ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាឆ្លងទន្លេនៅទីក្រុងយ៉នស៊ន ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលទីតាំងធ្វើសមយុទ្ធនេះនៅជិតព្រំដែនកូរ៉េខាងជើង ឬនៅមិនឆ្ងាយពីតំបន់គ្មានកងទ័ពរវាងប្រទេសកូរ៉េទាំងពីរ ។ ហេតុនេះ ធ្វើឱ្យកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោ.ស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធជាបន្ទាន់ ពីព្រោះវាជាការញុះញ៉ង់ឈានទៅរកការឈ្លានពា.ន ។
ការធ្វើសមយុទ្ធឆ្លងទន្លេ គឺកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានយករថពាសដែកឆ្លងទន្លេអ៊ីនជីន ព្រមទាំងឧបករណ៍កងទ័ពជាង១០០ប្រភេទទៀត ។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងកងទ័ពជាង៦០០នាក់មកពីអាមេរិក និងកូរ៉េខាងត្បូងចូលរួមការធ្វើសមយុទ្ធ រយៈពេល៦ថ្ងៃ ។.png)
វាជាផ្នែកមួយនៃការធ្វើសមយុទ្ធកងទ័ពប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ឈ្មោះថា «សមយុទ្ធ Freedom Shield» ដែលបានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៥ មកម៉្លេះ ។ ប៉ុន្តែការធ្វើសមយុទ្ធបានផ្អាកមួយរយៈ ដោយសារយន្តហោះចម្បាំងកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកភ្លាត់ស្នៀតបណ្តាលឱ្យខូចខាតលំនៅឋានពលរដ្ឋ និងពលរដ្ឋរងរបួសចំនួន២៩នាក់ ។

ការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងមិនពេញចិត្តយ៉ាងខ្លាំង ហើយកូរ៉េខាងជើងបានថ្កោលទោស និងស្នើឱ្យបញ្ឈប់ការធ្វើសមយុទ្ធនេះជាបន្ទាន់ ។ កូរ៉េខាងជើងអះអាងថា វាជាការញុះញ៉ង់ឈានទៅរកការឈ្លានពាន ។

ចំណែកកូរ៉េខាងត្បូងបញ្ជាក់យ៉ាងច្បាស់លាស់ថា ការធ្វើសមយុទ្ធជាមួយអាមេរិក គឺក្នុងគោលបំណងពង្រឹងកម្លាំងកងទ័ពកូរ៉េខាងត្បូងឱ្យរឹងមាំ និងត្រៀមខ្លួនការពារការគំរាមកំហែងពីប្រទេសជិតខាង គឺកូរ៉េខាងជើង ៕










