មិនអោយខកបំណង ដែលខំប្រមូលផ្ដុំគ្នាតាំងពីមេឃនៅងងឹត មុខប្រាសាទអង្គរវត្តកាលពីព្រឹកមិញ បាតុភូត “សមរាត្រីអង្គរ” រឺ Equinox Angkor បានធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់ស្រែកហ៊ោកញ្ជៀវ រំភើបចិត្តជាខ្លាំង ក្រោយបានឃើញទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទនេះ ដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFEfa5EzKn2-aKR5s7sfpamipqQnDn3me71C7t1raHBdlTbWwVO_Sn3w-DTiR7e40zZYIP1lqz9Mk453XOzhe3q2N1U7Y0fDN1mWV3bhj76elswA5rOC0ghGCxOCbKa-j7A1VrP0MmT5UEZRvgZUj1x2rINHhuPK9wAZoM8l40NQzRTZCjOlSx-bMlMo8n/s2048/480750641_1124279283043102_9115375700760474347_n.jpg

បន្ទាប់ពីទទួលបានដំណឹងនៃព្រឹត្តិការណ៍ “សមរាត្រី” ថានឹងកើតមានចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តរួចនោះ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមកពីជុំវិញពិភពលោកបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ ដើម្បីរង់ចាំផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនេះដោយផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOrbe-r_tiRRSbNHC5vzTKjrRfZDxNAXUTIHaeE5j_VIbWiMD1Zm4Er4x-ff7DKBKcYKUr4cfB6y34DjtXRFNcYPEF1jRcE44TgF4kA14-Y1kB15K57vfkeJ7jalupDHVcO6UMFAU2QCs31993pTgxj2yah-46lQDiGYTcsDNrlaals6kTPuHZ1RcYndh/s2048/480961158_1124279226376441_801096153181885483_n.jpg

មិនខុសពីពេលវេលា ដែលខាងក្រសួងទេសចរបានជូនដំណឹង ព្រឹត្តការណ៍ “សមរាត្រី” បានបង្ហាញខ្លួនឡើងនៅចន្លោះម៉ោង ៦:១៥នាទី ថ្ងៃទី២១ ខែមីនានេះ ពិតប្រាកដមែន ដែលមិនធ្វើអោយភ្ញៀវទេសចរដែលខំមករង់ចាំខកបំណងឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9_15Krp3o0bDEt5V6mIZ4X4rY8GjZQTLF4wZxvwyIzqrgL8DRfOfVcKEyQvxaGyjfcgnzPly1SLaO1mgX9Ubns5hl3eutIAuMW_8CGOkI2LcnW3lBYGRjHRcLQMw8FmatT2_sly3yIC5dL6hAvIy6sJNyF2Qi5vBMyaXpJbylUOoZkSBvZ0GxZHXZzl4/s2048/481952129_1992473804497954_6338865359412964299_n.jpg

    មូលហេតុដែលធ្វើអោយភ្ញៀវទេសចររំភើប និងស្ញប់ស្ញែងនោះ គឺដោយសារតែអច្ឆរិយភាព នៃការគិតគូរបានដិតដល់របស់បុព្វបុរសខ្មែរ លើក្បួនច្បាប់វិទ្យាសាស្រ្ត តារាសាស្រ្ត ក្នុងការកសាងប្រាសាទ និងហាក់យល់ដឹងពីចក្រវាលច្បាស់ជាងមនុស្សសម័យទំនើបនេះទៅទៀត។ លើសពីនេះទៅទៀត ភ្ញៀវទេសចរខ្លះ បាននិយាយថា ពួកគេមិននឹកស្មានថាពួកគេអាចមើលឃើញភាពអស្ចារ្យនេះ បានដោយផ្ទាល់ភ្នែកបែបនេះទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikIkxT64lgd39uE9a_GVWh6XJDenMCTMvpsF8WuU-osnnW0Zf8HNKrtTq_BBfh65jab1c6HdWYhWRPAL_qn2ZjC0LHn0ZvZpZP6HIi1rQ4Dx3Q2ydAfWbK-itnaAY_4hrLmKICcg8i8DNDu5wOakwktlBIzgIE5RsnRUeZEKZ8TC9spHLSuDqV0y1vbHY4/s1280/485281246_122127047210716163_2245628279320945167_n.jpg
    សូមជម្រាបថា បាតុភូតនេះនឹងកើតមានចំនួន២លើកក្នុង១ឆ្នាំ ដែលប្រសិនលោកអ្នកខកខានមិនបានទស្សនានៅក្នុងខែមីនានេះទេ អ្នកអាចរង់ចាំ “សមរាត្រី” លើកទី២ ដែលនឹងកើតមានក្នុងខែកញ្ញា ចន្លោះចាប់ពីថ្ងៃទី ២១-២២ ខាងមុខនេះ ដើម្បីទទួលបានបទពិសោធទស្សនីយភាពដ៏ល្អឯកមួយនេះ៕