Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជារថយន្តអគ្គិសនីមានប្រជាប្រិយភាពខ្លាំងម្លេះ?

ហេតុអ្វីបានជារថយន្តអគ្គិសនីមានប្រជាប្រិយភាពខ្លាំងម្លេះ?

67
0

បច្ចុប្បន្ននេះរថយន្តអគ្គិសនីគឺមានការពេញនិយមខ្លាំងណាស់ ដោយសារវាមិនប៉ះពាល់ដល់បរិស្ថាន ដូចជារថយន្តប្រើឥន្ធនៈឡើយ ហើយវាក៏ចំណាយតិចលើការបញ្ចូលថាមពលថ្មជាងការចាក់ប្រេងឥន្ធនៈផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKkPl_wULleZn29ZMqm-IKj91A2OwNEj7azNNooGDg_Eswa6szVuu9ixIwsLuKqqhqJPesl9-NqrF6Zzqh6Dnq16FNTFNLhnFWc3ETOMzO-4dHx2H3otrfFO1r1iT2tBK9Wy65tGtpZGATgt7-HwOKJwoJTyAyihDUP-iUvjC8xlwHn_lp9ui0uLsf-FKq/s1000/image_2025-03-26_10-02-39.pngក្រៅពីអត្ថប្រយោជន៍ទាំងនេះ រថយន្តអគ្គិសនីក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរដូចជា៖

    ១.ជួយដល់បរិស្ថានលើភពផែនដី៖ រថយន្តអគ្គិសនីជារថយន្តមួយប្រភេទ ដែលមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ ព្រោះថាវាមិនមានបញ្ចេញជាផ្សែងពុលផ្សេងៗ មកកាន់បរិយាសកាសឡើយ។ ហេតុនេះហើយទើបរថយន្តអគ្គិសនីកាន់តែរីកដុះដាលឡើង ដោយវានឹងជួយកាត់បន្ថយខ្យល់មិនល្អចេញពីផែនដីយើងបានមួយផ្នែកធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGBRSGixrwUVChspbbxghFbUjSKBH73tlCS359X5QXroSjBluiuq93ek_jXR7A6nHkQQwbvfUE6hOKazwSkwU5f3BblQynYyb8Xd2OO8Vj-gXtMPpzRVIx5Lbj1F62mWRFQu-wkA6RNOdTE3x7m7nQk5gYeFJBES6o3mkiXt5gzUfZFz3TV9WQtvyldj0_/s717/image_2025-03-26_10-02-37%20(2).png

    ២.ល្អសម្រាប់ការបើកបរ៖ រថយន្តអគ្គិសនីសព្វថ្ងៃនេះត្រូវបានក្រុមហ៊ុនផលិតយកចិត្តទុកដាក់ខ្ពស់មែនទែន ជាក់ស្ដែងដូចជារថយន្តអគ្គិសនីរបស់ Tesla និង Porsche ជាដើម ដោយគេអាចផលិតវាឱ្យមានល្បឿនស្ទុះឡើងបានរហ័សជាងរថយន្តប្រើឥន្ធនៈធម្មតាទៅទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ រថយន្តអគ្គិសនីក៏ត្រូវបានគេរកឃើញថា មានលំនឹងល្អជាងរថយន្តទូទៅ ដោយសារតែវាមានផ្ទុកថ្មជាច្រើននៅផ្ទៃបាតខាងក្រោមរថយន្ត ដូច្នេះវាមិនត្រឹមតែជួយឱ្យរថយន្តនឹងល្អទេ តែវាក៏ជួយឱ្យការបើកបរមានផាសុខភាព ព្រមទាំងមានសុវត្ថិភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyITgCBnGcOJJlWc_icLu7jfY5Epda3cZuYr3guyrUMi7fsON5enTs5mfJde9NFBXJHC9MeRyFqBgGtG84Gvz2_XfgBNToydGmxY_EIWLO1e9gY_swq8Tb8Q5u1yD5EaHy5MIBECFAo8G_YPYR8EiOmeZlAAw4HMmBO7Vr0d_IkIity87Ojl-E55FPW16w/s800/image_2025-03-26_10-02-37.png

    ៣.ចំណាយតិច៖ ប្រាកដណាស់ថា អគ្គិសនីគឺចំណាយតិចជាងការប្រើប្រាស់ប្រេងឥន្ធនៈ ហើយអគ្គិសនីក៏មានតម្លៃថេរល្អជាងប្រេងឥន្ធនៈដែរ ដែលនេះជាចំណុចទូទៅមួយហើយសម្រាប់រថយន្តអគ្គិសនី។ ប៉ុន្តែអ្វីដែលសំខាន់ទាក់ទងនឹងចំណាយតិចទៀតនោះ គឺថាការថែទាំ និងការជួសជុលតែម្ដង ព្រោះគ្រឿងក្នុងរបស់រថយន្តអគ្គិសនី មានមិនច្រើនដូចរថយន្តប្រើឥន្ធនៈនោះទេ ដូច្នេះចំណុចដែលអាចខូច និងត្រូវផ្លាស់ប្តូរចេញ គឺមានតិចបំផុត ឧទាហរណ៍ជាក់ស្ដែងដូចជាទៅលើប្រេងម៉ាស៊ីនជាដើម ដោយរថយន្តឥន្ធនៈធម្មតា ត្រូវការផ្លាស់ប្តូរជាប្រចាំ ខណៈរថយន្តអគ្គិសនី មិនត្រូវការប្រេងម៉ាស៊ីននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwfUBreRng_eDzarg067dJZQ_2Gg6Ilwt64FwjrmHOVrjg8ch9nCuR7gK8UFwNwgKDBYhWgCsmxQ-Z8fGkOl5X-KPF9SVOjMjYcr57PgR5-N71q3YQ9keILTVTY7GXPZ8hf6HTvscwdcPLq5oln-bav4PnMSBtI6OY6mWzS7z0se7vN-Y86f-c1wWh87K4/s2000/image_2025-03-26_10-02-38.png

    ៤.គ្មានសម្លេងរំខាន៖ រថយន្តអគ្គិសនីមិនមានម៉ាស៊ីនទេ ដូច្នេះវាមិនមានសម្លេងរំខានចេញមកឡើយ ជាក់ស្ដែងទោះជាកំពុងបើកបរក៏ដោយ សម្លេងម៉ូទ័ររបស់វាគឺបញ្ចេញមកស្ងាត់ល្អបំផុត មិនដល់ថ្នាក់រំខានដូចរថយន្តប្រើឥន្ធនៈនោះទេ។ ក្រៅពីនេះ រថយន្តអគ្គិសនីនៅមានចំណុចពិសេសមួយចំនួនទៀត ជាក់ស្ដែងសម្រាប់ទីផ្សារធំៗដូចជាសហដ្ឋអាមេរិកជាដើមនោះ ទីផ្សារនៃការលក់រថយន្តអគ្គិសនីមួយទឹកៗ គឺទទួលបានតម្លៃខ្ពស់ជាង បើធៀបនឹងទីផ្សារតម្លៃរថយន្តប្រើឥន្ធនៈមួយទឹកៗដូចគ្នា ដូច្នេះមានន័យថា អ្នកដែលទិញរថយន្តអគ្គិសនីហើយចង់លក់វិញ គេអាចនឹងទទួលបានតម្លៃល្អជាង៕