ល្បែងប្រជាប្រិយខ្មែរ គឺមានច្រើនអនេក តាមពិតយើងចង់លេងនៅពេលណាក៏បានដែរ ប៉ុន្តែជាទូទៅគេជ្រើសរើសលេងនៅរដូវដែលមានបុណ្យទាន ជាពិសេសរដូវកាលបុណ្យចូលឆ្នាំថ្នីប្រពៃណីខ្មែរ ព្រោះនឹងមានមនុស្សច្រើនចូលរួមលេង ហើយនិងកាន់តែមានភាពអ៊ូអរ។ ដោយឡែកកូនខ្មែរភាគច្រើនច្បាស់ជាធ្លាប់បានលេងល្បែងទាំងនោះពីមុនមកហើយ វាមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយមកអោយអ្នកលេងប៉ុណ្ណោះទេ ប៉ុន្តែល្បែងទាំងនោះក៏មានបង្កប់នូវអត្ថ័យអប់រំផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGaAh4wBTICiJYKGnFjOMCyNaqBN3dIAyyixl5SIBck4Wa0fMpZIUXNUD06IYYjz6MXeqn-WujCcB4hdB6o40Uae2iT0QqZvJpyGw06DQRJJA4VfqHJW7OyI4NtThkiSK8Kk8qRgb7u0kIZikQVuQj_lw5cTtLZ1_iFr1P0-8LEeMGEBiZ6gEDf-8rAw80/s1280/image_2025-03-26_09-48-27.png

ដូច្នេះហើយថ្ងៃនេះ យើងនឹងលើកយកល្បែងប្រជាប្រិយចំនួន៥ និងអត្ថន័យដែលដូនតា រឺអ្នកបង្កើតល្បែងនេះចង់បង្ហាញទៅកាន់អ្នកលេង ដោយដកស្រង់សង្ខេបចេញពីសៀវភៅ “ល្បែងប្រជាប្រិយខ្មែរ”។

១. ល្បែងលាក់កន្សែង៖ ល្បែងនេះមានភាពងាយយល់ក្នុងការលេងណាស់ ចំពោះអត្ថន័យវិញ ល្បែងប្រជាប្រិយមួយនេះ គឺបង្រៀនយើងឲ្យមានស្មារតីរឹងប៉ឹង អោយមានទម្លាប់ប្រុងស្មារតីជានិច្ច ពិសេសអោយមានភាពរហ័សរហួន តាមទាន់ស្ថានការណ៍ជានិច្ច បើមិនដូចនោះទេ អ្នកនឹងត្រូវរត់ដេញចាប់គេឥតបានសម្រាកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEA61F3X2OlfuV8SBK8oxLukM5BEQ9M_D8yw8Onsvn7UDdApx8MWJzReSt-87FcM-j0zE6tT3g562JozlGw6QQnpCJwkcq4Hl8lghj_AVNoxo2IqbyNsTciP1PSdBTztxq0sEEzhfoOB9uIUufc0kyKD1O48EGa9OmWxJ178XQWO-sWX29ujPn8-D-O18K/s1280/photo_2025-03-25_14-41-00.jpg

២. ល្បែងចាប់កូនខ្លែង ៖ អត្ថន័យនៃការលេងចាប់កូនខ្លែងនេះ សម្រាប់អ្នកធ្វើជាកូនខ្លែង គឺគេបង្រៀនអោយយើងចេះ ត្រិះរិះអោយបានល្អិតល្អន់ ថាគួររើសបុគ្គលណាមកធ្វើជា “មេ” ដើម្បីអាចការពារយើងបាន។ ចំណែកអ្នកដែលដើរតួ “មេ” គេបង្រៀនអោយមនុស្សនោះ ចេះប្រុងប្រយ័ត្នក្នុងការ មានភាពឈ្លាសវៃ ចេះការពារខ្លួនផង និងក្រុមគ្រួសារផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjmd356c3waZ0wjIDslmxFEKtgi1yAzzyo01iq2LHjnKETXad5UyA0MYXmPXC7nRi0nJYU1M6fERPxAbyPB1ZcT2v3b8s61yfKXY7SncUc01Hx_idaN4I5p949nba2mc1cTKut-u-mxcJgwmp1qdjcYMuIUjorUkO4cg89EybGTElffw79ZNdUW6jOG1pG/s1080/photo_2025-03-25_14-41-17.jpg

៣. ល្បែងបោះអង្គញ់៖ អត្ថន័យរបស់វា គឺចង់បង្រៀនមនុស្សឱ្យចេះផ្ចង់សារតី ក្នុងការសម្រេចអ្វីមួយរួមគ្នា ព្រោះការបោះអង្គញ់ គឺជាការប្រកួតរវាងមនុស្ស២ក្រុម។ ដូចនេះអ្នក និងសមាជិកក្រុមរបស់អ្នក ត្រូវព្យាយាមបោះអង្គញ់យ៉ាងណាអោយត្រូវ “កើយ” ដែលគេដាំ តាមការកំណត់ ព្រោះមិនត្រូវទេ នោះទាំងអស់គ្នា នឹងជាំជង្គង់ដោយការជួសពីម្ខាងទៀតមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW9sdE24QjgAdwkWmgIlJ3boMpdlEIpcY4TVSWoC3d_TQpP7duY0ZQtkSfW62bX0ow03ZUMzWnBujAQ7-xQtwoYZ4-QJQVwOr7DnaWizM0vA7G4fX6isb51lw94IKwQ_4qgTUaVxZrFuH20lGphzf9p8O3TIBvG4yXpttuieHo5DS-F7iFB_cswSgTbjUo/s1280/photo_2025-03-25_14-41-31.jpg

៤. ស្វាដណ្តើមស្លឹកឈើ៖ បង្រៀនមនុស្សអោយស្វាហាប់ មានភាពវាងវៃ និងកុំភ្លេចខ្លួនអោយសោះ។ ព្រោះការដណ្ដើមស្លឹកឈើពីម្ខាងទៀតបានហើយ មិនប្រាកដថាអ្នកឈ្នះនោះទេ ប្រសិនបើយើងរត់មិនទាន់ដល់ទីទេ ស្រាប់តែភាគីក្រុមទៀតមកប៉ះយើង នោះយើងនឹងត្រូវចាញ់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg08vTPQ0by2cM6E_Z1JRfSznFQK1HuTGhRTHVQv8MgWM6NAcXMaGE7mIms7DNVc0X-m8HK5hQwbQvrIeSy6uZdSYzCwcimXjDhyphenhyphennl2tusYFFH5Zli8KgsIWPjQYjh0iXzpfWpFLAJ6B90xhwgL5PyFz3OSxtpd2jB38pRizmqePMaGHjr19R2tmy2rxcF0/s900/photo_2025-03-25_14-41-44.jpg

៥. ល្បែងទាញព្រ័ត្រ៖ ល្បែងនេះមានប្រវត្តិយូរលង់ណាស់ ហើយក៏ជាប់ពាក់ព័ន្ធនឹងប្រវត្តិកូរសមុទ្រទឹកដោះផងដែរ។ ដើម្បីអាចយកឈ្នះដៃគូម្ខាងទៀតបាន ក្រុមរបស់អ្នកត្រូវសហការគ្នាជាធ្លុងមួយ ពង្រឹងជំហរ និងព្យាយាមប្រើកម្លាំងទាញស្របគ្នា។ ក្នុងករណី មានសមាជិកណាម្នាក់រារភ្លាត់ស្នៀត ស្មើនឹងបែកបាក់សាមគ្គី នោះវានឹងបណ្ដាលអោយក្រុមម្ខាងទៀត មានឳកាសអូសក្រុមអ្នកទៅទាំងព្រមហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg38JRAjQ22og0Mpvm390gk2djtMxXVZQRGZVXUWjSAmB8ttGqVt5p0TpN5PkBKepWDGUrEqpj8O0vV_kR1Z7_5XSun9aN6ts0PzA6d5NTqXRCCeUNKn4nkzNjyPoWjET_WcdV5ymBA1IHZ3UTv4hkNFWqtaO9zuE-U4ZnTF75-H0iFsjvzsFnOENCDEDQr/s1280/photo_2025-03-25_14-41-55.jpg