កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិនដែលសង្រ្គាមអ្នកគាំទ្ររវាងតារាប្រុស Dylan Wang និងអ្នកគាំទ្រ Esther Yu បានប្រែក្លាយទៅជាសមរភូមិផ្លូវច្បាប់។ ថ្មីៗនេះ ស្ទូឌីយ៉ូរបស់ Dylan Wang បានប្រកាសថា ពួកគេបានប្តឹងអ្នកប្រឆាំងមួយចំនួន។ ចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ស្តុតាងត្រូវបានប្រមូលប្រឆាំងនឹងអង្គភាពដែលរំលោភបំពានថ្មីចំនួន ១៤ហើយក្នុងនោះក៏មានអ្នកគាំទ្រធំរបស់ Esther Yu។

អ្នកនិយមលេងអ៊ីនធឺណិតបានសង្កេតឃើញថាបញ្ជីដែលស្ទូឌីយ៉ូរបស់ Dylan Wang បានប្តឹងនេះមានអ្នកគាំទ្រមួយចំនួនជាហ្វេនរបស់ Esther Yu រួមទាំងគណនីអ្នកគាំទ្រដែលគេស្គាល់ផងដែរ។ បុគ្គលទាំងនេះត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយការនិយាយបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹង Dylan Wang យាយីគ្រួសាររបស់លោក និងចូលរួមក្នុងការគំរាមកំហែងតាមអ៊ីនធឺណិត។

ខណៈពេលដែល ពួកគេបាននាំឱ្យមានការកើនឡើងនៃប្រជាប្រិយភាពរបស់ពួកគេជា «DiXin Gravity (棣欣引力)» ភាពតានតឹងរវាងអ្នកគាំទ្រទោលរបស់ពួកគេបានកើនឡើងជាលំដាប់។ តារាទាំងពីរក៏ឈប់ទាក់ទងគ្នាជាសាធារណៈ ពេលពួកគេបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាពីមុន។ ជាក់ស្តែង ជម្លោះរវាងអ្នកគាំទ្ររបស់ពួកគេអាចត្រូវបានគេតាមដានរហូតដល់ឆ្នាំ ២០២២ នៅពេលដែល Dylan Wang និង Esther Yu បានសម្តែងក្នុងរឿង «Love Between Fairy and Devil» ។
ភាគីតារាស្រីរូបនេះត្រូវបានគេរិះគន់ថាបានឱ្យនាងរួមគ្នាសម្តែងភាពត្រជាក់ក្នុងអំឡុងពេលការផ្សាយផ្ទាល់ពិសេសមួយ ហើយចោទថាបានទទួលតំណែងក្នុងកម្មវិធីមួយចំនួន។ ទន្ទឹមនឹងនេះ អ្នកគាំទ្ររបស់ Esther Yu បានចោទប្រកាន់ Dylan Wang ថាទទួលបានផលប្រយោជន៍ពីប្រជាប្រិយភាពរបស់តារារបស់ពួកគេ ដោយមិនមានការតបស្នង។ ចំណាត់ការដើម្បីចាត់វិធានការផ្លូវច្បាប់ជាដំណាក់កាលថ្មីមួយក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។

អ្នកគាំទ្ររបស់ Dylan Wang បានអះអាងថា វាដល់ពេលហើយដែលតារាសម្តែងរូបនេះបានស៊ូទ្រាំអស់រយៈពេលជាយូរ បើទោះបីជាមានការប្រឆាំងផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីជីវិតផ្ទាល់ខ្លួន និងអាជីពរបស់លោក ជាពិសេសក្នុងអំឡុងពេលផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួនគឺ «Guardians of the Dafeng»។ វាមិនមែនជាលើកទីមួយទេដែលរឿងនេះកើតឡើង។
កាលពីមុន ភាគីរបស់ Esther Yu ត្រូវបានគេរាយការណ៍ថាក៏បានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកគាំទ្រ Dylan Wang មួយចំនួនផងដែរ ដោយបង្វែរពួកគេពីក្រុម ដែលស្រលាញ់បំផុត ទៅជាអ្នកគាំទ្រដែលមានសង្គ្រាមដ៏ខ្លាំងក្លានៅក្នុងប្រវត្តិសាស្ត្រ នៃឧស្សាហកម្មចិន៕











