Home ព័ត៌មានអន្តរជាតិ ឡាវកាត់បន្ថយក្រសួងមួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបន្ថយចំណាយ

ឡាវកាត់បន្ថយក្រសួងមួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបន្ថយចំណាយ

108
0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋសភាឡាវបានអនុម័តលើសេចក្តីសម្រេចមួយក្នុងកិច្ចប្រជុំ គឺការបញ្ចូលក្រសួងមួយចំនួនដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការ ។ ក្រសួងដែលត្រូវរួមបញ្ចូលគ្នា រួមមាន ៖ ក្រសួងផែនការ និងវិនិយោគ ត្រូវរួមបញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ រីឯក្រសួងថាមពល និងរ៉ែ ត្រូវរួមបញ្ចូលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiX-_WkJDOg4dQrsGzpplAVqAP3ayMZhCK6Kk67tDfnlMcXBwIr9DCRMxiQFqSVTo5pasG5h4zn0tQqs-C0ZvPX9UVLnC2_gNBoiL9hMed2cxIpLvu9HDEy6-rBFFwZXUTBn4hyphenhyphen9OIpkxGBq42v1TvikdYOzISsY5FgndymSoe2Haa6nRPJTjewg308wpX/s1600/image_2025-03-25_08-44-00%20(2).png

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន នឹងរួមបញ្ចូលជាមួយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ខណៈក្រសួងមហាផ្ទៃ នឹងបញ្ចូលជាផ្នែកមួយនៃគណៈកម្មការបុគ្គល និងអង្គការ ស្ថិតនៅក្រោមគណៈកម្មការមជ្ឈិមបក្សបដិវត្តន៍ឡាវ ។ ការកាត់បន្ថយចំនួនក្រសួងរបស់ឡាវ គឺធ្វើឡើងក្រោយពីរដ្ឋសភាវៀតណាមបានប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ កាលពីខែកុម្ភៈ កន្លងមក ដើម្បីកាត់បន្ថយចំនួនក្រសួង ដោយមានគោលដៅបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6Clg2Q89Cm1BQ9KtUc0PYpX73o3jMw6sugJyNLLx-OW5HSkLe40rb-SSUDo0AeLNIwqvfgf8Sdb3QPoKl_ZOJYFgLWAPQO4HSEgHGzdXchtMF3mVlDHqFWQWCC3ZBws84zVPZIFDG3SmXSTlSyeTuFCaXYSZSEEF-eLhgJWwqATrCyoC42_Dba-pnLJV/s800/image_2025-03-25_08-43-59.png

ការអនុម័តលើសេចក្តីសម្រេចរបស់រដ្ឋសភាឡាវ គឺធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល និងនិងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការឡាវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWYYBLoPBKwtO4AwJnaxH2_mMKQ2DukOHZ3ibOX066ZZxX3et0kSjOA3KKa4FqiHx53LxiwGN_f3Rk2lF2E54SNl0eJNASmkH1a_cwBFF_4Eygnoq0_h1fFFKQ5aJ2YZzg2PaRdrtypIukflhsGKl4EfIaMo6LZ-x10VQneMD8xR1M4E0dv4Ppbl_N7OeL/s1200/image_2025-03-25_08-44-00.png

ការរួមបញ្ចូលក្រសួងទាំងអស់នឹងធ្វើឱ្យរួចរាល់ នៅខែឧសភា ឆ្នាំ២០២៥នេះ ហើយដល់ពេលនោះ ចំនួនក្រសួងរបស់ឡាវនឹងធ្លាក់ចុះ ពី១៧ក្រសួង មកនៅត្រឹមតែ១៣ក្រសួងប៉ុណ្ណោះ ។ ក្រៅពីនេះ រដ្ឋសភាឡាវក៏បានឯកភាពលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការបង្កើនអាយុចូលនិវត្តន៍របស់មន្ត្រីរាជការ ចាប់ពី៦០ឆ្នាំ ទៅ៦៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8wwMfqa8gqY58YzNU0SwsyK0Wtp0kpTqiOgGWH54BwBo1bH8Z_Sh0NrnBnAGUNd2j433Jd7_RViFiYTtNGwSIWEIC_0I6167UA2Dmt0DBxTOiyMyMQyJWf6fY9PaAnS4-HQf_sKqEnvNbG7XOgy2TMpvuVnVjpps2LySGJwld3vhyHOrm9P_ZjSe1Qk0F/s1000/image_2025-03-25_08-44-01.png

គួរបញ្ជាក់ថា រដ្ឋសភាឡាវបានកាត់បន្ថយចំនួនក្រសួង រយៈពេលជាង១ខែក្រោយពីរដ្ឋសភាវៀតណាមកាត់បន្ថយក្រសួង ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ធ្វើកំណែទម្រង់រដ្ឋាភិបាលថ្មីក្នុងកិច្ចប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ ដោយកាត់បន្ថយក្រសួងចំនួន៥ និងមន្ត្រីរាជការពី១៥% ទៅ២៥% ។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម អះអាងថា វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមន្ត្រីរាជការធ្វើការកាន់តែមានប្រសិទ្ធភាព និងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ៕