តារាសម្ដែងកូរ៉េ Kim Soo Hyun បានលុបចោលក្នុងកម្មវិធីជួបជុំអ្នកគាំទ្រមួយនៅតៃវ៉ាន់ ក្រោយពីរឿងអាស្រូវរបស់លោកពោរពេញដោយភាពចម្រូងចម្រាស។ ទន្ទឹមនឹងការលុបចោលក្រោមមូលហេតុការកែសម្រួលកាលវិភាគរបស់ Kim Soo Hyun ដែលមិនអាចបង្ហាញមុខជាសាធារណៈបាន ក៏ធ្លាយរឿងថ្មីៗបន្ថែមពី Kim Sae Ron មានអតីតមិត្តប្រុសនិងប្តីរបស់នាងចេញមកនិយាយបកស្រាយជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRildvrH188OEQyB-qhEDvlZFxju3U0pFlqHm1ESdxWE0DqOyZk8xODPetDfZFHEciREVZgCHqj445ansS-hjFu1qOJkdjjizgyaLzjQ_WTQ1Cmrvmkw1M6Rs8ktADS247cj3vOtKABujJRUxMrMpezFVPBieUPx8G07jcA9adF8D3CZRz3Kqac045RFI/s961/image_2025-03-15_16-05-11%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៥ ខែមីនា អ្នករៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់ Kim Soo Hyun នៅតៃវ៉ាន់ បាននិយាយថា ដោយសារតែ ការកែសម្រួលកាលវិភាគតារាសម្តែង Kim Soo Hyun មិនអាចទៅតៃវ៉ាន់ នៅថ្ងៃទី ៣០ ខែមីនាតាមការគ្រោងទុកនោះទេ។ អ្នករៀបចំបានប្រកាសពីគម្រោងសងប្រាក់សំបុត្រសម្រាប់ទស្សនិកជនវិញផងដែរ។ កម្មវិធីនេះមានរយៈពេលប្រហែល ៤០ នាទី។ អ្នកខាងក្នុងឧស្សាហកម្មបានប៉ាន់ប្រមាណថាការលុបចោលព្រឹត្តិការណ៍នេះអាចបណ្តាលឱ្យមានការផាកពិន័យប្រហែល ១.៣ ពាន់លានវ៉ុន ប្រហែលនឹងជិត៨៩ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZrrlRExe_IdWNMZdSR6xHqoDdXd-J5mg5AYvb45FyhdW424QVyvkQZ9I8OmPOouVYgT0oEZI7FLhxCrGS57kRrZMBHxMmKYVZKnoCni6JNv9efbGRKDG1nz2ZqxisTvNiSlGLCp-PHeV73eaKjsVzmpLsBQ4j_ClvTFK-zxgJTMUYrXqxsWCc8YKNdwz/s980/image_2025-03-15_16-05-11.png

Kim Soo Hyun មិនបានបង្ហាញខ្លួនជាសាធារណៈតាំងពីដើមខែមីនា នៅពេលដែលគណនី YouTube របស់ Garo Sero បានដកស្រង់សាច់ញាតិរបស់តារាសម្តែង Kim Sae Ron ដោយចោទប្រកាន់ថាតារាសម្តែងរូបនេះបានណាត់ជួប Sae Ron នៅពេលនាងមិនទាន់គ្រប់អាយុ។ យោងតាមគ្រួសាររបស់ Kim Sae Ron បានឱ្យដឹងថា Kim Soo Hyun ជាមនុស្សគ្មានបេះដូង និងមិនចេះដឹងគុណ ដោយទាមទារបំណុលពី Sae Ron រុញនាងរហូតដល់ស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZIamxIeNX-Mqylm6rZs0WnR1Vf0zyy1VGeo1yJwM82GiBvFJw-YZskDNAFSIPSb9tprVGzNJA8OSQGGUzanVc44mteHN8DWRKTiqI41ZL3ApAi_D9fDMK8VF14VNPPihsdFdOMHrpPeaWIInKBmU0j7x6gLoKUWSwRBV6wolE9nm4hOeN1EsisP4BlaB/s1608/image_2025-03-15_16-05-12.png

ក្រោយមក Kim Soo Hyun បានសារភាពថាមានទំនាក់ទំនងជាមួយនឹង Sae Ron ប៉ុន្តែបាននិយាយថាគឺនៅពេលនាងពេញវ័យ ។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Soo Hyun ធ្លាប់បានសងបំណុល Kim Sae Ron រួចហើយ គ្មានផ្លូវដែលក្រុមហ៊ុនទារលុយនាងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghJC92s5XwKafAZVBRQUW5M8H7iF4s_tKekGen7dGWeCLyGo9OdKn-yh0uPEojMy2mr-zgSi4_1mxD-fK5fEMA-jGAljdi2XLITbnImma-U5azc_PCgKTO9xkwzBUWJB6rJqbZstyvH5m5Q51-NoHUwd1u2iNtKEpjtg_VhROZJN3hXct4sFfn50JB3-Qe/s1066/image_2025-03-15_16-05-12%20(2).png

ក្នុងរយៈពេលកន្លះខែកន្លងមកនេះ ភាពចម្រូងចម្រាសរវាងភាគីទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអាស៊ី។ ហេតុការណ៍កាន់តែមានភាពរង្គោះរង្គើនៅពេលដែលមនុស្សមួយចំនួនទម្លាយពីជីវិតឯកជនរបស់តារាសម្តែង Kim Sae Ron កាលពីថ្ងៃទី ២៥ ខែមីនា Garo Sero បាននិយាយថា Kim Sae Ron បានចុះឈ្មោះអាពាហ៍ពិពាហ៍របស់នាងនៅសហរដ្ឋអាម៉េរិកជាមួយបុរសម្នាក់ឈ្មោះ Lee ដោយមិនបានប្រាប់ក្រុមគ្រួសាររបស់ខ្លួនឡើយ។ ក្នុងអំឡុងពេល Live របស់ Garo Sero លោក Lee ក៏បានសារភាពថានឹងរៀបការភ្លាមៗជាមួយ Sae Ron បន្ទាប់ពីបានជួបគ្នាពីរបីដង ប៉ុន្តែបានបដិសេធការចោទប្រកាន់ថាធ្លាប់បំពានលើ Kim Sae Ron ហើយនាងមានផ្ទៃពោះទម្លាក់កូនចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfSe6lRzWWEHDZcy6HDM1_CImLWLHLN4mkzOHbwPsTsluHoE5-BZZQwuF1l5LK0alVtVLUC1X_yxkB-xSybVd2ZDFv4gcW5H_AytBAvbBTv-EZlwJiwzHQpzqM2DfUNN7-3DRTJd2GGHtouD8i6514vfAwwDxbMOO7Y9SiXPVBki43VuFc-CoppOViZwO/s1350/image_2025-03-22_08-25-36%20(3).png

ជាមួយគ្នានេះដែរ ក៏ធ្លាយរឿងអតីតមិត្តប្រុសរបស់ Kim Sae Ron បានទម្លាយថា នៅចុងបញ្ចប់នៃជីវិត តារាស្រីរូបនេះមានជំងឺផ្លូវចិត្ត មានគំនិតចង់ធ្វើអត្តឃាតជាច្រើនដង និងត្រូវបានផ្តល់ការថែទាំសង្គ្រោះទាន់ពេល។ អតីតមិត្តប្រុសរបស់ Kim Sae Ron ដែលដាក់នាមថា K បានចោទប្រកាន់ឪពុកម្តាយរបស់ Sae Ron ថាមិនយកចិត្តទុកដាក់ចំពោះកូនស្រីរបស់ពួកគេដោយធ្វេសប្រហែសសូម្បីតែពេលនាងឈឺនិងសម្រាកនៅមន្ទីរពេទ្យ។ សាច់ញាតិរបស់ Sae Ron បាននិយាយថា K គ្រាន់តែណាត់ជួបតារាសម្ដែងមួយរយៈខ្លីប៉ុណ្ណោះ ពាក្យសម្ដីរបស់ K មិនគួរឱ្យទុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJh0l3CzhneWbG75a4wFtJ2B2SRrLQvkLVDIQNP-5a9bMUIoSOOlA8FKqWOvJ1fN6BwR7ACQXkZgBsVgA-kQY835PuxlgoM7SweUU35re5gb4Rw-cwLn6NVamc3Q1vksMTeUuP3IUq-w2T0js0Vck7z3l4Ok_QmXli_W6IUJfjaILI26vlug8kkHNfLrxn/s1200/image_2025-03-22_08-25-36%20(2).png

ចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើង Kim Soo Hyun បានបាត់បង់កិច្ចសន្យាផ្សាយពាណិជ្ជកម្មចំនួន ៦។ លោកក៏ត្រូវបានកាត់ចេញពីកម្មវិធីទូរទស្សន៍ Good Day របស់ G Dragon ផងដែរ។ នៅថ្ងៃទី១៤ ខែមីនា ក្រុមហ៊ុនគ្រប់គ្រងបាននិយាយថាតារាសម្តែង Kim Soo Hyun កំពុងប្រឈមនឹងសម្ពាធនិងធ្លាក់ចូលទៅក្នុងស្ថានភាពនៃ «ភាពចលាចលធ្ងន់ធ្ងរ»៕