla Takedown” បានកើតឡើងដំបូងនៅលើបណ្តាញ Bluesky ដែលជាគូប្រកួតប្រជែងនៃវេទិកា X របស់ Elon Musk ដោយបានអំពាវនាវឲ្យម្ចាស់រថយន្ត Tesla លក់រថយន្ត និងភាគហ៊ុនរបស់ពួកគេ ក្នុងយុទ្ធនាការណ៍ “បញ្ឈប់ Musk ឥឡូវនេះ”។ គេហទំព័រនេះ បានរាយបញ្ជីបាតុកម្មសាធារណៈរាប់សិបនៅឯបន្ទប់តាំងបង្ហាញ Tesla ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕